ភាគទី ១១

6.2K 376 0
                                    

« Tae!! Kim Taehyung!! » សម្លេងស្រែកលាន់លឺពេញបន្ទប់របស់ Jungkook ស្របពេលដែល នាយបើកភ្នែកភ្ញាក់បម្រះខ្លួនងើបឡើងអង្គុយភ្លាម ញើសគ្រាប់ធំៗហូរសស្រាក់ពេញផ្ទៃមុខព្រោះមុន នេះគេយល់សប្តិឃើញ Tae លេបថ្នាំយ៉ាងច្រើនហើយប្រកាច់វិះនឹងស្លាប់ រូបភាពទាំងនោះលេច ឡើងពេញភ្នែករបស់គេច្បាស់ៗធ្វើឲ្យនាយហាក់ ភ័យខ្លាចបន្តិច បើរាងតូចស្លាប់ពិតមែន វាជាកំហុសរបស់នាយទាំងស្រុងប្រាកដណាស់ ។

« គ្រាន់តែយល់សប្តិប៉ុណ្ណោះ ប្រហែលមិនអីទេ » Jungkook តឿនខ្លួនឯងហើយដកដង្ហើមវែងៗមុន នឹងស្លៀកពាក់រួចបើកឡានមកផ្ទះវិញ ពេលមកដល់ក៏ឃើញអ្នកម៉ាក់ខ្លួនកំពុងអង្គុយចុចទូរស័ព្ទនៅបន្ទប់ទទួលភ្ញៀវតែម្ដង ។

« ម៉ាក់!! » Jungkook

« អ្ហា៎លោកកូនតែមួយគ្រាប់!! យាងមកផ្ទះវិញហើយហ្អេ៎? ថ្ងៃនេះមិនទៅរកស្រីស្នេហ៍ឯណាទេឬ? » អ្នកស្រីJeon សួរឌឺដងដោយដឹងច្បាស់ពីចរិតគេ តាមធម្មតាមិនដែលចូលផ្ទះម៉ោង៧អីបែបហ្នឹងទេ ។

« ហូយ៎ម៉ាក់ ថ្ងៃណាក៏រករឿងខ្ញុំដែរ » នាយធ្វើមុខ ជូរដាក់គាត់រួចដើរទៅរកទឹកផឹកពីទូទឹកកក ឯអ្នកម៉ាក់ក៏ធ្វើមុខជ្រេញកូនប្រុសមុននឹងងាកមកអូសទូរស័ព្ទ មើលព័ត៌មានវិញ ។

« ស្លាប់ហើយ!! អាម្នាក់នេះជាមនុស្សឬក៏សត្វឲ្យប្រាកដទៅ? សូម្បីតែប្រុសគ្នាឯងក៏វាចេះដាច់ចិត្តធ្វើរឿងអាក្រក់ចឹងដាក់គ្នាទៅកើតដែរ អាណិតមែនមិនគួរស្លាប់ទាំងក្មេងចឹងសោះ » អ្នកស្រីJeon និយាយលឺៗព្រមទាំងគ្រវីក្បាលអាណិតធ្វើឲ្យ Jungkook លឺបែបនោះក៏ដើរមករកគាត់ភ្លាម ។

« មានរឿងអីហ្នឹងម៉ាក់? អ្នកណាធ្វើអីអ្នកណា? »

« គឺនេះណា៎ អាម្នាក់នេះវាទៅរំលោភប្រុសគ្នាឯង ហើយធ្វើបាបគ្នាគ្រប់សព្វហើយក្មេងដែលគេរំលោភហ្នឹងណា៎ឈឺចាប់ពេកលេបថ្នាំសម្លាប់ខ្លួនស្លាប់បាត់ ទៅ គួរឲ្យអាណិតណាស់ មិនដឹងជាអាឆ្កួតមួយនោះបេះដូងវាសាងពីអីទេ បើឲ្យម៉ាក់ជួបវានៅខាងក្រៅណា៎ម៉ាក់ប្រាកដជាទាញញញួរមកដំពងវា ដំៗៗៗៗៗ ឲ្យបែកអស់ហើយបន្ទាប់មកបោះខ្លួនវាឲ្យទៅក្រពើ ហែកស៊ីតែម្ដង គួរឲ្យខឹងណាស់ » រាងចំណាស់និយាយទាំងសង្គ្រឺតធ្មេញសែនខឹងទាំងធ្វើកាយវិការថែមទៀតធ្វើឲ្យ Jungkook ឃើញហើយក៏រៀងខ្លាចដែរ ប៉ុន្តែព័ត៌មានមួយនេះធ្វើឲ្យគេនឹកឃើញដល់យល់សប្តិមុននេះ អាចទេដែល Tae នឹងសម្លាប់ខ្លួន ដោយសារគេដែរនោះ?

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now