ភាគទី ១៦

5.7K 367 0
                                    

_ បន្ទាប់ពីត្រូវរាងតូចធ្វើបាបឲ្យទ្រោមខ្លួនហើយ រាងសង្ហារ Jungkook ក៏ត្រឡប់ចូលក្រុមហ៊ុនវិញទាំងដើរយ៉ាងពិបាកធ្វើឲ្យពួកបុគ្គលិកមើលមកគេគ្រប់គ្នា ទាល់តែនាយសម្លក់ទើបពួកគេរហ័សចូលធ្វើការតាមកន្លែងរៀងខ្លួន ឯនាយក៏ឡើងទៅអូហ្វីសរបស់ខ្លួនដូចគ្នា ។

« សឺត...ម៉េចក៏កម្លាំងខ្លាំងម្ល៉េះវ៉ី? នៅឈឺមិនទាន់បាត់ទៀត » គេរអ៊ូម្នាក់ឯងក្នុងអូហ្វីសមុននឹងទាញខោចេញហើយអើតមើលរបស់គេឡើងហើមថែម ទាំងក្រហមទៀតផងព្រោះកម្លាំងជើង Tae ណា៎ធ្ងន់ជាងដំរីទៅទៀត ។

« ចាំមើលណា៎ ហ៊ានតែបងចាប់អូនបានពេលណា នឹងធ្វើឲ្យស្គាល់ថ្នាំខ្លាំងម្ដង Kim Taehyung » នាយប្ដេជ្ញាចិត្តទាំងគុំជាមួយក្មេងឆ្នាស់ ពេលដំបូងដូចជាមិនសូវអីទេតែពេលយូរៗទៅក៏បញ្ចេញធាតុពិត ដូចមេខ្លាតែម្ដង នេះនាយកំពុងជួបសត្រូវពិតប្រាកដ ហើយគឺសត្រូវគួរឲ្យក្នាញ់នោះឯង ។

< តុកតុក > សម្លេងគោះទ្វារដោយ Jungkook មិនទាន់អនុញ្ញាតផងក៏ទ្វារនោះបើកដោយស្នាដៃស្រីស្អាតម្នាក់ហើយក៏មិនមែនជាអ្នកឯណាឆ្ងាយក្រៅតែ ពី Vally ស្រីដែលគេមានសម្ព័ន្ធជាមួយត្រឹមមួយយប់ព្រោះការណាត់របស់អ្នកម៉ាក់នោះហើយ ។

« Vally? នាងមកមានការអី? » រាងសង្ហារសួរតែ ស្រីនោះក៏ទម្លាក់កាបូបទៅលើសាឡុងហើយដើរមក រកគេមុននឹងអោនចំកោងខ្នងបញ្ចេញគល់ទ្រូងហាប់ធំណែនរបស់នាងបង្ហាញពេញភ្នែក Jungkook ដូចជាមិនខ្មាសអៀនសោះឡើយ ។

« អូនអផ្សុកហើយក៏នឹកឃើញដល់បងទើបមករក ទៅ ចុះបងវិញមាននឹកអូនទេ? » Vally

« នឹក? ហេតុអីខ្ញុំត្រូវនឹកនាង? » សំណួរនាងធ្វើឲ្យរាងក្រាសហួសចិត្តពេញទំហឹង ឲ្យនឹកនាងយ៉ាងម៉េច បើគេមិនធ្លាប់ទាំងខ្វល់ពីនាងផងនោះ?

« មុននេះបងហៅឈ្មោះអូនក៏បានន័យថាបងមិនទាន់ភ្លេចអូនដែរមិនថាចឹង? » ស្រីស្រស់ប្រើ សំឡេងផ្អែមមាយាដាក់នាយព្រមទាំងបម្រុងចូលទៅអង្គុយលើនាយ ភ្លាមនោះ Jungkook ក៏បើកភ្នែកធំៗ ហាមឃាត់នាងយ៉ាងរហ័ស ។

« កុំចូលមកជិតខ្ញុំ!! » Jungkook លើកដៃហាម នាង បើហ៊ានតែនាងអង្គុយមុខជាគេត្រូវឈឺដល់ស្រែកយំអាម៉ាសមុខមិនខាន ដឹងស្រាប់ហើយថាមុន នេះត្រូវ Tae អុកមួយទំហឹងសឹងតែថាបែកខ្ទេចប្រើលែងបាន បើត្រូវគូទធំៗរបស់ Vally អង្គុយពីលើ ទៀត ច្បាស់ណាស់គេនឹងស្លាប់តែម្ដង ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now