ស៊ុកជីនបានមកបើកថ្នាំហើយទូរទាត់ថ្លៃមន្ទីរពេទ្យសម្រាប់យ៉ុនគីហើយក៏ត្រឡប់ទៅរកបន្ទប់សម្រាកយ៉ុនគីវិញ
ណាមជុន«បងប្រុស!បងហៅជីមីនឲ្យមកមើលយ៉ុនគីម្ដងល្អទេ?ខ្ញុំមានការងារដែលត្រូវធ្វើ»ណាមជុនប្រហែលជាមានការបន្ទាន់ទើបប្រញាប់ប្រញាល់បែបនេះ
ស៊ុកជីន«ក៏បានដែរ~ឯងទៅមុនចុះបើបន្ទាន់ហើយប្រយ័ត្នខ្លួនផង»ស៊ុកជីនក៏ឲ្យគេចេញទៅមុនរួចខ្លួនក៏ទាក់ទងទៅជីមីនតាមក្រោយ
ស៊ុកជីន«ជីមីនរវល់ទេបងចង់ពឹងឲ្យមកមើលយ៉ុនគីបន្តិចព្រោះបង...»គេនិយាយមិនចប់ស្រាប់តែអ្នកម្ខាងទៀតតប
ជុងហ្គុក«បងជីមីនគាត់ចេញទៅខាងក្រៅបាត់ហើយគាត់មិនបានយកទូរស័ព្ទទៅទេ»ជុងហ្គុកដែលនៅផ្ទះទទួលជំនួស
ស៊ុកជីន«អ៎....ចុះឯងជាអ្នកណានឹង?»សម្លេងប្លែកក៏សួរ
ជុងហ្គុក«ខ្ញុំជាអ្នកបម្រើថ្មី»ជុងហ្គុកកុហកព្រោះគេខ្លាចអ្នកផ្សេងដឹងថាគេត្រូវជីមីនយកមកនៅជាមួយ
ស៊ុកជីន«អញ្ចឹងបានហើយ»ស៊ុកជីនបិទទូរស័ព្ទរួចតភ្ជាប់ទៅលេខរបស់ប្អូនប្រុសពៅវិញ
ស៊ុកជីន«ថេយ៉ុង បង់ថាឯងធ្វើទារុណកម្មម៉ាកតើជាការពិតអត់?»ទោះម៉ាកមិនមែនជាកូនចៅជំនិតគេតែគេក៏មិនពេញចិត្តដែរ
ថេយ៉ុង«វាធ្វើការមិនល្អ ដូច្នេះខ្ញុំត្រូវដាក់ទោសគេ»អ្នកជាប្អូនក៏ពោលពាក្យរាងធំទៅកាន់បងប្រុសដែលកាន់ជើងម៉ាក
ស៊ុកជីន«ហើយការងារអីធំដុំដល់ថ្នាក់ត្រូវធ្វើបាបគ្នាបែបនេះ?»
ថេយ៉ុង«វាធ្វើឲ្យមនុស្សខ្ញុំបាត់ចេញពីផ្ទះ ខ្ញុំមិនសម្លាប់វាចាត់ទុកជាបុណ្យហើយ»ដល់ថ្នាក់ហ្នឹងផងឬ?
ស៊ុកជីន«មនុស្សបាត់?នរណា?ឯងនាំនរណាមកផ្ទះមែនទេថេយ៉ុង»ស៊ុកជីនច្រឡោតសួរ
ថេយ៉ុង«មិនមែនរឿងបងទេ»
ស៊ុកជីន«ហេតុអីឯងថាមិនមែន?នោះជាផ្ទះរបស់បងដូចគ្នាឯងនាំមនុស្សចូលក៏មិនប្រាប់បងទៀត ព្រហើនពេកហើយ»សម្ដីធំៗដែលនិយាយដោយការមិនពេញចិត្ត
ថេយ៉ុង«ខ្ញុំមិនមែនមិនចង់ប្រាប់បងឡើយតែខ្ញុំ....»
ស៊ុកជីន«បានហើយ សរុបមកឯងយកអ្នកណាចូល?»គេមិនចង់ស្ដាប់យូរក៏ឈ្លេចសួរគេត្រង់ៗ
ថេយ៉ុង«គឺ....ជនជុងហ្គុក»គេក៏ឆ្លើយ
តាមត្រង់ទៅវិញ ស៊ុកជីនឮហើយក៏ចង់តែទៅដាល់ប្អូនគេម្ដង មិនដឹងជាការងារស្អីដែលទៅរវីរវល់ជាមួយរឿងឆ្កួតអស់ទាំងនោះ នៅហ៊ានវាយកូនចៅដោយសារតែក្មេងប្រយោជន៍ទៅកើតស៊ុកជីន«ឈប់រវីរវល់ជាមួយអាក្មេងនោះទៀតទៅបើមិនចង់ឲ្យបងខឹងឯងជាងនេះ»ស៊ុកជីននិយាយទៅកាន់ប្អូនក្នុងនាមជាបងប្រុសម្នាក់មិនចង់ឃើញប្អូនខុសជាងនេះ
ថេយ៉ុង«ខ្ញុំដឹងហើយ....»គេនិយាយខ្សឹបៗទាំងដែលគេគ្មានថ្ងៃឈប់តាមរករឿងជុងហ្គុកនោះទេ
@ជីមីន
គេបានមករកយ៉ុនគីនៅមន្ទីរពេទ្យថែមទាំងមានបាច់ផ្កានិងកន្ត្រកផ្លែឈើស្រស់មកជាមួយ
តុកៗ!តុក!ស៊ុកជីនដើរមកបើកទ្វារ រួចជីមីនដែរចូលទៅ
យករបស់ទៅទុកលើតុអ្នកជម្ងឺរួចរាល់ ស៊ុកជីនក៏សួរនាយភ្លាមស៊ុកជីន«ឯងទំនេរជីមីន?»
ជីមីន«ក៏មិនសូវជាទំនេរដែរ បងមានការអីហ៎?»នាយក៏សួរទៅវិញ
ស៊ុកជីន«បងចង់ទៅចាត់ការរឿងខ្លះ បងផ្ញើរជួយមើលគេផងចុះណា? »
ជីមីន«បងទៅចុះខ្ញុំកំដរគេក៏បាន»ជីមីនងក់ក្បាលហើយស៊ុកជីនក៏លាទៅបាត់ ពេលស៊ុកជីនទៅបាត់ជីមីនក៏ហូតយកទូរស័ព្ទគេចេញមក
ជីមីន«ជុងហ្គុកយ៉ាងម៉េចហើយ?មានគេខលមករកបងទេ?»ជីមីនសួរព្រោះគេទុកទូរស័ព្ទមួយទៅឲ្យរាងតូច ព្រោះគិតមកមកមើលយ៉ុនគីតែមួយភ្លែតទេ តែក៏ត្រូវជួបរឿងបែបនេះបើគេបដិសេធសំណើរស៊ុកជីន
ជុងហ្គុក«គឺមានតើស៎ ចុះបងពេលណាមកវិញ?»រាងតូចសួរដោយបារម្ភ
ជីមីន«មិនដឹងទេបងត្រូវមកមើលមិត្តនៅមន្ទីរពេទ្យព្រោះគ្មាននរណានៅកំដរគេទេ»ជីមីននិយយទាំងដៀងភ្នែកទៅអ្នកដែលដេកស្ងៀមលើគ្រែអ្នកជម្ងឺ
បានតែតិចទេណា.....
YOU ARE READING
⌛មហិច្ឆតាត្រកូលគីម⏳
Romance❦︎Ambition of the Kim ❦︎ គ្រួសារត្រកូលគីមមួយនេះសុទ្ឋតែមនុស្សមានមហិច្ឆតាខ្ពស់...ទាំងអំណាច យសសក្ដិ មាសប្រាក់ ជីវិតឡូយឆាយតាមទឹកលុយ កូនប្រុសទាំង៣របស់លោកគីមបានស្នងតំណែងពីគាត់ដោយអត្តចរិតមិនសូវខុសពីឪពុកប៉ុន្មាននោះទេ ក្នុងនោះមានកូនពៅម្នាក់ផងដែរគឺ គីមថេយ៉ុង...