បញ្ជា

411 31 1
                                    

ភាគទី៩
ព្រិលនៃរដូវរងារបង្អុលចុះសស្រាក់មិនដាច់ពីគ្នា អាកាសធាតុកាន់តែហុំព័ន្ធដោយផ្សែងនិងទឹកកក ឯទិដ្ឋភាពធ្លាប់តែស្រស់បំពងជាមួយនឹងសភាពពណ៌ប៉ៃតងខៀវស្រងាត់ក៏ជំនួសឲវិញនូវផ្កាសៗពាសពេញរាជវាំង ។
សិស្សនិស្សិតដែលប្រកួតគុណដាវគ្នារួចរាល់ក៏ចាកចេញពីកន្លែងហាត់ទៅបន្ទប់ស្នាក់បណ្តើរៗមិនសល់ប៉ុន្មានគូទៀតប៉ុណ្ណោះ, ម្ចាស់កាយក្រាស់នៃនគរនេះចេះតែលួចសម្លឹងមើលទៅរាងតូចនិងសិស្សដទៃទៀតដែលកំពុងឈរតម្រង់ខ្លួនរង់ចាំដល់វេនខ្លួន ភ្ជាប់នឹងការទើសចិត្តពន់ពេក
«លោកគ្រូ!យើងគិតថាគួរតែឲពួកគេត្រឡប់ចូលទៅសម្រាកសិនហើយ...មើលចុះអាកាសធាតុត្រជាក់ខ្លាំងណាស់ប្រហែលពិបាកទ្រាំ » រាជទាយាទស្រដីឡើងជាមួយនឹងកង្វល់ទៅកាន់សិស្សទាំងនោះពិសេសម្ចាស់កាយតូចដែលកំពុងញ័របបូរម៉ាត់ចាញ់នឹងភាពរងារ អាកាសធាតុមិនអំណោយផលសោះប៉ុន្មានថ្ងៃនេះត្រជាក់ខុសរដូវការកន្លង...
« ដរាបណាកិច្ចការមិនទាន់ចប់មិនអាចផ្អែកបើឡើយ បើរាជទាយាទចាញ់រងារសូមត្រឡប់ទៅរាជវាំងមុនចុះ គ្រូមិនថាអីទេ » មនុស្សចាស់នូវតែប្រកាន់នឹងភាពមុឺងម៉ាត់
របស់គាត់មិនរបូតទោះស្ថិតក្នុងកាលៈទេសណា
« លោកគ្រូនៅតែបែបនេះមិនប្តូរ! យើងឯណាចាញ់
ត្រជាក់នោះ » រាជទាយាទបន្តសម្តីសន្ទនាត្រឹមនឹងក៏លែងបន្តអ្វីទៀត , ទ្រង់ក៏មិនប្លែកនឹងរាជគ្រូម្នាក់នេះគាត់គឺបែបនេះទៅហើយតាំងពីជំនាន់ទ្រង់នៅជាសិស្សម្លេស!
ឯសម្តីថាទ្រង់ចាញត្រជាក់អីនេះសុទ្ធតែជាពាក្យបញ្ជូសរបស់គ្រូនិងសិស្សទេតើ ទ្រង់នេះហើយមនុស្សមិនចេះចាញ់ក្តៅត្រជាក់៕
មួយសាបស្លាកន្លងផុតទៅ (ប្រហែល20ទៅ25នាទី
ពាក្យបុរាណរបស់ខ្មែរយើង👌)
« ជី!!ឯងត្រឡប់ទៅបន្ទប់សម្រាកចុះ គ្មានដៃគ្រូប្រកួតជាមួយទេប្រហែលខែក្រោយសិស្សថ្មីនឹងមកចូលរៀន ឯងមិនបាច់ភ័យខ្លាចអត់គូរទៀតទេ ទៅសម្រាកចុះ » មនុស្សវ័យចំណាស់ក្រោយឈរពេញកម្ពស់សម្រែកប្រាប់ម្ចាស់កាយមាឌល្អិតដែលឈរនៅលើវាលហាលទឹកកកតែម្នាក់ឯងយ៉ាងស្រងូតស្រងាត់
« បាទ? បាទលោកគ្រូ » ប្រយោគដែលបន្លឺឡើងជាមួយនឹងចម្ងល់នឹងសម្តីមុននេះរបស់វ័យចាស់ គេមិនផ្តោតអារម្មណ៍អ្វីបន្ទិចជាមួយនឹងព្រឹត្តិការណ៍នៅជុំវិញខ្លួនរវល់តែភ័យនឹងការគុណដាវក៏ភ្លេចខ្លួនថានិស្សិតឯទៀតបាត់ទៅអស់ ជីមីនលឺតែចុងប្រយោគរបស់លោកគ្រូគេក៏ប្រញ៉ាប់រត់មករកវ័យចាស់ ។
« ខ្ញុំអាចទៅសម្រាកបានមែនទេលោកគ្រូ?» ស្នាមញញឹមភ្ជាប់នឹងទឹកមុខពេញចិត្តឥតឧបមាប្រាកដឡើងលើម្ចាស់កាយតូច សំណួរដែលកើតចេញពីភាពមិនច្បាស់លាស់។
« មិនបានទេ! ឯងខ្វះដៃគូ?អីចឹងប្រកួតជាមួយនឹងយើងល្អទេ ? » រាជទាយាទជុង ជ្រែកខ្លួនឆ្លើយជំនួសម្ចាស់សំណួរដែលស្ថិតនៅក្បែរដៃ ទ្រង់តោងខ្លួនឡើងក្នុងសភាពជាជំនួសដល់ម្ចាស់កាយតូចខ្វះដៃគូរប្រកួត ទ្រង់តាងខ្លួនជាអ្នកស្មគ្រ័ចិត្តដោយក្តីពេញចិត្ត ពេញថ្លើម!!
« តែ...ខ្ញុំ...» ជី! បដិសេធដោយក្តីខឹងក្រោធនៃគំនិត តែស្តាយដែលមិនបង្ហាញមកខាងក្រៅបាន ខ្លួនរំពឹងថានឹងរួចផុតពីម៉ាត់ខ្លាបែរជាចុះចូលម៉ាត់ក្រពើទៅវិញ ក្តីសុខទាំងអម្បើលម៉ានត្រូវរលាយគ្មានសល់ដោយសារស្តេចនាពេលអនាគតនគរនេះ ។
គេមិនយល់ស្របនៃការជួយសង្គ្រោះពីទ្រង់ព្រោះគ្រប់ពេលដែលជួប ទ្រង់តែងតែកោងកាចបញ្ចេញអំណាចដ៏អង់អាចចំពោះមុខគេទោះបីទ្រង់គ្រងឈុតជារាស្រ្តសាមញ្ញអំណាចក៏បញ្ចេញមកតាមកាយវិការនិងក្រសែភ្នែកខ្មៅងងឹតមួយគូរនេះ ចុះទម្រាំទ្រង់ប្រាកដខ្លួនឡើងក្នុងឯានះនេះនឹងទៅជាយ៉ាងណា?! ស្លាប់...ស្លាប់!!
« គេទើបនឹងចូលរៀនឆ្នាំនេះទេ គ្មានលទ្ធភាពអាចនឹងមានថ្វីដៃទប់ទល់នឹងរាជទាយាទបានទៅ » វ័យចំណាស់ ធ្វើជាអ្នកជួយសង្រ្គោះចៅប្រុស ។
« បើគ្មានលទ្ធភាព?! ឯងត្រូវមកតាមយើង »
« លោកគ្រូជួយខ្ញុំផង » អ្នកត្រូវគេដាក់បញ្ជារមកលើខ្លួនរហ័សងាកប្រសព្វនឹងលោកគ្រូដើម្បីសុំឲជួយសង្រ្គោះជាលើកទី២ ។
« ទៅចុះ!រាជទាយាទមិនធ្វើអីឯងទេ កុំព្រួយបារម្ភអី »
ដៃចំណាស់លើកវៃស្មារាងល្អិតស្រាលនៃចិត្តបំបាត់ការខ្វល់ចិត្ត គាត់ស្គាល់រាជទាយាទតាំងពីតូចក្រូចឆ្មាស្គាល់ចិត្តថ្លើមគ្នាក៏គួរសម ការដែលប្រគល់ឲជីមីនទៅនោះមិនមែនជាការដាក់កំហិត គាត់ឯនេះចង់ឲចៅប្រុសម្នាក់នេះទទួលបានចំណេះថ្មីៗដែលកំពុងតែរង់ចាំគេពីបុរសដាក់
សំណើរ ដូចគាត់និងរាជទាយាទជុងពិភាក្សាគ្នាមុននេះ ។
« គោរពលា លោកគ្រូ » ដំណើរចេញរបស់មនុស្សចាស់ត្រូវទទួលការគោរពពីសំណាក់សិស្សទាំងពីរ ។
« ពួកឯងទាំងពីរត្រឡប់ទៅវាំងមុនយើងចុះ ដំណឹងណាមិនសំខាន់កុំយកដំណឹងទៅប្រាប់មេកើយរបស់ឯងអី»
« ខ្ញុំម្ចាស់ថ្វាយបង្គំលារាជទាយាទ» អាមាត្រទាំងពីរអោនគោរព៩០ដឺក្រេ ពេលទទួលបានបញ្ជាចាកឆ្ងាយពីព្រះកាយរាជទាយាទទាំងមិនចង់ក៏មិនអាចប្រឆាំងនឹងរាជ
បញ្ជារបាន តែនឹងត្រូវស្តីបន្ទោសពីម្ចាស់ដែលឲមើលគ្រប់សកម្មភាពរបស់ម្ចាស់ក្រាស់ ។
« ឯង!នៅឈរដល់ពេលណា មកតាមយើង »
« ខ្ញុំសុំទៅយកអាវរងារថ្មីបានទេ?មួយនេះស្តើងណាស់ខ្ញុំមិនអាចទ្រាំត្រជាក់បានទេ រាជទាយាទ » , ទ្រង់ស្នើរខ្លួនជាតួឯកសារជាថ្មី ទ្រង់ជាអ្នកអះអាងថាមិនចាញ់
រងារឥឡូវនេះទ្រង់រក្សាពាក្យសម្តី ដៃមាំក្រាស់ដោះអាវស្បែកក្រាស់ចេញពីព្រះកាយ គ្របដណ្តប់ឲម្ចាស់កាយតូច ។
អាវរោមសត្វត្រូវការកែច្នៃដោយអ្នកនៅក្នុងរាជវាំងសម្រាប់ខ្សែរាជវាំងស្តេចផលិតដោយស្បែកក្រណាត់មានគុណភាពល្អមិនមានការលក់នៅតាមបណ្តាលផ្សារនានាឡើយ រូបនាគនៅផ្នែកខាងស្តាំប៉ាក់ឡើងតំណែងឲអ្នកមានអំណាច ងាយសម្គាល់លើលក្ខណៈបុគ្គល ពេលនេះធ្លាក់ក្នុងរាងកាយមនុស្សធម្មតាដូចជាគេ ពិតជាមិនគួរឲជឿ?!
« ហាមសួរ ហាមតវ៉ាអ្វីទាំងអស់ចាប់ពីពេលនេះឯងដើរតាមយើងគ្រប់ជំហាន បើគ្មានសំណួរហាមនិយាយ នេះជាបញ្ជារ » ចិត្តនៃគំនិតស្មានដឹងពីការគិតរបស់អ្នកខាង
នោះ ទ្រង់ជាមនុស្សមើលឆាប់ដឹងពីអត្តចរិករបស់រាងតូចដោយងាយ ទ្រង់មិនមែនអ្នកពូកែវោហ៍ាសម្តីច្រើនបើមិនហាមបែបនេះខ្លាចថាជីមីននឹងពិបាកដោយសារទ្រង់ ។
« បញ្ជារ? » នាយកម្លោះតូចឧទានឡើងនៅក្នុងចិត្តទាំងក្តីមិនពេញចិត្ត ឆ្នើសចិត្តមិនស្នើរធ្លាប់ជាមនុស្សឯករាជ្យកម្រិតខ្ពស់គ្មានអ្នកហាមប្រាមគ្រប់រឿង ពេលនេះដល់តំណាក់កាលដែលគេនៅត្រង់ចំណុចពាក្យ"បញ្ជារ'', នាយគ្មានសិទ្ធបញ្ចេញមតិដោយសារឋានៈមិនសាកសម ខណៈឯចិត្តរវើរវាយដើរតាមពីក្រោយរាជទាយាទទៅកាន់កន្លែងមិនដែលស្រម៉ៃថានឹងទៅដល់ ។
ជួបនឹងទិដ្ឋភាពថ្មីនៃផ្ទៃរាជវាំង នៅតាមសាលាតំណាក់នីមួយឺត្រូវបានរចនាដោយរូបភាពស្អាតៗទៅតាមជញ្ចាំងនិងសរសេរគ្របដោយពណ៌ក្រហមឆ្អិនឆៅស្រស់ត្រកាលទាក់ភ្នែកនៃចក្ខុអារម្មណ៍ឲមើលមិននឿយនាយពេលនេះចង់ស្រែកឲ
លឺវាពិតជាអស្ចារ្យខ្លាំងណាស់ ស្អាតជាងរូបគំនូរនៅតាមសៀវភៅទៅទៀតប៉ុន្តែស្តាយមិនអាចនិយាយបានបើគ្មានបញ្ជារទេនោះ ។
ដំណើរនៅក្រោមការសង្កេតពីពួកអ្នកខ្ញុំរាជវាំង ពួកភិ-
លៀងសម្លឹងមកកាន់កាយតូចដោយការមិនពេញចិត្តទោះមិនដែលមានជម្លោះរវាងគ្នាពីមុនមក កាយដែលរអៀសចិត្តរហ័សដែលក្បែរព្រះកាយរាជទាយាទ ឈ្ងោកមុខចុះដោយការខ្វល់ចិត្ត គេនេះពិតជាមិនសាកសមចូលក្នុងរាជរាំងមែន!
« កើតអី? » សំណួរគ្មានន័យគ្រប់គ្រាន់របស់រាជទាយាទបន្លឺសួរស្រាលៗនៅក្បែររាងតូចកាលបើឃើញគេមានសភាពបែបនះ មុននេះដាច់ខាតមិនចង់ចូលវាំងពេលនេះក៏ដើរប្រកៀកក្បែរកាយទ្រង់ ។
« ពួកគេសម្លឹងមកខ្ញុំដោយការមិនពេញ ខ្ញុំមិនចង់ទៅទេរាជ... » សម្តីបានកាត់
« យើងជាអ្នកនាំឯងមក មិនមែនពួកអស់នោះ! »
« បាទ »
« អ្នកណាក៏មិនអនុញ្ញាតឲមកតំណាក់របស់យើងដែរបើយើងមិនបញ្ជារឲចូល » ទ្រង់មានបន្ទូលនឹងអ្នកយាមនៅមុខរាជតំណាក់ រួចយាងចូលទៅខាងក្នុង ។
« ក្រាក! » ទ្វាបន្ទប់នៃបន្ទប់សៀវភៅរបើកឡើងដោយកាយក្រាស់
« ឯងឃើញទេវាគ្មានរបៀបរាបរយទេ ដូច្នេះឯងត្រូវសម្អាតវាឲបានស្អាតរួចរាល់មុននឹងយើងមកទីនេះម្តងទៀត>
« ទ្រង់! យាងទៅណាដែរ? »ជីមីន
« តំណាក់ទឹក!ឯងចង់ទៅដែរ? »
« ទ្រង់ឲខ្ញុំតាមគ្រប់នាទីនោះចុះពេលនេះខ្ញុំក៏គួរតែទៅដែរ ត្រូវទេ »
« ឯងក៏គួរតែចេះមើលកាលៈទេសផង យើងទៅហើយសម្អាតឲស្អាតការងារដទៃទៀតកំពុងរង់ចាំឯង »
« មិនគោរពពាក្យសម្តីសោះ »
_________________
Enjoy💜

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now