ភាគទី ២៩

4.8K 318 0
                                    

_ ស្អែកឡើង Jungkook ក៏ណាត់លោកយាយទៅ ហាងកាហ្វេមួយនៅជិតផ្ទះរបស់គាត់ដើម្បីនិយាយគ្នាពីរឿងបញ្ឈប់ការរៀបការ ។

« ខ្ញុំគិតច្បាស់ហើយថាអាទិត្យក្រោយនេះនឹងគ្មានពិធីរៀបការអ្វីទាំងអស់ ឲ្យខ្ញុំសុំទោសម៉ាក់និងលោក យាយផង » នាយអោនលំទោសធ្វើឲ្យមនុស្សចាស់ទាំងពីរជាពិសេសលោកយាយស្រឡាំងកាំងតែម្ដង។

« ហេតុអីចៅJung? ពួកចៅមានរឿងអីមិនត្រូវគ្នាមែនទេ? » រាងចំណាស់សួរឡើងដោយភាពមិនអស់ចិត្ត ការដែលមានរឿងជាមួយគ្នាត្រឹមមួយយប់ហើយនាំឲ្យមានការសម្រេចចិត្តបែបនេះឡើងមក វាមិនសមទំនងពេកហើយ ។

« គ្មានអីទេលោកយាយ គ្រាន់ពួកខ្ញុំមិនបានស្រឡាញ់គ្នា បើឲ្យរៀបការហើយក៏គ្មានក្ដីសុខដែរទើបបានជាខ្ញុំចង់បញ្ឈប់ត្រឹមនេះឲ្យហើយលោក យាយឲ្យខ្ញុំសុំទោសផង » នាយនៅតែសុំទោសជា បន្តបន្ទាប់ទាំងមិនចង់បញ្ចប់ប៉ុន្មានឡើយ ។

« តាមពិតទៅអ្នកបងចា៎ ខ្ញុំក៏ស្ដាយក្មួយTaeណាស់ដែរ ក្មួយណា៎ទាំងស្លូតបូតទាំងគួរឲ្យចូលចិត្តប៉ុន្តែបើ ក្មេងៗសម្រេចថាចឹងហើយខ្ញុំក៏មិនហ៊ានជំទាស់ដែរ » អ្នកស្រីJeon ពោលដោយនឹកស្ដាយរាងតូចពិត មែន ស្មានថាបានគេមកធ្វើជាកូនប្រសារទៅហើយ។

« ចៅច្បាស់ហើយហ្អេ៎ថាចង់បញ្ឈប់ត្រឹមនេះ? » លោកយាយ

« បាទលោកយាយ ឲ្យខ្ញុំសុំទោសផងដែលធ្វើឲ្យលោកយាយខកចិត្ត សុំទោសពិតមែន »Jungkook

« ហ្ហឹម...អ៊ីចឹងក៏អ៊ីចឹងចុះ រឿងនេះជារឿងពួកចៅ យាយជាមនុស្សចាស់ក៏មិនចង់ជ្រៀតជ្រែកអ្វីដែរ » បើតាមមើលទៅក្មេងៗសុទ្ធតែចិត្តរឹងរៀងខ្លួនទើបគាត់មិនទាន់ចង់និយាយអ្វីច្រើន មានតែតាមចិត្តសិនប៉ុណ្ណោះ ។

« ហ៊ើយ...ខ្ញុំនៅស្ដាយក្មួយTae មិនទាន់បាត់ទេណា៎អ្នកបង » អ្នកស្រីJeon

< រ៉ឺង!! >

« អាឡូ...អូខេ ចាំខ្ញុំប្រញាប់ទៅ កុំភ្លេចជួយណាត់ ពួកគេឲ្យខ្ញុំផង ប៉ុណ្ណឹងសិនចុះ » Jungkook ទទួលទូរស័ព្ទហើយទើបងាកមកនិយាយជាមួយពួកគាត់ ។

« លោកយាយ អ្នកម៉ាក់!! នៅក្រុមហ៊ុនមានការងារ បន្ទាន់ ខ្ញុំត្រូវប្រញាប់ទៅឥឡូវនេះ »

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now