ភាគទី១៦

1K 72 2
                                    

:<ឯងគេចពីយើងមិនរួចទេ>

ល្ងាចបន្តិចជុងហ្គុកក៏ដើរតាមឆ្នេរសមុទ្រលេងព្រោះគេមិនអាចទៅណាឆ្ងាយបានទេ ហើយបន្តិចទៀតគេនឹងចាកចេញពីកន្លែងមួយនេះហើយ ជុងហ្គុកសម្លឹងមើលទៅផ្ទៃសមុទ្រធំល្វឹងល្វើយដែលមានពណ៍ក្រហមឆ្អិតឆ្អៅប្រៀបបីដូចជាសមុទ្រភ្លើង...

ជុងហ្គុក<ម៉ាក់ហា៎...ម៉ាក់មាននឹកកូនមាននឹកប៉ាទេ?កូនពិតជានឹកម៉ាក់ណាស់ ពេលនេះកូនមិនដឹងគួរធ្វើយ៉ាងណាបន្តទេ ហិុហឹុក~>
ជុងហ្គុកគេសឹងតែគ្រលាស់អណ្ដាតនិយាយមិនចេញផង ទ្រូងគេអួលណែនខ្លាំងណាស់។

ជុងហ្គុក<កូនចង់ឱបម៉ាក់ណាស់~~>ជុងហ្គុកអង្គុយសំកុកយំតែម្នាក់ឯង គេមិនចង់បន្តជីវិតបែបនេះទៀតទេ ព្រោះនៅក៏គ្មានន័យអីដែរ ។

ហូស៊ុក<ជុងហ្គុកហា៎~~ជុងហ្គុក>ហូស៊ុកា្រែកហៅជុងហ្គុកពីខាងក្នុងបំណងឲ្យគេត្រឡប់ចូលក្នុងវិញ

ជុងហ្គុក<បាទ>ជុងហ្គុកយកដៃវាសទឹកភ្នែកចេញហើយក៏ដើរចូលផ្ទះ

ជុងហ្គុក<បងហៅខ្ញុំមានការអីឬ?>ជុងហ្គុកសួរទៅហូស៊ុកដែលកំពុងតែកាន់វ៉ាលីក្នុងដៃ

ហូស៊ុក<ដល់ពេលយើងទៅហើយ>ហូស៊ុកក៏ដើរចេញទៅទុកឲ្យជុងហ្គុកនៅរារែកចិត្ត

ជុងហ្គុក<ប៉ា...ប៉ាពិតជាមិនទៅជាមួយកូនមែនហ៎?>ជុងហ្គុកបញ្ជាក់សួរប៉ាគេម្ដងទៀត ក្រែងគាត់នឹងទៅជាមួយតែចម្លើយរបស់គាត់គឺដដែល

លោកជន<ជុងហ្គុក...ប៉ានឹងទៅតាមក្រោយពេលនេះកូនសន្យាថានឹងមើលថែខ្លូនឯងឲ្យបានល្អឮទេ?ប៉ាស្រឡាញ់កូនណាស់ដូច្នេះត្រូវខ្លួនឯងដូចដែលប៉ាស្រឡាញ់កូនឮទេ?>លោកជនទាញកូនឱបអាចថាការឱបជាលើកចុងក្រោយ

ជុងហ្គុកស្រក់ទឹកភ្នែកគេនិយាយមិនចេញ គេចង់ឲ្យប៉ាគេឱបគេបែបនេះរហូត គេមិនចង់ចាកចេញពីប៉ា មិនចង់ឲ្យប៉ានៅម្នាក់ឯងទេ

លោកជន<ឆាប់ទៅ!!!បងកំពុងចាំហើយ>ជុងហ្គុកក៏ឡើងឡានហើយមើលប៉ាគេរហូតដល់ឡានចេញផុតទៅ

លោកជន<សំណាងល្អណាកូន ប៉ាស្រឡាញ់កូន>លោកជនពោលទៅកាន់កូនខណៈដែលឡានចេញទៅផុតកន្ទុយភ្នែក គាត់ធ្វើអីមិនបានទេណាមួយវិធីនេះក៏មិនប្រាកដថាកូននឹងមានសុវត្ថិភាពដែរ

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now