ភាគទី ១៥

5.8K 358 1
                                    

_ រាងតូចស្រស់ស្អាតបន្ទាប់ពីស្លៀកឈុតសាមញ្ញជាមួយខោខូវប៊យពណ៌ផ្ទៃមេឃស្រាលនិងអាវសដៃ វែងស្ដើងទ្រនុយក្នុងខោរួចមូរដៃអាវបន្តិចមុននឹង ទាញកាបូបស្ពាយចំហៀងមកពាក់លើស្មាហើយដើរចុះពីបន្ទប់ជួលមកខាងក្រោមទាំងទឹកមុខញញឹមស្រស់ស្រាយធ្វើឲ្យម្ចាស់ផ្ទះស្រីអង្គុយផឹកកាហ្វេឃើញហើយអត់មិនសួរមិនបាន ។

« Taehyung ទៅណាហ្នឹងតែងខ្លួនស្អាតម្ល៉េះនៀក មុខមាត់ក៏ស្រស់បស់ជាងរាល់ដងដែរ » ស្ត្រីចំណាស់សួរទាំងញញឹមត្បិតក្មេងម្នាក់នេះមានចរិតស្លូតបូតគួរឲ្យអាណិតស្រឡាញ់ ចំណែក Jimin វិញក៏ដូចគ្នាដែរ ។

« អូ៎អ៊ំស្រី!! គឺខ្ញុំទៅធ្វើការថ្ងៃដំបូង » Tae តបដោយ ស្នាមញញឹមគួរឲ្យស្រឡាញ់របស់ខ្លួន ។

« អ៊ីចឹងហ្អេ៎? យកចិត្តទុកដាក់ធ្វើការណា៎ក្មួយ »

« បាទអ៊ីចឹងខ្ញុំទៅសិនហើយ ជម្រាបលា » ថាហើយរាងតូចក៏ដើរចេញទៅទាំងអារម្មណ៍ល្អ ប៉ុន្តែក្ដីរីករាយនៅជាមួយគេមិនយូរប៉ុន្មានឡើយពេលឃើញមនុស្សឆ្កួតពូកែសន្សំរឿងកំពុងឈរនៅក្បែរឡានទំនើបរបស់ខ្លួននៅខាងមុខផ្លូវយ៉ាងសង្ហារទំនងដូចជាចាំរករឿងគេទៀតហើយ ។

« មនុស្សចង្រៃមកធ្វើស្អីនៅទីនេះ? » Tae រអ៊ូតិចៗ ទាំងស្អប់មុខនាយពេញទ្រូងមុននឹងទាញកាបូបមក បាំងមុខហើយព្យាយាមដើរកាត់កុំឲ្យរាងសង្ហារ ប៉ុន្តែខ្សែភ្នែករបស់ Jungkook ម៉េចនឹងមិនអាចចំណាំ រាងរៅស្រឡូនស្អាតរបស់គេបានទៅ?

« អួយ៎!! » រាងតូចភ្ញាក់ព្រើតពេល Jungkook ស្រាប់តែចូលមកចាប់ទាញកាបូបចេញពីមុខគេ ។

« ស្មានថាបាំងមុខប៉ុណ្ណឹងអាចគេចពីបងបានហ្អេ៎ អូនមើលស្រាលបងពេកហើយ Tae » នាយញញឹមចុងមាត់ឌឺដងធ្វើឲ្យរាងតូចជ្រួញច្រមុះនឹកក្នាញ់ហើយ  គ្រវាសដៃគេចេញពីខ្លួន ។

« គ្មានហេតុផលអីដែលខ្ញុំត្រូវគេចពីលោកទេ
កុំស្រម៉ៃខ្ពស់ពេក ឆាប់ឲ្យកាបូបមកខ្ញុំវិញភ្លាម » Tae ថាហើយលូកទៅទាញកាបូបមកវិញប៉ុន្តែ Jungkook ចង់ឈ្នះមិនព្រមឲ្យឡើយ ។

« មិនឲ្យទាល់តែអូននិយាយជាមួយបងសិន » Jungkook

« និយាយពីស្អីគេ? ខ្ញុំគ្មានអីត្រូវនិយាយជាមួយលោកទេ ឲ្យកាបូបមកវិញ ខ្ញុំប្រញាប់ណាស់ » Tae

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now