ភាគទី៥៦

499 61 4
                                    

ថ្ងៃស្អែកក៏បានមិនដល់ ជុងហ្គុករៀបចំក្នុងសម្លៀកបំពាក់បុគ្គលិក ថ្ងៃនេះគេមានបំណងថានឹងជួបជេហូបឲ្យបាន។

នៅកន្លែងធ្វើការជុងហ្គុកក៏បានរៀបចំឯកសារទុកដាក់និងត្រួតពិនិត្យលើមុខទំនិញ គ្រឿងចក្រនាវាដូចបុគ្គលិកទូទៅដែរ ~~ ភ្លាមនោះជេហូបក៏បានមកដល់ដោយមិនបានគ្រោងទុក

ជេហូប«ចាហ្វាយប្រាប់ថា មិនបាច់ទាន់សង់នាវាថ្មីបន្ថែមទៀតទេ រៀបចំតែនាវាណាដែលត្រូវនាំទៅឲ្យភ្ញៀវបានហើយ »ជេហូបបានដើរមកប្រាប់បុគ្គលិកដែលកំពុងលើករបស់របរ ហើយក៏ងាកមកទល់មុខនឹងជុងហ្គុកតែម្ដង

ជុងហ្គុក«បងប្រុស~~»នាយតូចដង្ហោយហៅបងប្រុសតិចៗទាំងរំភើបជាពន់ពេកខណៈដែលបែកគ្នារាប់ឆ្នាំ

ជេហូប«ជុងហ្គុក?»ជេហូបក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ តែឆ្ងល់ត្រង់ថាជុងហ្គុកនៅទីនេះបានយ៉ាងម៉េច?

ជេហូប«មកទីនេះធ្វើអ្វី?ដឹងទេថាគ្រោះថ្នាក់បើថេយ៉ុងដឹងវិញនោះ?»

ជុងហ្គុក«បងប្រុសខ្ញុំមិនខ្វល់ទេថាគេចង់ធ្វើអីខ្ញុំនោះតែខ្ញុំចង់ជួបបង ខ្ញុំនឹកបងខ្លាំងណាស់បើខ្ញុំមិនប្រថុយមករកបងមុនទេ បងម៉េចនឹងទៅរកខ្ញុំនោះ?»ជុងហ្គុកឆ្លើយទាំងរលីងរលោងហើយក៏អន់ចិត្តនឹងជេហូបតិចតួចដែរ

ជេហូប«ពេលនេះបងក្លាយជាកូនចៅបងប្រុសធំរបស់ថេយ៉ុងហើយ បងគ្មានជម្រើសទេ បងធ្វើជាបាត់បង់ការចងចាំដើម្បីនៅទីនេះ គោលដៅរបស់បងគឺរកអ្នកនៅពីក្រោយរឿងទាំងអស់?»

ជុងហ្គុក«ចុះបងរកឃើញទេ?បងប្រើពេលរាប់ឆ្នាំហើយបងនៅតែមិនអាចរកឃាតករពិតហ្ហេស?ចុះថេយ៉ុង?ក្រែងគេជាអ្នកសម្លាប់ប៉ាខ្ញុំមិនចឹង?»ជុងហ្គុកច្រឡោតស្ដីឲ្យជេហូបខ្លាំងៗទាំងពីមុនគេមិនមែនបែបនេះ។

ជេហូបដឹកដៃគេទៅខាងក្រៅព្រោះខ្លាចអ្នកនៅខាងក្នុងស្ដាប់ឮ។

ជេហូប«បងធ្វើអីមិនបានពិតមែនតែបងព្យាយាមឲ្យគេទុកចិត្តបងឲ្យខ្លាំងព្រោះតទៅមុខបងនឹងអាចនៅក្បែរពួកគេជាងនេះ»អ្នកជាបងបានបកស្រាយតែជុងហ្គុកគេមិនយល់ស្របទេ

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now