_ កន្លងផុតមិនប៉ុន្មានម៉ោងក៏ដល់ពេលសម្រាកញ៊ាំអាហារថ្ងៃត្រង់ទើបរាងតូចបិទកុំព្យូទ័រហើយពត់ពែនខ្លួនហត់នឿយបន្តិចមុននឹងទាញប្រអប់ស៊ុបមាន់ដែល Jimin បានធ្វើឲ្យយកមកញ៊ាំស្របពេលដែល Boss របស់គេដើរចេញមកល្មម ។
« នេះ Tae មិនទៅញ៊ាំបាយទេហ្អេ៎? » Jungkook និយាយទាំងច្រត់ដៃនៅលើតុកៀកនឹងខ្លួនរាងតូចតែម្ដង ទោះបីមិនសូវស្រួលខ្លួនក៏ Tae មិនហ៊ានដេញគេចេញនោះដែរ ។
« អត់ទេ Boss ជួនជាខ្ញុំយកស៊ុបមកពីផ្ទះរួចហើយទើបញ៊ាំជំនួសអាហារតែម្ដងទៅ » Tae
« អ្ហឹម...អ៊ីចឹងញ៊ាំតាមសម្រួលចុះ ខ្ញុំមិនរំខានទេ » ដំបូងនាយចង់បបួលគេទៅញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នាតែមើលទៅមិនគួរប្រញាប់ស្និទ្ធស្នាលពេកទេទើបសម្រេចចិត្តដកថយចេញទៅតែម្ដង ឯរាងតូចកាលបើគេទៅបាត់ ខ្លួនក៏អាចដកដង្ហើមបានស្រួលបន្តិចសឹមចាប់ផ្ដើមញ៊ាំស៊ុបហើយខលទៅរក Jimin ។
" អាឡូ Tae មានការអីហ្អេ៎? » Jimin លើកទូរស័ព្ទ ទាំងញញឹមខណៈគេកំពុងសម្រាកញ៊ាំអាហារនៅកន្លែងធ្វើការដូចគ្នា ។
« គ្មានអីទេ គ្រាន់តែចង់ទូរស័ព្ទទៅប្រាប់ថាស៊ុបដែលឯងធ្វើឲ្យយើងញ៊ាំឆ្ងាញ់ខ្លាំងណាស់ » រាងតូច ប្រាប់ចេញពីចិត្តធ្វើឲ្យអ្នកខាងនោះលឺហើយរឹតតែរំភើបខ្លាំងឡើង ។
" លឺឯងនិយាយចឹងយើងសប្បាយចិត្តហើយ រួចចុះការងារនោះយ៉ាងម៉េចដែរ? គេមានធ្វើអីឯងឬអត់? " Jimin
« គេអត់មានធ្វើអីយើងទេតែគេធ្វើអីគ្នាជាមួយស្រី នៅក្នុងបន្ទប់ លាន់សម្លេងដល់យើងឡើងព្រឺសម្បុរតែម្ដង » Tae
" នេះគេនៅនាំស្រីទៅដេកទាំងព្រឹកទៀតហ្អេ៎? " Jimin
« អ្ហឹមយើងមិនដែលឃើញទេ មនុស្សស្អីល្មោភកាម យ៉ាងហ្នឹង ធ្វើអីគ្នាមិនរើសកន្លែងសោះ » Tae
" ឯងប្រយ័ត្នគេធ្វើស្អីផ្ដេសផ្ដាសណា៎ Tae " Jimin
« គេមិនអាចធ្វើអីយើងបានទេ ភ្លេចហើយហ្អេ៎ថាមិត្តឯងម្នាក់នេះអាចការពារខ្លួនឯងបាន » Tae
" ដឹងហើយៗថា Kim Taehyung ពូកែជាងគេ " Jimin
« ហិហិ អ៊ីចឹងប៉ុណ្ណឹងបានហើយណា៎ចាំល្ងាចចាំជួបគ្នា » Tae
YOU ARE READING
កំពូល Boss ព្រាននារី ✨ (Completed)
Romanceកែប្រែខ្លួនឯងដើម្បីខ្ញុំឬនៅតែចង់ធ្វើជាព្រាននារីដដែល ជាការសម្រេចចិត្តរបស់លោកហើយ ។ 🖤 JEON JUNGKOOK X KIM TAEHYUNG 🖤