ថេយ៉ុងបានមកដល់ឃ្លាំងអាវុធដែលគេទើបនឹងសាងសង់រួច ហើយគ្រប់យ៉ាងគឺគ្មានសេសសល់អ្វីនោះទេ សល់តែគ្រោងឆ្អឹងដែលហុយទ្រលោម ។ កែវភ្នែកពោរពេញដោយភ្លើងគំនុំ នាយដើរទៅរកជីមីនដែលកំពុងឈរនៅជ្រុងម្ខាងនិងសួរនាំថេយ៉ុង«ហេតុអីបានឆេះ?ឯងដឹងតាំងពីថ្មើណា?»
ជីមីន«ឌីនប្រាប់យើង គេដឹងតាមគ្នីគ្នារបស់គេ និយាយចឹងឯងទើបមកពីណា ហេតុអីមិនមើលការខុសត្រូវក្រែងឯងបិទក្រុមហ៊ុនដើម្បីមកទីនេះមិនចឹង?»នាយសួរបកទៅិញ
ថេយ៉ុង«គឺមានការត្រូវធ្វើនឹងហើយ ម៉ាកទៅរកអ្នកដុតឃ្លាំងឲ្យយើងឥឡូវនេះ យើងចង់ដឹងថាវាមកពីខាងណា»ថេយ៉ុងងាកទៅបញ្ជាម៉ាក ឯម៉ាកឮហើយក៏ប្រញ៉ាប់ប្រញ៉ាល់បញ្ជាកូនចៅត ដើម្បីចាប់អ្នកដែលដុតនោះមកឲ្យចាហ្វាយខ្លួន
ជីមីន«ពេលនេះយើងមានការងារ យើងទៅមុនហើយចាត់ការរឿងនេះខ្លួនឯងចុះសម្លាញ់»បន្ទាប់មកជីមីនក៏បានបើកឡានទំនើបរបស់ខ្លួនចេញទៅ ព្រោះគេត្រូវទៅជួបហេស៊ុកដើម្បីជំរះរឿង។
ហេស៊ុកនិងជីមីនបានជួបគ្នាអគារខ្ពស់មួយកន្លែងនៅចំកណ្ដាលទីក្រុង ។ ហេស៊ុកនិងគ្នីគ្នាបានចាំជីមីននៅខាងលើ ឯជីមីនហាក់ដូចមិនខ្លាចញញើតហេស៊ុកដែលមានកូនចៅច្រើននាក់នោះសោះឡើយ
ជីមីន«ឯងចង់បានអីហេស៊ុក?»ជីមីនចុះពីលើឡានហើយសួរទៅកាន់ហេស៊ុកដែលកំពុងបឺតផ្សែងបារីធ្វើព្រងើយ
ហេស៊ុក« ថាមិនត្រូវដែរ.....យើងត្រូវការលុយ៥០០លាន ចិត្តល្អឲ្យខ្ចីសិនមកយើងនឹងសងពេលក្រោយ»មិននិយាយវែងឆ្ងាយហេស៊ុកក៏ស្នើរសុំខ្ចីលុយជីមីនតែម្ដង
ជីមីន«ស្អីគេ?សួរតាមត្រង់ឯងខ្មាសមាត់របស់ឯងខ្លះទេដែលមកហាមាត់ខហចីយើងបែបនេះ?កុំភ្លេចណាថារវាងឯងនិងយើងជាដៃគូសត្រូវវើុយ»ជីមីនដើរចូលឡានវិញតែគ្រាន់តែបើកទ្វារកូនចៅម្នាក់របស់ហេស៊ុកបានបាញ់ចំកញ្ចក់ឡានរបស់ជីមីនដើម្បីជាការគម្រាម
ជីមីនសម្លឹងមើលទៅគ្រាប់កាំភ្លើងដែលជាប់នឹងកញ្ចក់ឡានខ្លួនហើយក៏ផ្ទុះកំហឹងឡើងមក នាយប្រញាប់ចូលក្នុងឡានហើយដកកាំភ្លើងចេញដើម្បីងាយស្រួលតទល់នឹងពួកវា
YOU ARE READING
⌛មហិច្ឆតាត្រកូលគីម⏳
Romance❦︎Ambition of the Kim ❦︎ គ្រួសារត្រកូលគីមមួយនេះសុទ្ឋតែមនុស្សមានមហិច្ឆតាខ្ពស់...ទាំងអំណាច យសសក្ដិ មាសប្រាក់ ជីវិតឡូយឆាយតាមទឹកលុយ កូនប្រុសទាំង៣របស់លោកគីមបានស្នងតំណែងពីគាត់ដោយអត្តចរិតមិនសូវខុសពីឪពុកប៉ុន្មាននោះទេ ក្នុងនោះមានកូនពៅម្នាក់ផងដែរគឺ គីមថេយ៉ុង...