_ ដល់ម៉ោងសម្រាក រាងតូចក៏ទាញកាបូបមកលានាយជាចៅហ្វាយដូចសព្វដង ។
« ចៅហ្វាយខ្ញុំលាទៅផ្ទះមុនហើយ » Tae
« អូ៎ Tae ខ្ញុំភ្លេចប្រាប់!! ស្អែកនេះខ្ញុំត្រូវឡើងយន្តហោះទៅជប៉ុនធ្វើការប្រហែលជាកន្លះខែទើបខ្ញុំមកវិញ ផ្ញើរTaeមើលហាងផងណា៎ » Jin
« អ៎...ដឹងហើយចៅហ្វាយធ្វើដំណើរដោយសុវត្ថិភាពណា៎ » Tae
« អរគុណ ស្អែកនេះពេលព្រឹកមានគេយកនំមកឲ្យ Tae ចាំទទួលធ្វើដូចដែលខ្ញុំបង្រៀនចុះ » Jin
« បាទ អ៊ីចឹងខ្ញុំទៅផ្ទះហើយ » រាងតូចលាហើយក៏ដើរចេញពីហាងតែដែលចម្លែកគឺមិនឃើញ Jimin មកទទួលគេដូចរាល់ដងឡើយទើបគេទាញទូរស័ព្ទខលទៅរក ។
« Jimin នៅឯណាហ្នឹង? អត់មកយកយើងទេហ្អេ៎? » Tae
" សុំទោសណា៎ ថ្ងៃនេះយើងថែមម៉ោងនៅក្រុមហ៊ុនមិនបានទៅយកឯងទេ " Jimin
« អ្ហឹមមិនអីទេចឹង យើងជិះឡានក្រុងទៅផ្ទះខ្លួនឯងក៏បានដែរ ធ្វើការឯងបន្តទៅណា៎ » Tae
" អ្ហឹម Bye "
_ ទូរស័ព្ទកាត់ផ្ដាច់រៀងខ្លួនមុននឹងរាងតូចដើរទៅចំណតឡានក្រុងម្នាក់ឯង តែគេមិនបានដឹងទេថាអ្វីដែល Jimin និយាយជាការកុហក គេមិនបានថែមម៉ោងធ្វើការទេ ផ្ទុយទៅវិញពេលនេះគេកំពុងអង្គុយផឹកស្រាបៀរនៅម៉ាតម្នាក់ឯង ព្រោះចង់គេចមុខគេដើម្បីគិតរឿងខ្លះតែប៉ុណ្ណោះ ។
" យាយមើលដឹងណា៎ថាចៅមានចិត្តស្រឡាញ់លើ Tae ប៉ុន្តែស្នេហាមិនអាចបង្ខំបានទេ ដូចដែលចៅដឹងស្រាប់ហើយថា Tae និង Jung ត្រូវរៀបការជាមួយគ្នាឆាប់ៗនេះ គ្រប់យ៉ាងបានរៀបចំរួចអស់ហើយណា៎ Jimin " លោកយាយនិយាយទៅកាន់គេនៅពេលដែលរាងតូចចុះទៅតាមលាបថ្នាំឲ្យ Jungkook នៅ ថ្ងៃមុន ព្រោះចង់ឲ្យគេរម្ងាប់ចិត្តពី Tae តែមួយគត់ ។
" ប៉ុន្តែលោកយាយ!! គេម្នាក់នោះធ្វើបាប Tae គេរៀបការក៏មិនបានន័យថាគេស្រឡាញ់ Tae នោះដែរ ខ្ញុំមិនចង់ឲ្យ Tae រស់នៅជាមួយគេទាំងវេទនា ចិត្តនោះទេ " Jimin ប្រកែកព្រោះចិត្តបារម្ភពីរាងតូចទើបលោកយាយទាញដៃគេមកអង្អែលថ្នមៗដើម្បីពន្យល់គេបន្ត ។
YOU ARE READING
កំពូល Boss ព្រាននារី ✨ (Completed)
Romanceកែប្រែខ្លួនឯងដើម្បីខ្ញុំឬនៅតែចង់ធ្វើជាព្រាននារីដដែល ជាការសម្រេចចិត្តរបស់លោកហើយ ។ 🖤 JEON JUNGKOOK X KIM TAEHYUNG 🖤