ភាគទី ៣៥

4.7K 306 0
                                    

_ ក្រោយនិយាយគ្នាលេងបានមួយសន្ទុះ រាងចំណាស់ទាំងពីរក៏ត្រឡប់ទៅវិញចំពេលបាយថ្ងៃត្រង់ល្មមទើប Tae ទៅរកបាយញ៊ាំនៅខាងក្រោយដោយមានរាងក្រាសដើរតាមគេគ្រប់ជំហាន ព្រោះម្សិលមិញនាយមិនឃ្លានទើបមិនញ៊ាំប៉ុន្តែថ្ងៃនេះគេឃ្លានហើយ រាងតូចក៏ត្រូវទទួលខុសត្រូវលើបាយគេមួយចំណែកដែរ ។

« អាហារមានតែប៉ុណ្ណឹង ញ៊ាំបានក៏ញ៊ាំ បើញ៊ាំមិនបានទេអញ្ជើញប្រើជើងលោកទាំងគូដើរទៅរកអីញ៊ាំនៅក្បែរនេះទៅ » រាងតូចបោះសម្ដីឲ្យនាយ ស្របពេលរៀបចំបាយដាក់នៅលើតុឯ Jungkook ណា៎លឺហើយចង់ឆ្អែតបាយមួយពេលនេះតែម្ដង ។

« អូនទៅណា? » នាយសួរឡើងពេល Tae ដួសម្ហូបដាក់ចានបាយហើយងើបឡើង ។

« ខ្ពើមញ៊ាំបាយទល់មុខលោកឯងណាស់ ទៅញ៊ាំនៅខាងមុខល្អជាង » រាងតូចនិយាយរួចក៏ដើរទៅញ៊ាំនៅកន្លែងលក់ តែញ៊ាំមិនទាន់បានប៉ុន្មានម៉ាត់ផងក៏មានភ្ញៀវដើរចូលមកជាបន្តបន្ទាប់ឯគេក៏ត្រូវលក់រហូតខកម៉ោងបាយថ្ងៃត្រង់តែម្ដង ។

_ Jungkook បន្ទាប់ពីញ៊ាំបាយហើយនិយាយការងារតាមទូរស័ព្ទជាមួយបុគ្គលិកក្រុមហ៊ុនរួចក៏ដើរចេញមកក៏បានឃើញ Tae កំពុងលួចញ៊ាំបាយនៅក្បែរទូនំទាំងប្រញាប់ប្រញាល់ដើម្បីបាំងកុំឲ្យភ្ញៀវឃើញ តែមិនទាន់បានញ៊ាំអស់ផងក៏មានភ្ញៀវមកទិញទៀតហើយ គេក៏ត្រូវផ្អាកញ៊ាំសិនទៀតដែរ ។

« ជួយខ្ចប់ប៊្លូបឺរីឈីសខេកបីប្រអប់និងតែបៃតងក្រឡុកបីកែវមក សុំឲ្យលឿនណា៎ »

« បាទបាន អ៊ីចឹងអ្នកនាងជួយអង្គុយរង់ចាំសិនទៅ » Tae ក៏រៀបចំធ្វើឲ្យភ្ញៀវទើប Jungkook ទ្រាំមើលមិនបានក៏ចូលមកទាញគេឲ្យអង្គុយចុះភ្លាម ។

« នែ៎លោក... » រាងតូចបម្រុងស្ដីឲ្យតែក៏ស្ងាត់មាត់ពេលនាយលើកចានបាយមកឲ្យគេ ។

« អង្គុយឲ្យស្ងៀមហើយញ៊ាំបាយរបស់អូនឲ្យអស់ទៅ ទុកឲ្យបងជាអ្នកលក់វិញ » Tae ស្ងាត់មាត់ដូចគេចុកពេលត្រូវរាងក្រាសដាក់កំហិតហើយបន្តតួនាទីជាអ្នកលក់ជំនួស ទោះបីគេមិនសូវធ្លាប់ធ្វើប៉ុន្មានប៉ុន្តែការងារគេមិនឲ្យភ្លាត់នោះទេ ឯរាងតូចក៏ញ៊ាំបាយបណ្ដើរមើលគេធ្វើបណ្ដើរទាំងលួចសរសើរគេក្នុងចិត្តទៀតផង ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now