ភាគទី២៧

761 54 0
                                    


យេហីុធ្វើសញ្ញាទៅដល់រ៉ូប៊ឺត គេមានបំណងយកកាំភ្លើងមួយនោះ~

បើសិនជាឆ្ងល់ថាហេតុអីបានជាយេហីុមិនទិញកាំភ្លើងនោះយកតែម្ដងទៅ? យេហីុក៏មិនដឹងថាវាទៅនៅនឹងយ៉ុនគីបានយ៉ាងម៉េចដែរ....

ត្រឡប់ទៅរឿងអតីតកាលវិញ

កាលយេហីុនិងលោកគីមនៅកម្លោះប៉ាពួកគេបានឲ្យគេឡើងគ្រប់គ្រងក្រុមហ៊ុន
ផ្សេងៗគ្នា ប៉ាពួកគេបានផ្ដល់កាំភ្លើងខ្នាតខ្លីដោយមានស្កេនក្រយ៉ៅដៃឲ្យពួកគេទាំង២នាក់ម្នាក់មួយៗ នៅថ្ងៃមួយនោះលោកគីមបានប្រើកាំភ្លើងនេះបាញ់សម្លាប់នារីម្នាក់ស្រីម្នាក់នោះជាប្រពន្ធរបស់យេហីុ ដោយសារតែនាងទើបយេហីុហ៊ានស្រែកតវ៉ាដាក់គេ.....

បន្ទាប់មកកាំភ្លើងនេះបានគេលួចតែដោយសារតែប្រើមិនបានទើបលក់ឲ្យយ៉ុនគីតែម្ដងទៅ...ចំណែកឯមួយទៀតដែលជារបស់លោកគីមត្រូវបានយេហីុកម្ទេចចោលក្រោយលោកគីមសម្លាប់ភរិយាខ្លួន......

________________________________

ថេយ៉ុងដឹងថាលោកពូគេត្រូវការកាំភ្លើងនេះខ្លាំង តែគេមិនឲ្យលោកពូគេយកទៅងាយៗឡើយ ទោះបីជារបស់នេះជារបស់គាត់ក៏ដោយ....

...បុរសម្នាក់ដេញថ្លៃ...ទាំងនោះសុទ្ធតែជាកូនចៅយ៉ុនគីគេឡើងទៅសាកក្រយ៉ៅដៃតែមិនត្រូវ....ហើយក៏យកបុរសម្នាក់ទៀតក្រយ៉ៅដៃក៏ត្រូវម៉ាច់....សូម្បីតែយេហីុក៏មិនជឿដែរ

យេហីុ<ឈប់សិន~~~>យេហីុក៏ស្រែកបង្អាក់សកម្មភាព គាត់មើលទៅចង់បានវាខ្លាំងណាស់

យេហីុ<វាជារបស់យើង បើមិនជឿយើងព្រមស្កេនក្រយៅដៃឲ្យមើល>យេហីុនិយាយយ៉ាងជឿជាក់ ឯយ៉ុនគីនិងជីមីនលួចសើចតិចៗ

<មិនពិតទេ ក្រយ៉ៅដៃនេះត្រូវនឹងខ្ញុំ>បុរសនោះធ្វើជាដោះសារ

យេហីុនៅតែកញ្ឆក់កាំភ្លើងរហូតដល់បានគេដាក់ដៃទៅស្កេនតែបែរជាមិនត្រឹមត្រូវ គ្រប់គ្នាក្នុងកម្មវិធីសើចចម្អកនឹងយេហីុគ្រប់គ្នាសូម្បីតែក្មួយៗក៏សើចដែរ

យេហីុ<មិនអាចទេ នេះជារបស់ក្លែងក្លាយទេ>យេហីុគិតក្នុងចិត្តគេក៏បានដឹងថាវាជាការបំបាក់មុខ......គេសម្លឹងទៅយ៉ុនគីដែលធ្វើមុខសប្បាយ...ដោយកំហឹង

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now