ភាគទី៣០

817 61 2
                                    

ស៊ុកជីនទទួលឯកសារពីថេយ៉ុងរួចបញ្ជាកូនចៅឲ្យទៅទៅឃ្លាំមើលយេហីុ~~

ស៊ុកជីន<យើងនឹងទៅប្រទេសចិន៣ថ្ងៃ ពេលយើងមកវិញចាំចាត់ការរឿងនេះបន្តទៀត>ស៊ុកជីនផ្ដាំទៅកូនចៅរបស់គេ

<ចាហ្វាយចុះបើសិនជាមានអ្វីថ្លោះ
ធ្លោយវិញនោះ>

ស៊ុកជីន<ឯងដឹងហើយថាឯងនឹងជួបអ្វី? ធ្វើឲ្យតែបានល្អទៅ វាគ្មានស្អីកើតឡើងទេ> ស៊ុកជីនងើបចេញដោយមិនពេញចិត្តនឹងសំណួរគេអម្បាញ់មិញ

# ជុងហ្គុក

ជុងហ្គុកដឹងខ្លួនហើយមានអារម្មណ៍ថាធូរស្រាល គេក្រោកមកក៏ឃើញមានបបរនៅលើតុរួចជាស្រេច

ជុងហ្គុក<សម្រាប់ខ្ញុំហ្ហេស៎?>គេក្រោកហើយទាញក្រដាសមកមើល

"អាល្អិតកុំភ្លេចផឹកថ្នាំចាហ្វាយនឹងមកផ្ទះឥឡូវនេះ''
អក្សរនេះម៉ាកជាអ្នកសរសេរ

ជុងហ្គុកឃ្លានស្រាប់ក៏ញាំុបបរនោះតែគេមិនបានផឹកថ្នាំតាមអ្វីដែលម៉ាកសរសេរឡើយ !

មិនយូរប៉ុន្មានថេយ៉ុងក៏មកដល់មែន...
ជុងហ្គុកកំពុងអង្គុយឈ្ងោកនៅគៀនទ្វារក៏ស្រាប់តែភ្ញាក់

ថេយ៉ុង<មកធ្វើស្អីនៅទីនេះ?>រាងក្រាស់សួរពេលដែលដៃកំពុងទាញទ្វារបិទ

ជុងហ្គុក<ខ្ញុំអផ្សុក!!>គេឆ្លើយការពិតតែមិននឹកស្មានថាធ្វើឲ្យថេយ៉ុងខឹងឆេវ

ថេយ៉ុង<អផ្សុក???ហើយឯងមិនទៅជួយមើលការងារផ្ទះ?>គេស្ដីឲ្យរាងតូចដែលកំពុងតែភ័យនឹងការស្ដីបន្ទោស

ជុងហ្គុក<លោកឲ្យខ្ញុំនៅក្នុងបន្ទប់!>ជុងហ្គុកនិយាយតិចៗតែក៏ធ្វើឲ្យត្រចៀកវៃរបស់ថេយ៉ុងអាចចាប់យកបាន

ថេយ៉ុង<ឯងបកមកយើងវិញហេ៎?ហ៊ានសម្បើមណាស់>គេយកដៃចាប់ចង្ការរបស់ក្មេងគួរឲ្យស្អប់ម្នាក់នេះដោយមិនប្រណីដៃ

ថេយ៉ុង<នៅកន្លែងស្រួលមិនចេះនៅទេ ឬចង់ទៅបន្ទប់ក្រោមដីទៀត.>

ថេយ៉ុងគម្រាម

ជុងហ្គុក<អត់ទេៗខ្ញុំមិនចង់ទៅទៀតទេ>គ្រាន់តែឮបន្ទប់ក្រោមដីគេក៏ចាប់ផ្ដើមភ័យ

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now