ភាគទី ៤១

4.7K 277 0
                                    

« Jung ហារមាត់!! » រាងតូចនិយាយស្របពេលអង្គុយលើភ្លៅនាយជាសង្សារហើយបញ្ចុកបាយឲ្យគេញ៊ាំព្រោះនេះជាពេលថ្ងៃត្រង់ទៅហើយ ។

« បាទ » រាងក្រាសហារមាត់ទទួលបាយពីសំណព្វចិត្តរួចទើបបញ្ចុកឲ្យគេញ៊ាំវិញយ៉ាងផ្អែមល្ហែមបែបគូស្នេហ៍ថ្មោងថ្មីដែលគេមិនធ្លាប់គិតថាខ្លួនឯងអាច មានឱកាសបែបនេះជាមួយមនុស្សដែលខ្លួនឯង    ស្រឡាញ់ ។ ខណៈនោះ ទូរស័ព្ទរោទិ៍ឡើងទើប Tae ទាញមកទទួល វាជាលេខរបស់ Jimin ។

« អាឡូ Jimin!! » លឺឈ្មោះគេភ្លាម Jungkook ក៏សម្លឹងមុខរាងតូចភ្លែតឲ្យសញ្ញាបើកសម្លេងទូរស័ព្ទ ឲ្យលឺៗ មិនមែនគេមិនទុកចិត្ត Tae ទេតែគេមិនទុក ចិត្តមិត្ត Tae ច្រើនជាង ។

" Tae កំពុងធ្វើអីហ្នឹង? " Jimin

« យើងកំពុងញ៊ាំបាយជាមួយ...ជាមួយ Jung » រាងតូចមិនកុហកប្រាប់តាមត្រង់មុននឹងងាកមកញញឹមជាមួយរាងក្រាស ធ្វើឲ្យអ្នកម្ខាងទៀតស្ដាប់លឺហើយ ស្ងាត់បន្តិចទើបសួរបន្ត ៖

" នៅជាមួយគេ ឯងសប្បាយចិត្តណាស់មែនទេ? " Jimin

« ក៏ប្រហែលហើយ រួចចុះឯងញ៊ាំបាយហើយនៅ? កុំប្រាប់ថារវល់ធ្វើការអត់បានញ៊ាំអីឲ្យសោះណា៎ » Tae

" យើងញ៊ាំពេលណាក៏បានដែរ " Jimin

« បងយកចានទៅលាងសិន » Jungkook និយាយឡើងហើយប្រមូលចានយកទៅលាងតែមុននឹងទៅក៏មិនភ្លេចថើបថ្ងាសរាងតូចមួយខ្សឺតផងដែរ ។

" Tae... " Jimin

« ហ្ហឹម? » Tae

" ឯង...ត្រូវរូវជាមួយគេវិញបែបនេះ ប្រាកដហើយហ្អេ៎ថាគេពិតជាស្មោះត្រង់នឹងឯងមែន? " ដែលនាយ សួរមិនមែនចង់ឲ្យស្នេហាគេរង្គោះរង្គើឡើយតែ នាយគ្រាន់តែចង់ឲ្យប្រាកដចិត្តថាថ្ងៃក្រោយទៅTae នឹងមិនឈឺចាប់ដោយសារ Jungkook ប៉ុណ្ណោះ ។

« ចុះបើយើងប្រាប់ថាយើងត្រូវគ្នាជាមួយគេវិញព្រោះយើងស្រឡាញ់គេ ឯងជឿទេ? » Tae

" ជឿ!! យើងច្បាស់ជាជឿឯងហើយ " Jimin ញញឹមតិចៗតបទៅវិញ ។

« Jimin...ជីវិតមនុស្សយើងណា៎ចង់រកអ្នកដែល យើងស្រឡាញ់គឺមិនពិបាកទេតែដែលពិបាកនោះគឺរកមនុស្សដែលស្រឡាញ់យើងហើយព្យាយាមចង់នៅក្បែរយើងអស់មួយជីវិត បើពេលណាដែលរក បានមនុស្សគួរឲ្យទុកចិត្តម្នាក់ យើងគួរថែរក្សាគេទុក ឲ្យបានល្អគ្រាន់បើជាងត្រាំត្រែងក្នុងភាពស្មុគស្មាញតែម្នាក់ឯងដែរ ឯងគិតចឹងទេ? » ដែលគេនិយាយ មកទាំងប៉ុន្មានក៏ចង់ឲ្យនាយឈប់គិតពីគេហើយស្វែងរកក្ដីសុខឲ្យខ្លួនដែរ ដល់ពេលនោះនឹងគ្មាន នរណាម្នាក់ត្រូវឈឺចាប់នោះទេ ។ យ៉ាងណាមិញរាល់អ្វីដែល Tae និយាយធ្វើឲ្យ Jimin ហាក់ដូចបាន ដកបន្លាចេញពីទ្រូងព្រោះនៅទីបំផុត Tae ក៏អាចរកឃើញស្នេហ៍មួយពិតប្រាកដ គេជាមិត្តល្អគួរតែត្រេកអរទើបត្រូវជាង ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now