ប្រមាណ2ម៉ោងកន្លងផុតទៅថេយ៉ុងបានឲ្យគេរៀបចំអាហារសម្រាប់ជុងហ្គុក ហើយនាយក៏ឡើងទៅមើលរាងតូចថាក្រោកឬនៅថេយ៉ុង«ភ្ញាក់ហើយហ៎?»នាយដើរទៅក្បែរគេតែគេខិតខ្លួនហាក់ដូចជាខ្លាចថេសម្បើមណាស់
ថេយ៉ុង«យើងមិនធ្វើស្អីទេ មកទៅរកអីលេបចូលពោះខ្លះទៅនឹងអាលនាំទៅជូបបងប្រុសឯងនោះអី?»គ្រាន់តែឮបងប្រុសជុងហ្គុកងើបវឹងសួរថេភ្លាម
ជុងហ្គុក«បងខ្ញុំនៅឯណា?លោកមានធ្វើអីគាត់ទេ?ពេលនេះគាត់នៅទីនេះឬ?»ជុងហ្គុកសួរដោយកែវភ្នែកព្រួយបារម្មណ៍ពីបងប្រុសជាពន់ពេក
ថេយ៉ុង«បើចង់ជួបបងប្រុសឯងត្រូវតែស្ដាប់តាមយើងទើបយើងព្រម»ថេយ៉ុងដាក់លក្ខខណ្ឌជាមួយគេ ទើបគេព្រមចុះទៅដោយមិនបាច់និយាយច្រើន។
ជុងហ្គុកញ៊ាំមិនសូវជាឆ្ងាញ់ប៉ុន្មានឡើយ ព្រោះលេបអីក៏គ្មានជាតិដែរ ថេយ៉ុងពិនិត្យមើលអាការៈគេដោយងឿងឆ្ងល់តែគេមិនសូវខ្វល់ប៉ុន្មានឡើយ
ថេយ៉ុង«បានហើយបើលេបមិនចូលមិនបាច់ប្រឹងទេ»ថេយ៉ុងចូលទៅទាញដៃគេចេញពីតុអាហារព្រោះមើលទៅរាងតូចដូចមិនចង់លេបបាយផង
ជុងហ្គុក«ឯណាបងខ្ញុំ?»ជុងហ្គុកសួរថេយ៉ុងភ្លាមពេលគេអូសដៃចេញទៅក្រៅហើយសំដៅទៅបន្ទប់ក្រោមដីដែលគេធ្លាប់នៅពីមុនមក
ជុងហ្គុក«ហេតុអីជាកន្លែងនេះ?»ជុងហ្គុកកាន់តែបារម្ភព្រោះទីកន្លែងនេះពិតជាអាក្រក់ឃោឃៅខ្លាំងណាស់
ថេយ៉ុង«បើកទ្វារ»ថេយ៉ិងបញ្ជាទៅកូនចៅគេឲ្យបើកទ្វារឲ្យហើយនាំជុងហ្គុកចូលព្រមទាំងធ្វើដូចជាស្និទ្ធិស្នាលនឹងជុងហ្គុកណាស់ចឹង
ជុងហ្គុក«លោ-លោក»ជុងហ្គុកភ្ញាក់ដូចជាធាក់នៅពេលថេយ៉ុងដាក់ដៃលើចង្កេះខ្លួនហើយកាន់តែស្លុតចិត្តនៅពេលឃើញជេហូបដែលសំកុកស្រក់ទឹកភ្នែកនៅក្បែរឆេដែលដេកផ្ញារក្រោយនិងមានឈាមពេញខ្លួន
ជុងហ្គុក«បងប្រុស!!!បងឆេ!!!»ជុងហ្គុកស្រែកប្រុងរត់ទៅជិតពួកគេតែកម្លាំងដៃរបស់ថេយ៉ុងមិនអាចឲ្យខ្លួនទៅណាបានសោះក្រៅពីនៅក្នុងរង្វង់ដៃរបស់គេ
YOU ARE READING
⌛មហិច្ឆតាត្រកូលគីម⏳
Romance❦︎Ambition of the Kim ❦︎ គ្រួសារត្រកូលគីមមួយនេះសុទ្ឋតែមនុស្សមានមហិច្ឆតាខ្ពស់...ទាំងអំណាច យសសក្ដិ មាសប្រាក់ ជីវិតឡូយឆាយតាមទឹកលុយ កូនប្រុសទាំង៣របស់លោកគីមបានស្នងតំណែងពីគាត់ដោយអត្តចរិតមិនសូវខុសពីឪពុកប៉ុន្មាននោះទេ ក្នុងនោះមានកូនពៅម្នាក់ផងដែរគឺ គីមថេយ៉ុង...