ភាគទី ៣១

5K 312 0
                                    

_ រៀងយប់បន្តិច Tae ដើរចេញពីបន្ទប់ដើម្បីរកទឹក ផឹក ជួនជាពេលនោះ Jimin ក៏ត្រឡប់មកដល់វិញល្មមធ្វើឲ្យនាយនៅតែមិនអាចគេចមុខពីគេបាន ដដែល ។

« អា៎វ Jimin មកវិញហើយហ្អេ៎? » Tae

« អ្ហឹម ឯងញ៊ាំបាយហើយនៅ? » នាយញញឹមតិចៗ បន្លប់ដើម្បីតបគេវិញ ។

« រួចហើយ នេះយើងធ្វើទុកឲ្យឯងដែរណា៎ ឆាប់ញ៊ាំទៅ Good night!! » រាងតូចញញឹមដាក់គេរួចដើរទៅបន្ទប់វិញធ្វើឲ្យ Jimin ដកដង្ហើមធំបែបធូរចិត្ត មើលទៅរាប់អានគ្នាបែបនេះក៏ល្អម្យ៉ាងដែរ មិនបាច់ទើសទាល់ មិនបាច់ពិបាកមើលមុខគ្នាឡើយ ។

_ ឈានចូលដល់ថ្ងៃថ្មី នាយសង្ហារភ្ញាក់តាំងពីព្រលឹមរួចទាញម៉ូតូជិះទៅរកក្មេងស្រីមាត់ដាច់កាលពីម្សិល មិញដើម្បីយកកាតសិស្សឲ្យនាងវិញ មិនចឹងមុខជា គេមិនអនុញ្ញាតឲ្យចូលសាលានោះទេ ។

« ផ្ទះនេះទេដឹង? » Jimin លាន់មាត់ក្រោយសួរគេតាមផ្លូវរហូតទាល់តែមកដល់ផ្ទះតូចល្មមមួយនៅខាងចុងផ្លូវលំ ទើបនាយដាក់ចន្ទល់ម៉ូតូរួចដើរទៅចុចកណ្ដឹងផ្ទះ ។

Ding Dong ~~~ !!

« អាស្លាប់ណាមកចុចកណ្ដឹងទាំងព្រឹកហ្នឹង ធុញណាស់!! » នាងតូច Yoonji ទាញខ្នើយទប់ត្រចៀកធុញថប់នឹងសម្លេងរំខាន ព្រោះរាល់ព្រឹកតែងតែមានក្មេងៗក្នុងភូមិមកចុចកណ្ដឹងនាងលេងឲ្យតែរហូត ។

Ding Dong ~~~ !!

_ Jimin មិនអស់ចិត្តក៏ចុចម្ដងទៀតធ្វើឲ្យ Yoonji មួរម៉ៅទប់លែងបាន នាងក៏ក្រោកឡើងទៅទាញទឹក លាងចានសល់ពីយប់មិញមួយចានដែកដើរតាំងៗ ចេញទៅរួចបើកទ្វាររបងមុននឹងជះវាទៅភ្លាមទាំងមិនដឹងថាអ្នកចុចកណ្ដឹងមិនមែនជាក្មេងៗ តែជាមនុស្សប្រុសម្នាក់ទៅវិញទេ ។

< ឆាច់!! >

« ហ៊ើយ..!! » Jimin ស្រែកភ្លាត់មាត់ពេលឈរ សុខៗក៏ត្រូវគេជះទឹកត្រជាក់ហើយធុំក្លិនពេញខ្លួន មុននឹងមើលទៅក្មេងដែលតមាត់គេកាលពីម្សិលកំពុងឈរបើកភ្នែកធំៗដាក់គេហើយក៏ធ្វើជាបែរខ្នងយឺតៗរួចទាញទ្វារបិទប៉ុន្តែមិនអាចទេ ព្រោះJimin រហ័សទប់ទ្វារនោះរួចដើរចូលមករកនាងទាំងទទឹកសើមខ្លួនជោគ មុខក៏ក្រមីក្រម៉ូវថែមទៀត នេះនាងកំពុងបង្ករឿងឲ្យខ្លួនឯងទាំងព្រឹកហើយណា៎ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now