ភាគទី៤៧

728 61 11
                                    

ឌីនបាននាំយកជុងហ្គុកចេញទៅរកជីមីនយ៉ាងប្រញាប់ព្រោះខ្លាចថាថេយ៉ុងអាចមកទាន់។ ជុងហ្គុកភ័យអរយ៉ាងម៉េចមិនដឹងដោយសារតែគេលួចរត់គេចពីថេយ៉ុងម្ដងទៀត ហើយប្រសិនបើថេយ៉ុងតាមយកគេទៅវិញនោះតែគេគិតធ្វើយ៉ាងម៉េច?

ឌីន«កុំបារម្ភអីអាល្អិត នៅជាចាហ្វាយគ្មាននរណាធ្វើបាបឯងបានឡើយសូម្បីតែលោកថេយ៉ុង»ឌីនដូចជាដឹងថាជុងហ្គុកខ្លាចថេយ៉ុងគេក៏និយាយលួងលោម

ជុងហ្គុក«បាទ...ចុះបងប្រុស??បងរបស់ខ្ញុំ?»គេស្រាប់តែនឹកដល់ជេហូប

ឌីន«ជេហូបមែនទេ?គេមិនបាននៅភូមិគ្រឹះទេឮថាគេត្រូវបានលោកថេយ៉ុងដោះលែងហើយ»ឌីនឆ្លើយតាមដែលម៉ាកធ្លាប់ប្រាប់

ជុងហ្គុក«ពិតមែនឬ?ថេយ៉ុងដោះលែងបងខ្ញុំ?»
នាយតូចរាងឆ្ងល់ហេតុអីបានថេយ៉ុងចិត្តល្អបែបនេះ?តែក៏ឈប់គិតពេលឌីនហៅគេឲ្យចុះពីលើឡាន

ឌីន«ចុះមកយើងមកដល់ហើយ»បន្ទាប់ពីនាំគេចូលក្នុងភ្លាម ជុងហ្គុកស្ទុះទៅរកជីមីនដែលអង្គុយនៅលើសាឡុង

ជុងហ្គុក«បងជីមីន!»កែវភ្នែកបានដក់ដោយទឹកភ្នែក ជុងហ្គុកយំហើយស្ទុះឱបជីមីនដោយអារម្មណ៍រំភើប ឯជីមីនមិនខុសពីជុងហ្គុកនោះទេ គ្រាន់តែឃើញរាងតូចភ្លាមស្នាមញញឹមក៏បានបង្ហាញយ៉ាងជាក់លើរង្វង់មុខរបស់គេ ដែលជាហេតុធ្វើឲ្យឌីនដែលឈរមើលញញឹមមិនឈប់ ទោះមិនចាំបាច់ចាហ្វាយឆ្លើយក៏នាយទាយដឹងហើយថាចាហ្វាយលង់ស្រឡាញ់ក្មេងនេះទៅហើយ។

ជីមីន«ឃ្លានទេ?ឌីនទៅរកអាហារឆ្ងាញ់ៗមក»
គេបង្គាប់ទៅឌីនហើយអូសដៃជុងហ្គុកទៅតុអាហារដែលនៅជ្រុងម្ខាងទៀត

មួយស្របក់ក្រោយមកឌីនក៏បាននាំយកម្ហូបយ៉ាងច្រើនជួយរៀបដាក់លើតុ ឯជុងហ្គុកក៏បានហៅឌីនឲ្យមកចូលរួមតុអាហារជាមួយ

ជុងហ្គុក«បងមកញ៊ាំជាមួយពួកយើងមក»ពេលឃើញជីមីនងក់ក្បាលហើយឌីនក៏ចូលអង្គុយដែរ

ជុងហ្គុកញ៊ាំដោយអត់បារម្ភពីអ្វីសោះ ព្រោះថាគេខានញ៊ាំបែបនេះយូរហើយ...

ជីមីន«បងនឹងនាំឯងទៅនៅខន់ដូរជាមួយបង បងមិនឲ្យថេយ៉ុងយកឯងទៅណាឡើយ»ជីមីនគេខឹងនឹងថេយ៉ុងណាស់តែក៏ភ្លេចសួរថាថេយ៉ុងបានធ្វើអីលើជុងហ្គុកខ្លះអត់?

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now