នៅពេលនិយាយគ្នារួចរាល់ យ៉ុនគីក៏បានដើរចេញយ៉ាងលឿនដោយមានថេយ៉ុងទៅជាមួយ ជីមីនសម្លឹងផែនខ្នងពួកគេទាំង2ហើយក៏ងាកមករកស៊ុកជីន
ស៊ុកជីន«បងថាចង់និយាយរឿងនេះនៅទល់មុខឯងហើយយ៉ុនគី តែបងគិតថាមិនចាំបាច់ទេ »ស៊ុកជីនដើរមករកជីមីនហើយទម្លាក់ខ្លួនលើសាឡុង
ជីមីន«មានអ្វីឬ?»ជីមីនសួរ
ស៊ុកជីន«បងដឹងថាយ៉ុនគីគិតអីលើឯង គ្រាន់តែពេលខ្លះឯងមិនចាប់អារម្មណ៍លើគេតែប៉ុណ្ណោះ»
ជីមីន«តែគេទៅសេពគប់ជាមួយរ៉ូប៊ឺត?
ស៊ុកជីន«នោះជាផែនការ...យ៉ុនគីសុខចិត្តប្រថុយជាមួយពួកគេ ដើម្បីការពារឯង គឺប៉ុណ្ណឹង»ការអះអាងរបស់ស៊ុកជីនធ្វើឲ្យជីមីនរារែកក្នុងចិត្ត
ស៊ុកជីន«ទោះជាយ៉ាងណារឿងកន្លងហើយ តែបងប្រាប់យ៉ុនគីហើយថាឲ្យគេនៅឲ្យឆ្ងាយពីឯង»
ជីមីន«.......»ជីមីនមិននិយាយអ្វីសោះគេផ្ទៀងត្រចៀករង់ចាំស្ដាប់បន្ត
ស៊ុកជីន«តើឯងសប្បាយចិត្តបានឬនៅ?»
គេងាកមុខទៅមើលជីមីនដែលឡេងឡង់មិនស្រដីជីមីន«បាទ!!!....ក៏ល្អដែរខ្ញុំក៏មិនចង់ឲ្យគាត់មកពាក់ព័ន្ធនឹងជីវិតខ្ញុំនោះទេ បើអញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយ» ជីមីនក្រោកឈរហើយដើរគេចចេញទៅបាត់ក៏ប្រទះនឹងយ៉ុនគីដែលនៅមាត់ទ្វារ
កែវភ្នែកជីមីនសម្លឹងទៅយ៉ុនគីដោយគិតថានាយប្រាកដជាបានស្ដាប់ពីអ្វីដែលខ្លួននិយាយជាមួយស៊ុកជីនអម្បាញ់មិញនេះ
យ៉ុនគីមិនបានមើលមុខជីមីនឡើយនាយឈោងដៃទៅទាញទ្វារហើយបិទមួយទំហឹង ឯជីមីនរាងភ្ញាក់ផ្អើលព្រោះគេមិនដែលឃើញយ៉ុនគីមានអាការៈបែបនេះពីមុនមកនោះទេ
យ៉ុនគីដើរចូលមកអង្គុយលើសាឡុងដែលមានស៊ុកជីននៅទីនោះផងដែរ
ស៊ុកជីន«ឮអស់ហើយ???»ស៊ុកជីនដឹងថាយ៉ុនគីប្រាកដជាឮ
យ៉ុនគី«ធម្មតាៗទៅ»គេធ្វើជាមិនខ្វល់តែកាពិតគេពិតជាអន់ចិត្តខ្លាំង
យ៉ុនគី«ចប់កិច្ចការមួយនេះហើយ ខ្ញុំទៅដេគូវិញមួយរយៈធំ» យ៉ុនគីដកដង្ហើមធំនិយាយដោយគ្មានកម្លាំង
YOU ARE READING
⌛មហិច្ឆតាត្រកូលគីម⏳
Romance❦︎Ambition of the Kim ❦︎ គ្រួសារត្រកូលគីមមួយនេះសុទ្ឋតែមនុស្សមានមហិច្ឆតាខ្ពស់...ទាំងអំណាច យសសក្ដិ មាសប្រាក់ ជីវិតឡូយឆាយតាមទឹកលុយ កូនប្រុសទាំង៣របស់លោកគីមបានស្នងតំណែងពីគាត់ដោយអត្តចរិតមិនសូវខុសពីឪពុកប៉ុន្មាននោះទេ ក្នុងនោះមានកូនពៅម្នាក់ផងដែរគឺ គីមថេយ៉ុង...