ភាគទី ២

7.9K 503 1
                                    

_ ក្រោយសម្ភាសការងារបានជោគជ័យហើយ រាងតូច Taehyung ក៏ឆ្លៀតទៅផ្សារដើម្បីទិញសាច់គោ និងបន្លែផ្សេងៗដើម្បីធ្វើស៊ុបជប់លៀងជាមួយ Jimin ដែលជាមិត្តស្នាក់នៅបន្ទប់ជួលជាមួយគ្នា រហូតទាល់តែពេលយប់ ខ្លួនរៀបចំរួចអស់ហើយក៏ទូរស័ព្ទខល ទៅរកគេ ។

« អាឡូ Jimin!! ឯងកំពុងធ្វើការមែនទេ? » Tae

" អឹមបន្តិចទៀតយើងចេញទៅផ្ទះហើយ កំដៅស៊ុបឲ្យក្ដៅៗចាំយើងទិញស្រាបៀរខ្លះទៅផឹកជាមួយគ្នា " Jimin

« ទិញមកធ្វើអី យើងមិនចេះផឹកទេ » Tae

" ញ៊ាំស៊ុបគ្មានស្រាម៉េចនឹងឆ្ងាញ់នោះ? " Jimin

« បើថាចង់ផឹកខ្លួនឯងក៏ទិញមក កុំដោះសារច្រើន ពេក » Tae

" ឆើស អ៊ីចឹងយើងបង្ហើយការងារសិន " Jimin

« បានហើយចឹង » ពួកគេក៏បិទទូរស័ព្ទរៀងខ្លួន   មុននឹង Jimin ធ្វើការលើឯកសាររបស់គេបន្ត ។ ពួកគេទាំងពីរគឺបែបនេះ តាំងតែពីឡើងមកសេអ៊ូលរកការងារធ្វើមកជិត៣ឆ្នាំទៅហើយ Jimin ក៏រកការងារធ្វើបាននៅក្រុមហ៊ុនលក់ធានារ៉ាប់រ៉ងតូចមួយ ចំណែក Tae វិញធ្វើការអស់ច្រើនកន្លែងហើយតែមិនបានយូរ ទេព្រោះត្រូវពួកប្រុសៗលូកលាន់រញ៉េរញ៉ៃគេរហូត ទើប Jimin ឲ្យលាឈប់ហើយឲ្យនៅតែផ្ទះធ្វើម្ហូបញ៊ាំឲ្យគេទៅបានហើយ ទើបតែម្ដងនេះទេដែល Tae ទទូចសុំទៅធ្វើការមិនចង់ក្លាយជាបន្ទុកឲ្យនាយ Jimin ក៏មិនអាចប្រកែកបានទើបបណ្ដោយមួយក្ដារតែអារម្មណ៍នៅតែបារម្ភពីគេដដែល អាចមកពីនាយ មានចិត្តលើ Tae លើសពីមិត្តភក្តិរួចទៅហើយគ្រាន់តែ Tae មិនបានដឹងប៉ុណ្ណោះ ។

Skip៚

« Tae!! យើងមកវិញហើយ » សម្លេងប្រាប់ពីនាយ កម្លោះកំពុងដើរចូលមកក្នុងបន្ទប់ជួលដោយមានថង់ស្រានៅក្នុងដៃ មុននឹងដើរចូលទៅតាមក្លិនឈ្ងុយនៃ ស៊ុបនៅក្នុងផ្ទះបាយ ច្បាស់ជា Tae នៅទីនោះមិន ខានទេ ។

« អ៎ Jimin មកវិញហើយហ្អេ៎? » រាងតូចងាកមក ញញឹមដាក់មិត្តទាំងកំពុងដួសស៊ុបដាក់ចាន គ្រាន់តែឃើញមុខស្អាតស្រស់ស្រាយរបស់គេក៏អាចធ្វើឲ្យភាពហត់ហោះចេញពីខ្លួន Jimin បានដែរ ។

« អ្ហឹម នេះយើងទិញស្រាផ្លែឈើមកផងណា៎ » ព្រោះតែរាងតូចអាចផឹកបានតែស្រាប្រភេទនេះទើប Jimin ឆៀងចូលទិញឲ្យគេតែម្ដង ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now