ភាគទី ២៨

4.4K 317 0
                                    

< ក្រាក > Tae ដើរត្រឡប់ចូលក្នុងបន្ទប់វិញម្នាក់ឯងទាំងទឹកមុខមិនក្រៀមស្រពោនចំពេលលោក យាយនិង Jimin កំពុងអង្គុយចាំនៅតុបាយល្មម ។

« Tae មកវិញហើយហ្អេ៎? រួចចុះឯណាចៅJung? » លោកយាយសួរតែរាងតូចចូលអង្គុយមិននិយាយ ស្ដីអ្វីមួយម៉ាត់ធ្វើឲ្យអ្នកទាំងពីរកាន់តែឆ្ងល់ តែភ្លាម នោះ Jungkook ក៏ដើរចូលមកតាមក្រោយតែម្ដង ។

« អ៎ចៅJung ដៃយ៉ាងម៉េចហើយ? » លោកយាយ សួរទៅកាន់គេទាំងដែលរាងតូចអង្គុយបែរខ្នងដាក់គេ ទាំងមុខក្រញ៉ូវដដែល ។

« Tae ជួយរុំរបួសឲ្យរួចហើយមិនអីទេបាទ » Jungkook ញញឹមតបវិញ ។

« ល្អណាស់ អ៊ីចឹងឆាប់អង្គុយចុះទៅចាំយាយដួសស៊ុបឲ្យមកញ៊ាំ »  នាយក៏អង្គុយក្បែរគាត់ដោយមិន ភ្លេចក្រឡេកមើលទៅ Tae ដែលមានទឹកមុខមិនសូវ ល្អឡើយ ប៉ុន្តែក្រែងគេធ្វើតាមអ្វីដែលរាងតូចចង់បានហើយតើសមិនចឹង?

« ណេះចៅ »

« អរគុណលោកយាយ » Jungkook ទទួលចានពីគាត់រួចចាប់ផ្ដើមញ៊ាំដោយប្រើដៃស្ដាំបានតែម្ខាង    ប៉ុណ្ណោះ ទោះបីពិបាកញ៊ាំក៏គេមិនរអ៊ូ លោកយាយ សួរក៏នៅតែថាមិនអីៗរហូតធ្វើឲ្យរាងតូចមួរម៉ៅទ្រាំមើលមិនបានក៏ទម្លាក់ស្លាបព្រានិងចង្កឹះទៅលើតុវិញ។

« ខ្ញុំឆ្អែតហើយ សុំទៅបន្ទប់វិញហើយ » ថាហើយគេក៏ដើរចូលបន្ទប់ខ្លួនរួចក៏ទាញទ្វារបិទលាន់ខ្លាំងៗ សូម្បីលោកយាយក៏មិនអាចហាមបានដែរ ។

« នេះគេកើតអីហ្នឹង? កុំខ្វល់អី ឆាប់នាំគ្នាញ៊ាំទៅ » ព្រោះគាត់យល់ពីចរិតម្ដងស្លូតម្ដងកាចរបស់ចៅម្នាក់ នេះទើបទុកឲ្យគេនៅតែម្នាក់ឯង មានតែ Jungkook ប៉ុណ្ណោះដែលមិនយល់ពីចិត្តគេច្បាស់ គេជាអ្នក រំសាយពិធីមង្គលការ Tae គួរតែសប្បាយចិត្តប៉ុន្តែបែរជាផ្ទុយស្រឡះខុសពីការគិតទៅវិញ ។

« មនុស្សឆ្កួត!! ចង់ការក៏ការ ចង់ឈប់ក៏ឈប់ គិតថាខ្ញុំជាស្អី? ជាតុក្កតាឲ្យលោកលេងសើចយ៉ាងម៉េចក៏ បានចឹងមែនទេ? អារោគចិត្ត អាមនុស្សអាក្រក់!! » ងាកមកអ្នកនៅក្នុងបន្ទប់វិញ គិតតែពីខាំមាត់លួចជេរគេ ដៃតូចៗក៏វាយតប់ខ្នើយគ្មានកំហុសបញ្ចេញកំហឹង ត្រូវហើយ!! គេសប្បាយដែល Jungkook រំសាយពិធី តែគេមិនអស់ចិត្តដែលនាយឆាប់បោះបង់ចោលបែបនេះ វាមិនមែនជា Jeon Jungkook មនុស្សមុខក្រាស់ទៀតនោះទេ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now