ភាគទី ៤២

11.1K 600 18
                                    

_ ក្រោយសន្លប់អស់ជាច្រើនម៉ោង ទីបំផុតនាយសង្ហារ Jimin ក៏ភ្ញាក់ដឹងខ្លួនឡើងវិញទើបនាងតូច Yoonji ដែលអង្គុយមើលថែគេមកជាយូរនោះរហ័សចូលមករកភ្លាម ។

« លោក!! លោកដឹងខ្លួនហើយហ្អេ៎? ខ្ញុំស្មានថាលោកស្លាប់បាត់ដោយសារដំបងខ្ញុំហើយតើស » នាងរឹតទ្រូងខ្លួនឯងលែងសូវភ័យតែបែរជាធ្វើឲ្យ Jimin លឺហើយនឹកហួសចិត្តទប់ខ្លួនក្រោកអង្គុយ ។

« ខ្ញុំចាប់ផ្ដើមឆ្ងល់ហើយថានាងនិងខ្ញុំមានគំនុំជាមួយគ្នាតាំងពីជាតិមុនមែនទេបានជាឲ្យតែខ្ញុំមករកនាងលើកណាដឹងតែមានរឿងរហូតបែបនេះ » Jimin

« ខ្ញុំម៉េចនឹងដឹងប៉ុន្តែលោកមកផ្ទះខ្ញុំមានការអី?   ពួកយើងដូចជាគ្មានរឿងត្រូវនិយាយគ្នាទៀតទេ » Yoonji ធ្វើជាបែរខ្នងតូចចិត្តដាក់គេនាំឲ្យមនុស្សពូកែក្រែងចិត្តដូច Jimin មានអារម្មណ៍ថាខ្លួនឯងកំពុងធ្វើបាបក្មេងស្រីល្អម្នាក់ចឹងដែរ ។

« ក៏ខ្ញុំចង់មកសុំទោសនាងណា៎ » Jimin

« ខ្ញុំមិនទុកក្នុងចិត្តទេ ធ្វើម៉េចបើខ្ញុំជាអ្នកនាំលោកមកផ្ទះខ្លួនឯង ហ្ហឹក...ខ្ញុំនេះជាកូនស្រីអត់បានការណាស់ មិនដឹងជាពេលនេះប៉ាខ្ញុំខឹងប៉ុណ្ណាទេ ហ្ហឹកៗ » នាងធ្វើជាយំសោកបន្ទោសខ្លួនឯង នៅលើកដៃជូតទឹកភ្នែកដែលមិនស្រក់នោះសម្ដែងឲ្យនាយមើលថែម ទៀតទើប Jimin មិនអាចទ្រាំបានក៏ចូលមកអោបស្មារនាងពីក្រោយលួងលោមធ្វើឲ្យ Yoonji លួចញញឹមខ្ជឹបតែម្ដង ។

« កុំយំអី ចាំខ្ញុំទទួលខុសត្រូវលើនាង ពួកយើងនឹងរៀបការជាមួយគ្នា » លឺនាយអះអាងដូច្នេះ Yoonji កាន់តែមានទឹកមាត់លេបទើបធ្វើជាពេបមាត់គួរឲ្យអាណិតបែរមករកគេ ។

« លោកច្បាស់ហើយហ្អ៎ថាចង់រៀបការជាមួយខ្ញុំ? »

« មិនច្បាស់ទេ ប៉ុន្តែខ្ញុំមិនចង់ធ្វើឲ្យនាងនិងប៉ានាងឈ្លោះគ្នាដោយសារខ្ញុំឡើយ ចាំពេលធ្វើការរកលុយបានច្រើនហើយខ្ញុំនឹងចូលស្ដីដណ្ដឹងនាង បានទេ? » Jimin អះអាងដោយភាពទទួលខុសត្រូវរបស់កូនប្រុសធ្វើឲ្យ Yoonji ចង់តែស្រែកថាយេស!! ឲ្យលឺៗទេតែត្រូវហាមចិត្តធ្វើតួកម្សត់ដាក់នាយបន្តសិន ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now