_ រយៈពេញមួយថ្ងៃដែលគ្រប់គ្នាមានបញ្ហាស្មុគ ស្មាញនៅក្នុងចិត្តរៀងៗខ្លួនទាំងស្នេហានិងមិត្តភក្តិសុទ្ធតែជារឿងដែលត្រូវរកដំណោះស្រាយមកធ្វើឲ្យគ្រប់យ៉ាងល្អប្រសើរឡើងវិញ ដល់ពេលនោះច្បាស់ណាស់ត្រូវតែមាននរណាម្នាក់ដែលត្រូវទទួលស្គាល់ការពិតទាល់តែបាន ។
« សួស្ដី!! ត្រូវការអ្វីដែរបាទ? » Tae សួររាក់ទាក់ ពេលភ្ញៀវស្រីៗចូលមកក្នុងហាង ។
« សុំខេកសូកូឡាពីរនិងតែបៃតងពីរកែវ »
« បាទអ៊ីចឹងសុំអង្គុយរង់ចាំសិន » គេនាំភ្ញៀវចូលតុ ហើយធ្វើការតាមតួនាទី ទោះបីអារម្មណ៍មិនល្អក៏គេត្រូវធ្វើការងារឲ្យបានល្អដែរ ដោយមិនបានដឹងថា Jungkook កំពុងអង្គុយក្នុងឡាននៅម្ខាងផ្លូវទល់មុខ នេះដើម្បីលួចមើលគេ តាំងតែពីត្រូវរាងតូចសួរ សំណួរមួយនោះមក នាយក៏មិនបានទៅណាឆ្ងាយ អាចនិយាយបានថាសំណួរ Tae ធ្វើឲ្យគេជំពាក់ជំពាន់នៅក្នុងចិត្ត នេះគេពិតជាចង់រៀបការព្រោះតែអ្នកម៉ាក់ពិតមែនដែរទេ? ព្រោះវាក៏ត្រូវម្យ៉ាងដែរ បើអ្នកម៉ាក់មិនបង្ខំ គេក៏ប្រហែលជាមិនសុំ Tae រៀបការដែរ ។
« ហ៊ើយឈឺក្បាលណាស់ » Jungkook គិតចុះគិតឡើងក៏ស្មុគស្មាញតិចតួចមុននឹងបើកឡានចេញទៅ។
« សុំញ៊ាំដោយរីករាយ បើត្រូវការអ្វីអាចហៅខ្ញុំបានណា៎ » Tae ញញឹមនិយាយទៅកាន់ពួកនាងមុននឹង ដើរចេញទុកឲ្យភ្ញៀវស្រីទាំងនោះរំភើបហើយក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ព្រោះតែភាពគួរឲ្យស្រឡាញ់របស់គេដែរទើបនាំគ្នាទូរស័ព្ទហៅមិត្តភក្តិមកទីនេះដើម្បីមើលប្រុសស្អាត ។
< ទីង!! > ខណៈពេលកំពុងលាងកែវ ទូរស័ព្ទក៏ លោតសម្លេងសារមកធ្វើឲ្យរាងតូចត្រូវរហ័សបើក មើល វាជាសាររបស់ Jimin ទៀតហើយ ។
" ឯងនៅខឹងនឹងយើងទៀតមែនទេ? "
" សុំទោសៗៗៗៗ យើងដឹងខុសហើយ ថ្ងៃក្រោយក៏ឈប់ធ្វើអ៊ីចឹងដែរ អត់ឱនឲ្យយើងផងទៅណា៎ Tae... "
_ រាងតូចអានរួចរាល់ក៏ស្រាប់តែនឹកឃើញដល់មិត្តភាពជាយូរឆ្នាំរបស់ពួកគេ មិនអាចគ្រាន់តែរឿង ប៉ុណ្ណេះក៏ត្រូវឈប់និយាយរកគ្នារហូតទេ គិតហើយទើប Tae ផ្ញើរសារត្រឡប់ទៅវិញ ។
YOU ARE READING
កំពូល Boss ព្រាននារី ✨ (Completed)
Romanceកែប្រែខ្លួនឯងដើម្បីខ្ញុំឬនៅតែចង់ធ្វើជាព្រាននារីដដែល ជាការសម្រេចចិត្តរបស់លោកហើយ ។ 🖤 JEON JUNGKOOK X KIM TAEHYUNG 🖤