ភាគទី៥៨

425 45 2
                                    

ការសាងសង់នាវាខ្នាតធំត្រូវចំណាយពេលយូរហើយត្រូវតែម៉ត់ចត់បែបពុំដូច្នេះទេច្បាស់ជាខាតបង់មិនស្ទើរ។

បន្ទប់ប្រជុំដែលមានវត្តមានស៊ុកជីន ថេយ៉ុង ណាមជុន ជីមីន យ៉ុនហ្គី ក៏ប៉ុន្តែមិនឃើញជុងហ្គុក។

ស៊ុកជីន«ក្មេងនោះមិនមកទេឬ?»រាងក្រាស់ទះតុនិងបញ្ចេញកំហឹងនៅពេលជុងហ្គុកយឺត តែភ្លាមនោះក៏មានបុគ្គលិកម្នាក់ចូលមកប្រាប់ទាំងរហន់រកដកដង្ហើមមិនទាន់

«ចាហ្វាយអ្នកចាត់ការម្នាក់នោះត្រូវគេចាប់ខ្លួនបាត់ហើយ ខ្ញុំឃើញមានមនុស្សឈុតខ្មៅប្រហែល៤នាក់ចាប់គេដាក់ឡានមិញនេះ»

ស៊ុកជីន«ថាម៉េច?ចាប់ខ្លួនអញ្ចឹងហ្ហេស៎?»ស៊ុកជីនក្ដាប់ដៃទាំងមួម៉ៅថ្ងៃនេះត្រូវពិភាក្សាគ្នាបើគ្មានអ្នកចាត់ការម្នាក់នោះតើនរណាទទួលខុសត្រូវ?

ស៊ុកជីន«មិនអីទេហៅជេហូបនោះមកជំនួសទៅ រឿងក្មេងចូលថ្មីនោះចាំយើងឲ្យគេចាត់ការតាមក្រោយ»ដោយសារតែការងារគេមានតម្លៃជាងទើបគេមិនពន្យាពេលច្រើន

ថេយ៉ុង«នេះមានក្មេងចូលថ្មីហើយទទួលតំណែងជាអ្នកចាត់ការហ្ហេស?គេសូកលុយបងប៉ុន្មាន?»ថេយ៉ុងនិយាយលេងសើចតែស៊ុកជីនក៏ស្ដីឲ្យគេ

ស៊ុកជីន«ការងារគេល្អហើយលឿន ណាមួយអ្នកចាត់ការមុនមិនសូវល្អប្ដូរចេញចោលទៅ គិតតែពីឯងទៅការងារនេះការងារនោះប្រយ័ត្នតែភ្លាត់បាក់កខ្លួនចុះ»

ថេយ៉ុងពេបមាត់ព្រោះគេដឹងច្បាស់ថាគេគ្មានថ្ងៃធ្លាក់ចុះហើយក៏មិនក្រោមនរណាម្នាក់ដែរ។

(សុំskipវគ្គគេជជែកគ្នា)

ក្រឡេកមកជុងហ្គុកវិញការពិតមុននេះគឺជាការសម្ដែងរបស់គេទេគឺដើម្បីគេចវេសពីការឃ្លាំមើលរបស់ថេយ៉ុងតែប៉ុណ្ណោះ។

ជុងហ្គុក«បេល ឲ្យកូនចៅឯងយកឡាននេះទៅលក់ចោលទៅធ្វើយ៉ាងណាកុំឲ្យគេចាប់បាន ហើយនាំខ្ញុំទៅជួបរ៉ូប៊ឺតព្រោះខ្ញុំត្រូវការនិយាយជាមួយគេ»រាងតូចនិយាយទាំងទាញរបាំងមុខនិងប្ដូរសម្លៀកបំពាក់មុននឹងទៅជួបរ៉ូប៊ឺត

បេល«លោកប្រុសខាងមុខនេះគេមិនឲ្យយើងចូលទេ»បេលប្រាប់ទៅជុងហ្គុកខណៈដែលអ្នកយាមនៅមុខក្រុមហ៊ុនរ៉ូប៊ឺតរាំងផ្លូវពួកគេ

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now