« ខ្ញុំមិនទៅទេ!! » វាចារហារឡើងចេញពីមាត់ នាយកម្លោះសង្ហារ ស្របពេលបោះលិខិតអញ្ជើញទៅពិធីមួយទៅលើតុដែលអ្នកម៉ាក់បានប្រគល់ឲ្យខ្លួន ។
« ប៉ុន្តែម៉ាក់បានណាត់កូនស្រីរបស់លោកជំទាវឲ្យទៅពិធីនោះរួចហើយ យ៉ាងណាក៏ដោយក៏កូនត្រូវតែ ទៅជាដាច់ខាត » អ្នកម៉ាក់ជាមេម៉ាយមានទ្រព្យស្ដុកស្ដម្ភបន្លឺឡើងជាការបញ្ជាទៅកាន់កូនប្រុស ត្បិតអីឆ្នាំនេះ Jeon Jungkook ជាកូនប្រុសតែម្នាក់របស់គាត់ មានអាយុជិត៣០ឆ្នាំទៅហើយ ក្រុមហ៊ុនផលិតឡានក៏មានជារបស់ខ្លួនឯង លុយកាក់ចាយវាយក៏មិនខ្វះ ហ៊ឺហារសមបែបតែអ្វីដែលជាចំណុចអវិជ្ជមានរបស់គេមានតែមួយប៉ុណ្ណោះគឺសាវ៉ា មិនចេះច្បាស់លាស់ជាមួយនរណាឡើយ ជាពិសេសគេជាព្រាននារី អាចនិយាយបានថាកំពូលតែម្ដង ថ្ងៃណាក៏គេដេកជាមួយមនុស្សស្រីហើយប្លែកៗមុខពីគ្នាទៀតផង សូម្បីតែនៅក្នុងអូហ្វីសធ្វើការក៏គេអាចនាំពួកនាងទៅ ដេកជាមួយបានដែរ ធ្វើឲ្យក្លាយជាចំណាប់អារម្មណ៍ នៃពួកអ្នកកាសែតតាមចុះព័ត៌មានគេមិនលុះទំព័រកាសែតណាមួយឡើយ គាត់ជាម្ដាយនាយសឹងតែ ប្រេះទ្រូងហើយរាល់ថ្ងៃនេះ បើគេមានប្រពន្ធមួយទៅក៏គ្រាន់ដែរតែនេះគាត់ខំបញ្ចុះបញ្ចូលគេឲ្យទៅជួបគូណាត់ជាមួយកូនស្រីស្អាតៗរបស់ជំទាវដែលគាត់ស្គាល់ហើយតែអ្នកណាទៅដឹងថា Jungkook ជួបពួកនាងមិនទាន់បានកន្លះម៉ោងផងក៏បបួលឡើងគ្រែទៅហើយ រកតែច្បាស់លាស់ម្នាក់ក៏មិនបានដែរ មិនដឹងជាកូនមួយនេះឈាមកាត់រកទៅអ្នកណាទេ សាវ៉ាក៏សាវ៉ា ល្មោភតណ្ហាក៏ល្មោភដែរ ។
« ម៉ាក់យ៉ាងម៉េចហ្នឹង ខ្លាចខ្ញុំអត់ចៅឲ្យម៉ាក់ពរមែន ទេនៀក? បើមួយខែម៉ាក់រកប្រពន្ធឲ្យខ្ញុំចង់៧ នាក់ ទៅហើយ » Jungkook រអ៊ូទាំងធុញទ្រាន់ ។
« អឺ!! មកពីម៉ាក់ខ្លាចឯងកើតរោគអេដស៍មុនមានចៅ ឲ្យម៉ាក់ពរហ្នឹងណា៎ ម្ង៉ៃៗមិនដឹងជាទៅដេកជាមួយ ស្រីណាខ្លះទេ មិនដឹងជាឆ្លងរោគគ្នាឬក៏អត់ផង » គាត់និយាយបញ្ឈឺឲ្យនាយដងដង្ហើមធំ ។
« ខ្ញុំប្រើស្រោមតែរហូត ម៉ាក់មិនបាច់ភ័យទេ »
< ផាច់!! >
« អួយ៎ម៉ាក់!! ឈឺណា៎ មកវ៉ៃធ្វើអី? » មួយដៃរបស់អ្នកម៉ាក់ទះតិចៗលើថ្ពាល់ Jungkook ធ្វើឲ្យនាយ ស្រែកជំទាលភ្លាម ។
YOU ARE READING
កំពូល Boss ព្រាននារី ✨ (Completed)
Romanceកែប្រែខ្លួនឯងដើម្បីខ្ញុំឬនៅតែចង់ធ្វើជាព្រាននារីដដែល ជាការសម្រេចចិត្តរបស់លោកហើយ ។ 🖤 JEON JUNGKOOK X KIM TAEHYUNG 🖤