ភាគទី ១៤

5.8K 350 0
                                    

_ ពេលយប់ឡើង Jimin ត្រឡប់មកពីធ្វើការវិញ ស្នាមញញឹមក៏លេចឡើងភ្លាមពេលឃើញ Tae កំពុងអង្គុយចុចទូរស័ព្ទនៅតុបាយថែមទាំងធ្វើម្ហូបចាំគេរួចរាល់ទៀតផង ។

« Tae!! នៅអង្គុយធ្វើអីហ្នឹង? » Jimin ទុកអាវធំ នៅបន្ទប់ទទួលភ្ញៀវរួចដើរមករកគេ ។

« យើងចាំឯងញ៊ាំបាយនោះអី ឆាប់លាងដៃទៅ » Tae

« តាមពិតឯងញ៊ាំមុនយើងក៏បានដែរ នេះយប់ណាស់ហើយ » នាយបង្ហាញទឹកមុខបារម្ភខ្លាចរាងតូចឈឺដោយសារខ្លួនទើប Tae ឆ្លៀតលូកដៃច្បិចថ្ពាល់គេបន្តិចកុំឲ្យគិតច្រើន ។

« បើយើងចេះឈឺណា៎យើងឈឺយូរហើយកុំនិយាយច្រើនឆាប់ញ៊ាំបាយទៅ » និយាយហើយ Tae ក៏ រៀបចំដួសបាយឯនាយសង្ហារបានត្រឹមញញឹមហើយក៏បានធូរទ្រូងពេលឃើញ Tae របស់គេលែងសូវពិបាកចិត្តដូចម្សិលមិញនេះទៀត លុះពេលលាងដៃ ហើយទើបគេចូលមកញ៊ាំបាយជាមួយគ្នា ។

« និយាយចឹងរឿងសម្ភាសការងារនោះជាប់ឬអត់?» Jimin

« នែ៎ មនុស្សមានសមត្ថភាពដូចយើងណា៎រឿងអីថាគេមិនទទួលនោះ? » រាងតូចនិយាយអួតអាងលេងសើចធ្វើឲ្យ Jimin ញញឹមតាម ។

« ហើយថ្ងៃណាទើបផ្ដើមការងារ? » Jimin

« គឺស្អែកនេះហើយ ចៅហ្វាយឲ្យប្រាក់ខែយើងមួយខែ350ដុល្លារ ចូលម៉ោង៨ព្រឹកចេញម៉ោង៦ល្ងាច យឺតជាងឯងចេញពីធ្វើការមួយម៉ោង អ៊ីចឹងឯងមិនបាច់ទៅទទួលយើងក៏បានដែរ ចាំយើងជិះឡានក្រុង មកផ្ទះខ្លួនឯងវិញ » Tae

« តែយើងបារម្ភណា៎ Tae » Jimin

« Jimin...យើងធំហើយ យើងចង់រឹងមាំដោយខ្លួនឯងមិនចង់ឲ្យឯងពិបាកដោយសារយើងទៀតទេ ណាមួយឯងមិនមែននៅជាមួយយើងរហូតឯណា មិនយូរទេ ឯងប្រាកដជារកបានសង្សារម្នាក់ដល់ ពេលនោះឯងត្រូវបារម្ភពីសង្សារឯងជាងយើងមិន ខាន » Tae និយាយមកទាំងប៉ុន្មានចេញពីចិត្ត ព្រោះដឹងថាមិត្តម្នាក់នេះស្រឡាញ់ខ្លួន ប៉ុន្តែស្នេហាកើតឡើងតែម្ខាងមិនអាចមានលទ្ធផលទេទើបចង់រុញ ច្រានឲ្យគេជួបមនុស្សល្អម្នាក់ ដោយមិនដឹងថារាងសង្ហារ ការបើលឺបែបនេះហើយ បេះដូងនាយហាក់ឈឺខ្ទោកៗយ៉ាងម៉េចក៏មិនដឹងដូចគ្នា សូម្បីក្ដីសង្ឃឹមតែមួយចំណិតតូចក៏ Tae មិនអាចផ្ដល់ឲ្យគេដែរ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now