ភាគទី៥៤

563 80 13
                                    

រាងតូចឈោងដៃទាញកាំភ្លើងដែលមានស្រោបពេជ្រពីលើដែលមើលទៅវាមិនធម្មតានោះទេ។ ជុងហ្គុកគេងមិនដែលលក់នោះទេព្រោះសុបិន្តអាក្រក់តែងតែមកលងបន្លាចគេរហូត ទោះពេលនេះគេខុសពីមុនក៏ដោយតែរាល់ពេលឃើញរឿងរ៉ាវអតីតធ្វើឲ្យគេបាក់ស្មារតីម្ដងម្កាល។

ជុងហ្គុក«ព្រោះតែលោកគីមថេយ៉ុង គ្រួសារលោកបងប្អូនលោកបំផ្លាញខ្ញុំនិងគ្រួសារខ្ញុំ។»ជុងហ្គុកសម្លឹងមើលទៅរូបថតថេយ៉ុងដែលមានស្នាមរហែកសុះដោយសារថ្វីដៃគេ។

២ថ្ងៃកន្លងទៅ ជុងហ្គុកបានជាប់ការងារនៅក្រុមហ៊ុនស៊ុកជីនដោយគេមិនបានធ្វើការក្នុងនាមជាMonster Kអ្វីនោះឡើយ។

ជុងហ្គុកបានដឹងថាបងប្រុសខ្លួនគឺធ្វើការឲ្យស៊ុកជីនដូច្នេះទើបគេមកធ្វើការនៅទីនេះ។ ជុងហ្គុកជាអ្នកចាត់ការគ្រប់យ៉ាងនៃនាវា ដូច្នេះគេមានឱកាសច្រើនក្នុងការជួបស៊ុកជីន។

ភឹប!!!

សម្លេងរបស់ធ្លាក់ទៅក្រោមដែលជាឯកសារសម្រាប់យកទៅត្រួតពិនិត្យ ជុងហ្គុកឱនសុំទោសហើយក៏ជួយរើស....ស្រាប់តែ..

«អេ៎!យើងដូចជាធ្លាប់ឃើញឯងពីមុន?»
បុរសម្នាក់នោះគឺជាណាមជុន...ដោយសរតែគេមិនសូវខ្វាយខ្វល់រឿងជុងហ្គុកពីមុនពិតមែនតែគេក៏ធ្លាប់ស្គាល់ដែរ ហើយមកជួបគ្នាបែបនេះគេរឿងចម្លែកចិត្តហើយ

ជុងហ្គុក«ខ្ញុំបុគ្គលិកថ្មីនៅទីនេះ...ហើយខ្ញុំជាអ្នកចាត់ការខ្ញុំគិតថាលោកច្រលំមនុស្សហើយ»ជុងហ្គុកឱនគោរព ការដែលគេធ្វើជាមិនចងចាំអតីតកាលនេះគឺគ្រាន់តែជាល្បិចប៉ុណ្ណោះ។

ស៊ុកជីន«ណាមជុន ឆាប់ឡើងបងត្រូវបន្ទាន់ឯកសារ ហើយកុំភ្លេចខលប្រាប់ថេយ៉ុងនិងជីមីនផង ថាល្ងាចនេះណាត់គ្នានៅភូមិគ្រឹះយ៉ុនហ្គី »ស៊ុកជីនដែលដើរមកពីក្រោយក៏គោះស្មាគេហើយដើរយ៉ាងលឿនចូលបន្ទប់ធ្វើការដោយមិនចាប់អារម្មណ៍ពីអ្នកណានោះទេ

ណមជុន«បើអញ្ចឹងធ្វើការឯងចុះ...»ណាមជុនចម្លែកចិត្តត្រង់ថាទើបចូលធ្វើការសោះហេតុអីបានតួនាទីជាអ្នកចាត់ការនាវា?តែនោះក៏មិនមែនជាបញ្ហាដែរគ្រាន់តែអ្នកចាត់ការគ្មានអីអស្ចារ្យទេ

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now