ភាគទី ៣

7.2K 489 0
                                    

_ Taehyung ឡើងមកដល់ជាន់ដែលខ្លួនត្រូវធ្វើការ ហើយក៏អើតលើមៗក្រែងលោ Boss មកដល់មុនតែ ក៏ធូរទ្រូងពេលនាយនៅមិនទាន់បង្ហាញខ្លួនក្នុងអូហ្វីស នៅឡើយ ។

« ហ៊្វូ...ស្មានថាត្រូវមាត់ថ្ងៃដំបូងហើយតើស » រាងតូចដកដង្ហើមធំលាន់មាត់រួចក៏ចូលទៅក្នុងបន្ទប់ដែល មានកុំព្យូទ័រឲ្យគេធ្វើគេរីឯបន្ទប់របស់ Boss គឺនៅខាងក្នុងមួយទៀតដោយគ្រាន់តែបើកទ្វារចូលទៅ បានហើយតែដែលសំខាន់ជញ្ជាំងខណ្ឌរវាងបន្ទប់ទាំងពីរគ្រាន់តែរៀងស្រអាប់បន្តិចប៉ុណ្ណោះ
បើ Jungkook ធ្វើអ្វីក៏ Tae អាចមើលឃើញព្រាលៗគួរសមដែរ ។

« ហ្ហឹម...សង្ឃឹមថាគេនឹងមិនរោគចិត្តដូចម្សិលមិញទៅចុះ » Tae បានត្រឹមប្រាថ្នាតែមិនដឹងថាពេលទៅ មុខយ៉ាងណានោះឡើយ ។ រាងកាយស្រឡូនដើរ មើលជុំវិញបន្ទប់របស់ខ្លួនទាំងញញឹមពេញចិត្ត
នេះហើយជាក្ដីស្រម៉ៃរបស់គេ ទីបំផុតក៏អាចបំពេញតាមបំណងបាន ។

« មើលឯកសារត្រួសៗសិនល្អទេ? » ថាហើយ រាងតូចក៏ឈោងយកឯកសារមួយធំល្មមនៅលើធ្នើខ្ពស់ផុតពីក្បាលទើបគេត្រូវចង្អើតជើងឈោងដៃយកតែ មិនអាចយកបានឡើយ ស្របពេលនោះក៏ Jungkook ដើរចូលមកដល់ឃើញបែបនេះក៏ញញឹមចុងមាត់បោះជំហានជើងឈរពីក្រោយ Tae ហើយធ្វើជាជួយយកឯកសារឲ្យទាំងដែលដៃនាយបន្លំលូក ស្ទាបចង្កេះតូចយ៉ាងណែន បបូរមាត់ក៏បន្លំថើបទង  ត្រចៀកតូចៗឲ្យ Tae ស្រៀវបះរោមខ្ញាកៗតែម្ដង ។

« អ៊ុះ Boss..? » រាងតូចកាលបើបែរខ្លួនមកឃើញថាជាគេក៏ប្រុងគេចចេញតែត្រូវ Jungkook បង្ខិតឲ្យខ្នងប៉ះនឹងទូឯកសារហើយលោរខ្លួនមកកៀកនឹងរាងតូចធ្វើឲ្យTae រឹងខ្លួនមិនហ៊ានសូម្បីដកដង្ហើមឡើយ។

« ចង់ប៉ះពាល់របស់នៅទីនេះ មានសុំការអនុញ្ញាតពី ម្ចាស់បន្ទប់ហើយឬនៅ លេខាស្អាត? » នាយប្រើពាក្យលេបខាយរាយមន្តស្នេហ៍តាមបទពិសោធន៍ ដែលមាន តែវាធ្វើឲ្យ Tae មានអារម្មណ៍ថាជ្រេញទៅវិញទេមុននឹងប្រមូលអារម្មណ៍ដែលភ័យខ្លាចអំបាញ់មិញត្រឡប់មកវិញ ។

« តែ Boss ហៅខ្ញុំថាលេខា បានន័យថាខ្ញុំក៏មានសិទ្ធិប៉ះពាល់របស់នៅទីនេះបានដែរមិនចឹង? » ឬកពារឌឺដងរបស់រាងតូចរឹតតែធ្វើឲ្យ Jungkook ចាប់អារម្មណ៍មុននឹងអស់សំណើចឡើងមក ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now