ភាគទី១២

1.1K 75 0
                                    


ជីមីនបានប្រាប់ថេយ៉ុងពីរឿងនេះផងដែរ ដោយបានដឹងថាជាស្នាដៃជនតែម្នាក់នោះពួកគេក៏ចាប់ផ្ដើមរកវិធីបញ្ឈប់រូប៊ឺត

ថេយ៉ុង<ពេលនេះក្រុមហ៊ុនរបស់ប៉ាយើងកំពុងចលាចលព្រោះភាគីដែលចូលហ៊ុនជាមួយប៉ាគេទាមទារសិទ្ធិធ្វើជាប្រធាន >

ជីមីន<ចុះឯងគិតយ៉ាងម៉េចបន្ត?>

ថេយ៉ុង<ស្ថានភាពបែបនេះវាពិបាកពេកហើយ សត្រូវក៏កាន់តែច្រើន >ថេយ៉ុងក្រពុលមុខយ៉ាងខ្លាំង គេមានក្រុមហ៊ុនច្រើនត្រូវគ្រប់គ្រងហើយក្រុមហ៊ុនប៉ាគេក៏លោកពូត្របាក់យកបាត់

ជីមីន<យើងមានអារម្មណ៍មិនស្រួលទេលោកពូយេហីុនេះគឺគួរឲ្យប្រយ័ត្នបំផុត>
ជីមីនសង្កេតឃើញថាលោកពូរបស់ថេយ៉ុងមិនសូវខ្វល់ខ្វាយចំពោះបងប្អូនអីបន្តិច លោកគីមស្លាប់ទាំងមូលតែលោកគ្មានវត្តមាននៅពិធីបុណ្យសព

ថេយ៉ុង<រឿងនេះយើងដឹងហើយ!តែរឿងដែលបានកើតឡើងមិនធ្លាប់ពាក់ព័ន្ធជាមួយលោកពូទេ ចង់ចោទគាត់ក៏គ្មានភស្តុតាងដែរ>

ជីមីន<ថេយ៉ុងអញ្ចឹងបានហើយយើងរវល់>ខ្សែរទូរស័ព្ទក៏កាត់ផ្ដាច់ការសន្ទនាអ្នកទាំង២..

ថេយ៉ុងក៏ភ្ជាប់ទូរស័ព្ទទៅនរណាម្នាក់

ថេយ៉ុង<អ្នកចាត់ការជន!ជួយយកឯកសារមកផ្ទះខ្ញុំបន្តិចចាំខ្ញុំឲ្យគេទៅទទួល>

ជុងហ្គុក<ប៉ុន្តែ....ក៏បានដែរលោកប្រធាន>

ថេយ៉ុងក៏រង់ចាំអ្នកចាត់ការផ្ទាល់ខ្លួនគេបន្ទប់ធ្វើការ....

ឯជុងហ្គុកវិញភ័យផងអីផង អារម្មណ៍គេគឺភ័យខ្លាចក្នុងការប្រឈមមុខនឹងថេយ៉ុង

ជុងហ្គុកបានមកដល់ភូមិគ្រឹះគីមជាលើកទី២សង្ឃឹមថាគ្រាន់តែប្រគល់ឯកសារឲ្យហើយគ្រប់យ៉ាងនឹងចប់

<មករកនរណាដែរក្មេងប្រុស>អ្នកបម្រើក៏សួរមុននឹងបើកទ្វារឲ្យ

ជុងហ្គុក<ខ្ញុំមកយកឯកសារឲ្យលោកប្រធានបាទ តើអ៊ុំអាច....>ជុងហ្គុកប្រុងឲ្យអ្នកបម្រើយកឲ្យឯកសារនេះឲ្យថេយ៉ុងជំនួស តែអ្នកបម្រើក៏និយាយកាត់

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now