ភាគទី៦

1.3K 99 2
                                    

និយាយពីជុងហ្គុកវិញចិត្តគេនៅមិនសុខព្រោះអារម្មណ៍ចង់តែជួបថេយ៉ុង~~វាជាអារម្មណ៍នឹករលឹកមួយដែលគេហាមមិនបាន ពេលគេងជុងហ្គុកក៏នឹកស្រមៃថាបានជួបថេយ៉ុង បាននិយាយជាមួយ
ថេយ៉ុង តែនៅពេលភ្ញាក់ពីដំណេកអារម្មណ៍ទាំងនោះកាន់តែជ្រួតជ្រាបពេញខ្លួនតែម្ដង....

ជុងហ្គុក<ឬខ្ញុំស្រឡាញ់បងថេយ៉ុងហើយ?អ្នកណាថាខ្ញុំស្រឡាញ់គេ?គ្មានទេ.....>និយាយខ្លួនឯងតវ៉ាជាមួយខ្លួនឯង ការពិតគេបាក់ចិត្តទៅលើថេយ៉ុងរួចទៅហើយ....

ជុងហ្គុកឡើងជម្រះខ្លួនឲ្យស្អាតបាតហើយក៏រៀបចំឯកសារសម្រាប់ដាក់ពាក្យធ្វើការ បើសិនជាគេជាប់គេមិនមែនត្រឹមជាបុគ្គលិកធម្មតាទេព្រោះបទពិសោធន៍គេគឺផ្នែកគ្រប់គ្រង...

តែថាចង្រៃយ៍ណាស់នៅពេលដែលឡើងតាក់សីុជិះទៅក្រុមហ៊ុនឡានតាក់សីុបានបើកបុកគូទឡានទំនើបមួយគ្រឿង...(ដោយសារឆេមិនទាន់មកសេអ៊ូលទើបត្រូវជិះតាក់សីុមួយរយៈ)

ម្ចាស់តាក់សីុ<ហើុយចប់បាត់ហើយ....សូមទោសលោកខ្ញុំមិនប្រយ័ត្នលោកអាចរកតាក់សីុផ្សេងក៏បានដែរ>ម្ចាស់តាក់សីុក៏ប្រញាប់ប្រញាល់ចុះទៅដើម្បីដោះស្រាយទាំងភិតភ័យព្រោះឡាននេះមានតម្លៃរាប់លាន

ជុងហ្គុកចុះពីតាក់សីុហើយដើរទៅឈរក្បែរម្ចាា់តាក់សីុដែលកំពុងលើកដៃសុំទោស

ម្ចាស់តាក់សីុ<ខ្ញុំគ្មានលុយសម្រាប់បង់សងឡានលោកទេតែខ្ញុំនឹងយកលុយដែលខ្ញុំមានទាំងប៉ុន្មានយកមកសងលោកទៅចុះ>

អ្នកបើកឡាន<លោកមានដឹងថាឡានតម្លៃប៉ុន្មានទេ?ហេតុអីមិនប្រយ័ត្នពេលបើកបរ?ខ្ញុំសួរអ្នកប្រុសខ្ញុំ សិនបើគាត់មិនរករឿងលោកអាចទៅបាន>

អ្នកបើកឡានក៏ទៅសួរអ្នកប្រុសរបស់គេដែលអង្គុយស្ងៀមក្នុងឡាន

ហើយនៅពេលគេនិយាយហើយអ្នកប្រុសនោះក៏ចុះពីឡានមកធ្វើឲ្យជុហ្គុកភាំងទៀតហើយ។

ជុងហ្គុក*បងជីមីន*បុរសម្នាក់នេះហើយដែលមិនទទួលសារគេអស់៣ឆ្នាំ.....

ជីមីន<លោកមានត្រូវអីទេ?>ជីមីនសួរដោយមិនបានចាប់អារម្មណ៍ជុងហ្គុក

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now