ភាគទី ១៩

5.2K 365 1
                                    

« លោកយាយចេញពីនេះចង់ទៅណាទៀតដែរ ចាំខ្ញុំជូនទៅណា៎ » Tae និយាយឡើងក្រោយជួយដឹកដៃលោកយាយចេញពីសណ្ឋាគារ ទុកឲ្យរាងក្រាសដើរតាមក្រោយ ចំណែករឿងរៀបការអីអស់នោះ Tae ក៏មិនទាន់និយាយអ្វីឲ្យលោកយាយលឺដែរ ។

« ផ្ទះមីងជីដូនមួយចៅក៏នៅសេអ៊ូលដែរ យាយគិតថាចង់ទៅនៅជាមួយគេមួយរយៈ ចាំពេលរៀបការ ឲ្យចៅហើយ យាយនឹងត្រឡប់ទៅស្រុកវិញហើយ » លោកយាយ

« អ៊ីចឹងចាំខ្ញុំជូនលោកយាយទៅ » Tae

« មិនបាច់ទេ ក្រែងចៅត្រូវធ្វើការមិនចឹង? មិនបាច់បារម្ភពីយាយទេ យាយទៅខ្លួនឯងបាន »

« ប៉ុន្តែខ្ញុំបារម្ភពីលោកយាយ » រាងតូចខ្លាចគាត់ខានឡើងមកសេអ៊ូលយូរឆ្នាំមិនស្គាល់ផ្លូវ Jungkook យល់ច្បាស់ទើបនិយាយកាត់ ។

« ចាំខ្ញុំឲ្យមនុស្សជូនលោកយាយទៅចុះបាទ » Jungkook អះអាងធ្វើឲ្យរាងតូចងាកមើលមុខគេ ព្រោះមានអារម្មណ៍ថាគេផ្លាស់ប្ដូរអត្តចរិតលឿនណាស់ ។

« អ៊ីចឹងអរគុណលោកហើយ Tae!! យាយទៅសិនហើយចាំទាក់ទងគ្នាទៀត » លោកយាយអោបចៅ សំណព្វបន្តិចមុននឹងឡើងឡានដែលមានមនុស្សរបស់ Jungkook ចាំរួចជាស្រេច ពេលឡានចេញទៅផុត Tae ក៏ទាញទូរស័ព្ទមកមើលឃើញថាជិត ដល់ម៉ោងចូលធ្វើការ ក៏បើកភ្នែកធំៗហើយរហ័សដើរទៅរកឡានក្រុងស្រាប់តែរាងក្រាសចាប់ដៃគេយ៉ាងលឿន ។

« អូនចង់ទៅណា? ចាំទៅជាមួយបង » Jungkook

« ខ្ញុំទៅធ្វើការ លែងដៃទៅ » Tae តបដោយហត់នឿយជាមួយនាយព្រមទាំងគ្រលាស់ដៃចេញតែរាងក្រាសចាប់យ៉ាងណែនមិនឲ្យរើបាន ។

« ចាំបងជូនទៅ ឆាប់ឡើងឡានមក » Jungkook

« មិនបាច់!! ខ្ញុំមានជើងអាចទៅខ្លួនឯងបាន មិនត្រូវជំនួយពីលោកទេ » រាងតូចនៅតែប្រកែកធ្វើឲ្យរាងសង្ហារកាន់តែឆ្ងល់ពីគេហើយ ។

« ហេតុអីក៏រឹងទទឹងបែបនេះ? និយាយតាមត្រង់មក មនុស្សដូចបងគួរឲ្យស្អប់ណាស់ហ្អេ៎? សូម្បីតែមុន នេះលឺលោកយាយថាបងចង់រៀបការជាមួយអូន ក៏ធ្វើដូចជាមិនចង់ ស្អប់ខ្ពើមគ្នាអីណាស់ណាទៅ? » សំណួរគេធ្វើឲ្យ Tae ញញឹមចុងមាត់រហ័សគ្រវាស ដៃចេញពីការចាប់ទាល់តែបានទើបនិយាយគ្រប់ យ៉ាងចេញពីចិត្តរបស់គេ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now