ភាគទី៥

1.4K 101 0
                                    


@ជីមីន

ជីមីនក៏មកជាមួយថេយ៉ុងដែរតែគេមកឡានផ្សេងហើយបើកផ្លូវខុសគ្នាគេមកព្រោះមានការងារត្រូវជម្រះជាមួយប៉ាកញ្ញាយូរី។

ជីមីនចូលបន្ទប់ធ្វើការរបស់ប៉ាកញ្ញាយូរីដោយមិនកោតក្រែងធ្វើឲ្យប្រធានក្រុមហ៊ុនល្បីឈ្មោះមួយនេះភិតភ័យ

ប៉ាយូរី<លោកជីមីនមករកខ្ញុំមានការអីមែនទេ?ហេតុអីមិនប្រាប់ខ្ញុំមុន?>
គាត់និយាយដោយស្រៀវឆ្អឹងខ្នង

ជីមីន<តើលោកគួរតែមានការណាត់ដើម្បីជួបដែរហ៎?ខ្ញុំគិតថាលោកគួរតែស្គាល់មេរៀនខ្លះល្អទេ?>

ពេលនោះថេយ៉ុងក៏បានដើរចូលមកជាមួយនឹងយូរី
ធ្វើឲ្យប៉ាយូរីសឹងតែបាត់ស្មារតី

យូរី<លោកប៉ា!នេះគឺថេយ៉ុងគេថាគេមានការងារចង់ពិភាក្សារជាមួយប៉ា>នាងប្រុងកៀកដៃថេយ៉ុងតែថេយ៉ុងដើរមករកជីមីន

ថេយ៉ុង<មើលទៅលោកភ្ញាក់ផ្អើលណាស់>

ថេយ៉ុងគងទាក់ខ្លាហើយសម្លឹងមើលទៅទឹកមុខស្លេកស្លាំងរបស់គាត់ដោយឬកពារធម្មតា

ប៉ាយូរី<តើពួកលោកមានការងារអីមែនទេ?ព្រោះថាខ្ញុំមិនសូវទំនេរទេ>
គាត់ព្យាយាមសម្រួលអារម្មណ៍និយាយមួយៗ

ថេយ៉ុង<ប្រញាប់ទៅណាមែនទេ?ហឹុម!ការពិតទៅថ្ងៃនេះខ្ញុំគ្រាន់តែមកប្រាប់លោកទេ បំណុល៥០០លានដែលលោកខ្ចីខ្ញុំវាហួសកំណត់ហើយ>

យូរី<៥០០លាន???លោកប៉ា?>យូរីលាន់មាត់ហើយរត់ទីសួរលោកប៉ានាងដែលបែកញើសជោគ

ប៉ាយូរី<យូរី....កូន....ចេញទៅក្រៅសិនចុះ>

យូរី<ទេប៉ា!ប៉ាប្រាប់កូនមកតើប៉ាខ្ចីលុយថេយ៉ុងពីពេលណាហើយយកមកធ្វើអី?>
យូរីមិនព្រមចេញហើយនិយាយខ្លាំងៗ

ប៉ាយូរី<ប៉ាប្រាប់ថាចេញទៅក្រៅឮទេយូរី?>ប៉ានាងស្រែកសម្លុតខ្លាំងៗដាក់នាងហើយនាងក៏ចាកចេញទៅព្រោះប៉ាកំពុងតែខឹងនាងខ្លាំង

ជីមីន<ល្អមើលមែនទេ>ជីមីនក៏និយាយឡើងហើយឈរនៅក្បែរតុរបស់លោកប្រធានយកដៃទាំង២ច្រត់តុ
និងបោះពាក្យប៉ុន្មានម៉ាត់ចេញ

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now