ភាគទី៥៣

1K 106 8
                                    

ឃើញហេតុការណ៍មិនស្រួលយ៉ុនគីក៏បានដឹកដៃជីមីនចេញក្រៅសាលប្រជុំព្រោះថានៅសល់ពេលច្រើនទៀតទើបការប្រជុំចាប់ផ្ដើម

ជីមីន"ពួកគេមកបានដោយរបៀបណា?"

យ៉ុនគី"យើងគិតថាពួកគេកំពុងប្រើល្បិចចាក់ពួកយើងពីក្រោយខ្នងហើយ ប្រសិនបើស៊ុកជីននិយាយថាគេចង់បង្កើតនាវាVersionថ្មីនៅទីសាធារណៈនោះ ច្បាស់ណាស់ថាកំពុងនិយាយពីចំណុចខ្សោយខ្លួន"

ជីមីន"គួរតែប្រាប់បងជីនថារឿងនាវាទុកជាការសម្ងាត់ "

ហេតុអីបានជាគេមិនអាចនិយាយរឿងនេះចេញទៅខាងក្រៅ?ព្រោះថាម្នាក់ៗចង់ប្រើគំនិតរបស់ពួកគេដោយដឹងហើយថាពួកគេអ្នកជំនួញល្បីល្បាញប្រសិនបើស៊ុកជីនរៀបរាប់ពីលក្ខណៈរបស់នាវាដែលគាត់គ្រោងទុកនោះគេនឹងយកគំនិតនេះទៅប្រើប្រាស់ធ្វើជារបស់ខ្លួនជាពិសេសរ៉ូប៊ឺតនិងហេស៊ុកព្រោះថាពួកគេដឹងរឿងនាវាច្រើនជាងគេ ហើយមិនពិបាកទេបើសិនជាគេចង់ប្រកួតប្រជែងជាមួយស៊ុកជីននោះ។

យ៉ុនគី"ស៊ុកជីនអាចមិននិយាយក៏ថាបាន គេដឹងថាហេស៊ុកនិងរ៉ូប៊ឺតមានគំនិតលួចយកការងារគេច្រើនដងមកហើយ ណាមួយរឿងនាវាជាការងារដែលគេគ្រោងប្រាថ្នាយូរមកហើយ គេមិនធ្លោយនិយាយចេញមកនោះឡើយ"យ៉ុនគីនិយាយត្រូវព្រោះស៊ុកជីនពិតជាចង់បង្កើតនាវាដែលមានលក្ខណៈស្ដង់ដារនិងល្អជាងមុន

ជីមីន"បើអញ្ចឹងគ្មានអីត្រូវបារម្ភទេតើត្រូវទេ?"ជីមីនសួរដើម្បីឲ្យប្រាកដក្នុងចិត្តបន្ថែមមុនពេលមានរឿងមិនស្រួលកើតឡើង

យ៉ុនគី"កម្មវិធីនេះមិនសំខាន់សម្រាប់ពួកយើងទេ តែអ្វីដែលសំខាន់នោះមានភ្ញៀវកិត្តិយសពិសេសដែលមកចូលរួម " យ៉ុនគីនិយាយចប់ ណាមជុនក៏បានដើរមកហៅឲ្យពួកគេចូលខាងក្នុងវិញ

ណាមជុន"នាំគ្នាទៅក្នុងវិញទៅ កម្មវិធីនឹងចាប់ផ្ដើមហើយៗ"

កន្លះម៉ោងក្រោយនៃពាក់កណ្ដាលកម្មវិធី ហើយក៏ដល់ពេលដែលភ្ញៀវកិត្តយសបង្ហាញខ្លួន

"អ្នកទាំងអស់គ្នាច្បាស់ជាចង់ដឹងហើយថាភ្ញៀវ   កិត្តិយសរបស់កម្មវិធីយើងជានរណា បើអញ្ចឹងសូមឲ្យភ្ញៀវកិត្តិយសឡើងមកបង្ហាញខ្លួន"

⌛មហិច្ឆតាត្រកូលគីម⏳Dove le storie prendono vita. Scoprilo ora