ភាគទី ៥

6.8K 411 2
                                    

_ Jimin បាននាំ Tae មកហាងលក់ Tteokbokki នៅតាមចិញ្ចើមផ្លូវមួយដែលពួកគេឧស្សាហ៍នាំគ្នាមកញ៊ាំឡើងម្ចាស់ហាងចំណាំមុខបានទៅហើយ ។

« ណេះ ឯងធ្វើការហត់ញ៊ាំឲ្យច្រើនៗទៅ » Jimin និយាយស្របពេលបន្ថែមអាហារដាក់ចានឲ្យរាងតូចធ្វើឲ្យ Tae ស្ញេញដាក់គេវិញ ។

« ហិហិអរគុណ » Tae

« នែ៎ ការងារឯងពិតជាមិនអីពិតមែនហ្អេ៎ Tae? » ព្រោះបារម្ភទើបនាយមិនសួរមិនបាន ឯរាងតូចកាល បើបែបនេះធ្វើឲ្យគេនឹកឃើញដល់ពេលដែល Boss លូកលាន់ហើយស្នើតម្លៃលើខ្លួនគេថែមទៀត ជាការ មើលងាយច្បាស់ណាស់ ប៉ុន្តែគេគ្មានជម្រើសឡើយ បើសិនជាប្រាប់ Jimin តាមត្រង់ ប្រាកដជាត្រូវគេ ហាមមិនឲ្យធ្វើការទៀតមិនខាន ទើបរាងតូចគិត ហើយងើយមុខញញឹមឲ្យគេឃើញវិញ ។

« គឺមិនអីពិតមែន Boss របស់យើងតាមពិតទៅក៏មិនអាក្រក់អីណាស់ណាដែរ ឯងឈប់គិតច្រើនទៀត ទៅ » Tae និយាយកុហកបន្លប់នាយជាច្រើនសឹមអោនមុខញ៊ាំអាហារបន្តទើប Jimin មិនចង់សួរនាំ ច្រើនមុននឹងបន្តការញ៊ាំហើយក៏នាំគ្នាត្រឡប់មក បន្ទប់វិញដោយងូតទឹកចូលគេងរៀងខ្លួននៅក្នុងបន្ទប់តូចៗម្នាក់មួយ ។

« អ្ហឹម...ស្អែកយើងគួរទៅធ្វើការទៀតដែរទេន៎? » ខណៈអង្គុយមើលសៀវភៅ រាងតូចក៏ចោទសួរខ្លួន ឯងទាំងវិលវល់អស់ហើយ បើBoss ធ្វើដាក់ខ្លួនបែប នោះទៅហើយ គេមិនដឹងថាស្អែកនេះនឹងមើលមុខ នាយបានយ៉ាងម៉េចនោះទេ ។

< Ring~~~!! > នៅសុខៗ ស្រាប់តែទូរស័ព្ទដៃ រោទិ៍ទើបរាងតូចបណ្ដេញកង្វល់ចេញមុននឹងចុចទទួលទាំងមិនដឹងថាជាលេខនរណានោះឡើយ ។

« អាឡូ!! ខ្ញុំ Kim Taehyung និយាយ »

" លេខាស្អាតរបស់ខ្ញុំ នៅមិនទាន់ចូលគេងទៀត ហ្អេស? " សម្លេងស្រទន់បូករួមជាមួយសព្វនាម លេខាទៀតធ្វើឲ្យ Tae ចំណាំបានច្បាស់ថាជា ចៅហ្វាយនាយរបស់ខ្លួន គេក៏ប្រើចង្អុលដៃរុញកញ្ចក់ វ៉ែនតាធំៗលើភ្នែកខិតឡើងបន្តិចសឹមសម្រួលឥរិយាបថតបទៅវិញ ។

« នៅ...នៅទេ Boss ខ្ញុំមិនទាន់គេងទេ » Tae

" ហេតុអី? មិនមែនអារម្មណ៍កំពុងតែនឹកដល់ខ្ញុំទេដឹងទើបមិនគេងបែបនេះ " Jungkook ប្រើពាក្យលែបខាយទាំងស្នាមញញឹមព្រាននារី ដៃម្ខាងគ្រលែងកែវស្រាក្រហមទៅមកខណៈនាយកំពុងអង្គុយនៅយ៉ខាងក្រៅបន្ទប់ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now