ភាគទី ២៤

5.1K 342 2
                                    

_ ក្រោយពេលញ៊ាំបាយហើយទាំងអស់គ្នាក៏និយាយ សំណេះសំណាលគ្នានៅបន្ទប់ទទួលភ្ញៀវទាំងដែល មនុស្សចាស់ទាំងពីរត្រូវរូវគ្នាល្អណាស់ តែក្មេងៗបែរជាដូចទឹកនិងប្រេងទៅវិញ ។

« អ៊ីចឹងសម្រេចថាពិធីរៀបការនឹងធ្វើឡើងនៅអាទិត្យក្រោយទៅចុះណា៎ » អ្នកស្រីJeon និយាយឡើង ដំបូងគិតថាធ្វើថ្ងៃស្អែកនេះប៉ុន្តែព្រោះលោក យាយត្រូវហៅសាច់ញាតិតាមខេត្តឡើងមកខ្លាចមិន ទាន់ទើបពន្យារពេលទៅអាទិត្យតែម្ដងទៅ ។

« ចាសអ្នកស្រីល្អខ្លាំងណាស់ » លោកយាយញញឹមយល់ស្របធ្វើឲ្យ Tae ដូចជាមិនទាន់ត្រៀមខ្លួនហើយទើបគេស្ទុះងើបឈរឡើង ។

« ខ្ញុំសុំអនុញ្ញាតនិយាយជាមួយ Boss តែពីរនាក់សិនបានទេ? » រាងតូចស្នើឡើងធ្វើឲ្យ Jungkook សម្លឹងមុខគេ ឯអ្នកស្រីJeon ក៏មិនសង្ស័យច្រើនទើបយល់ព្រមតាមសំណើរ ។

« ចាសបានតើស »

« លោក!! » Tae ហៅទៅនាយរួចក៏ដើរចេញទៅ សួនច្បារក្បែរផ្ទះទើបរាងក្រាសញញឹមដាក់ចាស់ទុំមុននឹងដើរមកតាមគេ ។

« យ៉ាងម៉េច? » Jungkook

« លោកឃើញទេថាការលេងសើចរបស់លោកធ្វើឲ្យចាស់ទុំយល់ថាវាជាការពិត ឥឡូវនេះនៅចង់រៀបចំពិធីពិតមែនទៀត ម៉េចក៏លោកមិនធ្វើអីម្យ៉ាងបញ្ឈប់ពួកគាត់ទៅ? » រាងតូចនិយាយស្ងាត់ៗទៅកាន់គេព្រោះគេនៅតែមិនជឿថានាយសង្ហារមាន គំនិតចង់ឲ្យពិធីមួយកើតឡើងពិតមែន បើកាលណា វាកើតឡើង ជីវិតរបស់គេក៏ត្រូវផ្លាស់ប្ដូរទៅតាមដូចគ្នា ។

« ហេតុអីត្រូវបញ្ឈប់បើអូនក៏ឃើញថាលោកយាយអូននិងម៉ាក់បងនិយាយត្រូវគ្នាប៉ុណ្ណា ស្រួលមិនស្រួលពេលរៀបការហើយពួកយើងក៏... » និយាយបានត្រឹមនេះនាយក៏អោនមុខមកជិត Tae ហើយញញឹមឡើងមក ព្រោះតែបានឃើញកាន់តែច្បាស់នូវភ្នែកពណ៌ត្នោតស្អាតដូចកូនឆ្មារកំពុងចង់ដឹងពីប្រយោគបន្ទាប់របស់គេ ហេតុអីក៏គួរឲ្យស្រឡាញ់យ៉ាងនេះ? គេមិនអាចហាមមិនឲ្យខ្លួនឯងញញឹមបានទេ ។

« ពួកយើងយ៉ាងម៉េច? » Tae

« ពួកយើងក៏ប្រហែលជាអាចត្រូវគ្នា ដល់ពេលនោះអូនប្រហែលរស់នៅខ្វះបងមិនបានទៀតផង » សម្ដីគេធ្វើឲ្យរាងតូចជ្រក់ជ្រេញលើសដើម ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now