EP:17❌

493 35 0
                                    

   នៅក្នុងផ្ទះគ្មានអ្នកណានិយាយស្តីរវល់ផ្តោតអារម្មណ៍លើអាហារមានចំពោះមុខរៀងៗខ្លួនចំណែកនាងតូចម៉ូហុីសុំ
ស៊ូអាទៅលេងផ្ទះមិត្តចិត្តនាងល្អិតបន្តខឹងនឹងអ្នកជាពូដែលមិនព្រមលួងលោងនាងដូចកាលគ្រាមុនៗទៀតឡើយជាហេតុអត់ព្រមចូលរួមញុំាបាយជាមួយ។
    « ជុងឃុកឯងត្រឡប់ទៅវិញពីពេលណា? » នាងក៏ចេះតែរកនឹកនូវអ្វីមិនទាន់ធ្វើវារសប់រសល់នៅក្នុងខ្លួនមួយសន្ទុះ
ហើយស្រាបតែនឹកឃើញពេលក្រឡេកប៉ះមុខអ្នកសង្ហា
   « បងចង់ដេញខ្ញុំ » នាយសួរបកវិញទាំងទឹកមុខផ្លាស់ប្តូរពីធម្មតាមកជ្រួញចិញ្ចើមជុងឃុកទម្លាក់ចម្កឹះទុកដើម្បីការ
សន្ទនាបានរលូតនិងការផ្តល់តម្លៃឲមនុស្សវ័យខ្ពស់ ។
ស៊ូអាមើលដឹងតាំងពីយូរមនុស្សដូចជាជុងឃុកច្បាស់ជាទទួលបានការអប់រំខ្ពស់មិនដូចមនុស្សទូទៅដែលនាងបានស្គាល់ចរិក ឥរិយាបថសាកសមជាអ្នកខ្ពង់ខ្ពស់ក្នុងឯានៈល្អមួយនៅក្នុងរាជវាំងទោះបីនាងផ្ទាល់មិនសូម្បីតែបានចូលក៏អាចវាយតម្លៃបាន, ៤ឆ្នាំមិនយូរតែនាងប្រាកដនៅក្នុងចិត្តមនុស្សដូចជុងឃុកគួរឲទុកចិត្តបានជាហ៊ានអនុញ្ញាតឲធ្វើជាប្អូនធម៌មានភាពសិទ្ធស្នាលក្នុងគ្រួសារខឹងបែបនេះ។
   « បងចង់ឲឯងនៅទីនេះពីរបីថ្ងៃសិនយ៉ាងណាបានជាគ្នាជាមួយបង »ភូមិរស់នៅមិនឆ្ងាយប៉ុន្មានពីព្រៃឬស្សីនាងចេះតែការពាតខ្លួនជាប់ជានិច្ចម្យ៉ាងក្នុងផ្ទះមានសុទ្ធមនុស្សស្រីមានបញ្ហាអ្វីកើតមិនស្រួលជួយដោះស្រាយគ្នាទោះបីជានៅក្បែរផ្ទះមានអ្នកភូមិវាមិនលឿនរហ័សស្មើរនឹងសមាជិក
ស្នាក់នៅរួមគ្នាដែរ ។
   « បានៗខ្ញុំយល់ទុក្ខធុរៈបងហើយម៉ូហុីខឹងខ្ញុំមិនបាត់សោះទៅវិញអត់ស្រួលក្នុងខ្លួនទេ » ពេលនឹកដល់ក្មួយស្រីក្បាលខូចនាយសើចឡើងភ្លាមប៉ុន្តែបានផ្អាកខណៈបាតដៃស្រាលទះខ្នងដៃអស់មួយកម្លាំង
   « ត្រឡប់មកវិញញោះក្មួយរហូតឯងនេះ! ឯងនិងជីមីនជាអ្វីនឹងគ្នាបងពុំទាន់បានចម្លើយពិតប្រាកដទេ » មិនឲនាងសួរពីទំនាក់ទំនងបានយ៉ាងមិចបើជុងឃុកបង្ហាញពីភាពជាម្ចាស់ការចំពោះជីមីនដល់ម្លឹងនោះនាងសុខចិត្តជ្រើសរើសការសួរត្រង់ទៅត្រង់មកជាជាងការសង្កេតមើលពីលក្ខណៈបុគ្គល ។
   « កាយវិការពួកខ្ញុំបែបនេះហើយបងពុំទាន់យល់ទៀតឬ?»
   «ខិះៗ ! » អ្នកដែលអង្គុយហូបបាយស្ងប់ស្ងាត់នោះភ្លាមៗឈ្លក់ទឹកស្របពេលលឺសម្តីនាយជុងឃុកនិយាយគ្មានលាក់លៀមអ្វីជាការសោះ ជីមីនក្អកឡើងមុខក្រហមអស់គេអៀនផងខ្មាស់ថែមទាំងទទួលបានការសម្លឹងមើលពីអ្នករួមតុគ្រប់គ្នា ។
   « មុខក្រហមអស់ហើយឯងនេះ » ជុងឃុក ដឹងពីមូល
ហេតុដែលកើតឡើងបែរជាបង្អាប់ជំនួសឲការព្រួយ
បារម្ភទៅវិញ
    « ខ្ញុំមិនអីទេអ្នកទាំងពីរសន្ទនាគ្នាទៀតចុះ » ជមីន
បន្តញុំាបាយ
    « ន័យរបស់ឯងចង់ឲបានគិតពួកឯងស្រលាញ់គ្នាឬ? » ស៊ូអា មានអាការៈខឹងប្អូនបន្ទិចបន្ទួចមិនព្រមចោលទម្លាប់សួរមិនឆ្លើយ
    « អ្ហឹកៗ! » ម្ចាស់កាយតូចលើកនេះឈ្លក់បាយម្តងហើយនាយល្អិតស្រវាស្រវាចាប់ទឹកមកផឹក
    « ឯងមិនអីទេ? » ជុងឃុកស្ទុះក្រោបឈរដើរសំដៅទៅកន្លែងកាយតូចអង្គុយដៃសរសៃលើរឺតខ្នងស្រាលៗតាមវិធី
ដែលគិតថាល្អ
    « ខ្ញុំ!មិន...មិនអី »
    « បងធ្វើម្ហូបហឹរពេកបានជាឯងចេះតែឈ្លក់រហូតអុីចឹងជីមីន ? » ស៊ូអាព្រួយពីជីមីនមិនតិចជាងជុងឃុកប៉ុន្មានដែរ សង្ស័យតែម្ហូបអ្នកនៅទីនេះហឹរពេកទទួលយកអត់បាន
ព្រោះគ្រប់មុខដាក់ម្ទេសចូលទាំងអស់ នាងខុសដែល
មិនបានសួរនាំពីរសជាតិណាខ្លះជីមីនមិនចូលចិត្តឬប្រតិកម្ម
   « ខ្ញុំមិនចាញ់ហឹរទេប្រហែលជាមានអ្វីផ្សេង » ជីមីនរហ័សដោះសារខ្លួនគេដឹងពីមូលហេតុតែបើនិយាុចេញទៅខ្មាស់គេស្លាប់មិនខានទេ អៀន រំជួលចិត្ត នរណាហ៊ានប្រាប់នោះ ។
     « ហាសហ៎ា »
     « សើចខ្ញុំធ្វើអីជុងឃុក » នាយងើយមុខសម្លឹងរាងសង្ហាភ្លឹសៗដោយការដាក់កំហឹងនឹងរាងក្រាស់ជាខ្លាំងល្អបានមួយភ្លែតក៏មកញោះគេទៀតហើយ មនុស្សអីគួរឲស្អប់យ៉ាងនឹង ។ គេកំពុងរីករាយនឹងម្ហូបឆ្ងាញ់ខកខានជាច្រើនថ្ងៃនៅលើភ្នំហូបតែនំប៉ាវនិងផ្លែឈើចង់ហូបឲឆ្ងាញ់ម៉ាយ់ម្តងសុទ្ធចិត្តមិនលូតម៉ាត់កជាមួយចុងក្រោយនៅតែយកគេមកពាក់ព័ន្ធ ។
    « ជុងឃុកអាយុបងជីមីន ហេតុអ្វីហៅស្មើរគ្នា! »
    « ខ្ញុំហៅគាត់ចឹងរហូត » សព្វនាមមួយណាល្អជាងនេះ
ម្ចាស់តូចមានតួនាទីជួយលាក់បាំងពីយលសក្តិរបស់រាជបុត្រនគរយានព្រោះចង់ផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រជារាស្រ្តធម្មតាវាក៏គ្មានអ្វីអាក្រក់ចំពោះការកុហសមួយនេះផលទទួលបានមិនទៅបង្ករហេតុដល់អ្នកណាបែរជាល្អទៅវិញក្នុងការប្រាស្រ័យទាក់ទងគ្នាបង្កើតទំនាក់ទំនងរវាងគ្នានិងគ្នា ។
     « ហៅថាបងជុងឃុក! សាកនិយាយមើសជីមីន »
     « ចាំលើកក្រោយបងស្រីពេលនេះគ្មានអ្វីឲហៅផងនឹង » រាងស្តើងបដិសេធសំណើរ ប្រសិនព្រមហៅមែនពួកគេមើលទៅកាន់តែសិទ្ធស្នាលជាទង្វើដែលខ្លួនមិនចង់បានលើសពីនេះគេកំពុងចង់សុំជុងឃុកត្រឡប់ទៅរាជវាំងដើម្បីបានឃ្លាតៗពីជុងឃុកជាងនេះបើមិនចឹងអន្ទាក់ស្មេហ៍របស់ម្ចាស់សង្ហាប្រាកដជាពង្វក់ឲគេឈ្លក់រង្វេងគ្មានផ្លូវចាកចេញ
បានឡើយ ។ ម្ចាស់តូចកំពុងរៀនស្រាយចំណងគេចងផ្អោបដោយអារម្មណ៍មួយឆាវចិត្តមិនចង់ពាក់ព័ន្ធលើសពីនេះ គ្រប់យ៉ាងដែលជារបស់គេមិនសាកសមនឹងឯានៈដ៏
ខ្ពង់ខ្ពស់របស់រាជទាយាទ ។
     « បងស្រីឃើញទេម្នាក់នេះរឹងចចេសប៉ុណ្ណា » ជុងឃុក
    « បងជុងឃុក! » គេទទួលដោយមិនស្ងប់អារម្មណ៍សម្តីស្តែងឡើងបង្ហាញពីការចង់យកឈ្នះទេតើ ។
     « ពួកឯងកុំឧស្សាហ៍ឈ្លោះគ្នាពេក បងយល់ហើយ » ស៊ូអា
     « បងស្រីយល់រឿងអី? » ជីមីន សួរ
    « ពីទំនាក់ទំនងពួកឯង! ណ្ហើយបញ្ចប់ត្រឹមនេះចុះយប់ហើយពួកឯងនាំគ្នាចូលសម្រាកចុះបងទៅយកម៉ូហុីមកផ្ទះសិន »
   « បងទៅចុះទុកខ្ញុំជាអ្នកធ្វើ » ជីមីន ឃាត់ពេលស៊ូអាបម្រុងរៀបចំប្រមូលចានទុកដាក់ គេមិនធ្វើដូចមិនកើតទាំងអាហារញុំាគាត់មិនព្រមឲជួយធ្វើនៅមកបម្រើរៀបកន្លែងគេងផ្គត់ផ្គង់ចំណីអារហារគ្រប់សប់ទៀតរង្អាសចិត្តណាស់ ។
    « អុីចឹងបងទៅហើយ កន្លែងងូតទឹកនៅក្រោយផ្ទះបាយស្រះទឹកនៅក្បែរនោះដែរបើចង់ងូតទឹកបបួលជុង
ឃុកទៅជាមួយណាជីមីនវាងងឹហើយបងបារម្ភ » ស៊ូអា ផ្តែផ្តាំចប់បានប្រញ៉ាប់ចេញទៅ ។
     « អាល្អិតងូតទឹកទេយើងជូនទៅ? » ទ្រង់ងើបឈរពេញកម្ពស់ញ៉ាក់ចិញ្ចើមសួរជាការឌឺដង
    « ខ្ញុំអត់ងូតទេងងុយហើយ »
    « អុីចឹងយើងទៅខាងក្រៅសិននៅម្នាក់ឯងបានឬអត់? ស្រួលមិនស្រួលអាចនឹងអត់មកវិញ »
  « ទ្រង់យាងទៅណាទាំងងឹតបែបនេះគ្រោះថ្នាក់ណាស់ »
  « បារម្ភ! »
  « អ៎ាវ! អត់ទេខ្ញុំសួរធម្មតា » ពេលគេចាប់បានក៏ប្តូរកាយ
វិការទៅរៀបចំចានទាំងមុននេះឈរនិយាយតតាំងជាមួយទ្រង់នៅឡើយសោះ , វិនាទីបន្ទាបកាយតូចត្រូវបង្ខំដោយដៃមាំឲឈរនៅជំហរដដែលបបូរម៉ាត់របស់មនុស្សធំថើបស្រាលៗលើថ្ងាសទូលាយម្ចាស់តូចជីមីនរកតែត្រៀមរឹកពាប្រឆាំងសឹងមិនបានប៉ុន្តែគេបែរជាបិទភ្នែកទទួលការបំពានពីអ្នកដែលមិនផ្តល់ឯានៈច្បាស់លាស់ចំពោះខ្លួន ។
   « មើលថែខ្លួនយ៉ាងណាយើងរហ័សដោះស្រាយបញ្ហាឲរួចរាល់ » កែវភ្នែកទ្រង់គ្មានថ្ងៃផ្លាស់ប្តូរចេញពីភាពកក់ក្តៅនិងការថ្នាក់ថ្នមគ្រប់វេលាដែលទ្រង់ទតវ័ងភក្រ្តមនុស្សម្នាក់
នេះជាដាច់ខាតហើយគ្មាថ្ងៃប្រើវាជាមួយអ្នកណាផ្សេងដែរ
មិនថានាទីណាលំបាកឬស្រណុកទ្រង់តែងតែមានដុំថាមពលមួយនៅក្បែរដៃបញ្ចូលកម្លាំងឲទ្រង់ សន្តំទ្រង់ដោយគ្រាន់តែស្នាមញញឹមបរិសុទ្ធព្រមនឹងបេះដូងសែនកក់ក្តៅ គ្រប់គ្រាន់ហើយ ។
     « រាជទាយាទ! » ជីមីនបានត្រឹមបង្ហើយសម្លេងតិចៗដាស់ស្មារតីខ្លួនឯងឲភ្ងាក់ឡើងវិញខណៈដំណើរយាងចាក
ចេញមនុស្សធំបាត់សូន្យឈឹង គេកំពុងយំ យំលាយភាពខឹងក្រាធដែលខ្លួនឯងហ៊ាមចិត្តស្រលាញ់ទៅលើរាជទាយាទពុំបាន សម្តីប៉ុន្មានម៉ាត់បានចាក់ទម្លុះការតាំងចិត្តមហាសាលរបស់គេបានវាគួរឲវិភាគទេថាមនុស្សនោះមានឥទ្ធិពលកម្រិតណាចំពោះខ្លួន ?
    ____________
« ខ្ញុំគួរលាងសម្អាតខ្លួនបន្ទិចទេ? »គេឧទានសួរខ្លួនឯង
នៅក្នុងចិត្តសឹងទាញខ្លួនឯងឲក្រោបអង្គុយនៅលើគ្រែក្នុងបន្ទប់ដ៏ល្វឹងល្វែងម្នាក់ឯង គេប្រើពេលមួយសន្ទុះធំយំឡើងខ្សោះស្មុគស្មាញពេញទំហឹង ។ ជីមីនដើរទៅយកសម្លៀកបំពាក់ស៊ូអាប្រគល់ឲកាលពីល្ងាចមិញសម្រាប់ផ្លាស់ ។
   សម្លេងសត្វយំរំកងលឺពេញភូមិកណ្តាលរាត្រីដ៏ងងឹតស្លុងមានតែពន្លឺព្រះចន្ទ្រាបន្លឺមកចក្រវាឡ អាកាសធាតុត្រជាក់
ស្ងប់ ម្តងម្កាលបង្ករជាការព្រឺឆ្អឹងខ្នងដល់កំលោះតូចដើរម្នាក់ឯងនឹងនាទីនេះ ។
   « ទឹកទៅណាអស់ហើយរសៀលនៅទេតើ? » ពេលមកដល់ពាងទឹកមានអាការៈភ្ងាក់ផ្អើលមុននឹងបន្ទិចយកចានលាងសម្អាតក៏ឃើញសល់កន្លះពាងឯនោះឥឡូវសល់បាត
ពាង នាយតូចកាន់ចង្កៀងប្រេងកាតស្វែងរកពីមូលហេតុ
  « ពាងលិចខ្ញុំងូតទឹកបានយ៉ាងម្តេច? យប់ងូតទឹកក្នុងស្រះល្អឬអត់» ទល់តម្រិះមានតែវិធីនឹងតែមួយគត់ខ្លួនប្រាណស្អិតរមួតបើទៅគេងប្រាកដមិនលក់ច្បាស់ណាស់ គេគិតខុសឬត្រូវមានជុងឃុកនៅអត់ព្រមឲជូនមកទេឥឡូវ
យ៉ាប់តែខ្លួនឯង ។ ជីមីនទម្លាក់ចង្កៀននៅក្បែរម៉ាត់ស្រះដើរចូលទៅក្នុងស្រះអារម្មណ៍មិននឹងនរភ្នែកចេះតែរំពៃសម្លឹងស្រះធំនៅចំពោះមុខទោះបីគេចេះហែលទៅនៅតែមិនធានាសុវត្ថិភាពបើមានបញ្ហាអ្វីកើតឡើងនោះ ។
    « ត្រជាក់ណាស់ៗ! អួយ* » បបូរម៉ាត់ស្រែកឡើងអស់ប្រល័យពីពោះ នាយដឹងដល់រង្វង់ដៃអ្នកណាក្រសោបអោបចង្កេះពីក្រោយភ្លាមៗមាណឌតូចរហ័សបកក្រោយសម្លឹងរកអ្នកដើមហេតុចនជុងឃុកផុសឡើងពីទឹក
ចំហល្វែងខាងលើជាមួយរាងកាយសុីកសុីឥតទាស់ប៉ុន្តែសម្រាប់មាណឌយើងមិនបានលង់ស្មេហ៍គេកាន់តែចង់ដាល់ឲខ្ទេចមុខទេសុខៗមកលេងល្បែងឆ្កួតលប់ស្អីយប់ស្មើរនេះ?!
    « រាជ? »
   « យើងទេកុំភ័យអីស្មានម្នាក់ណាដែលហ៊ានបំពានឯងដូច
យើងនោះអាល្អិត » ទ្រង់ទតទៅគេដោយទឹកមុខស្មើរ
មិនបានកំប្លែងឬចង់ញោះទៀតទេតែទ្រង់បែរជាខឹងចំពោះក្មេងម្នាក់នេះខ្លាំង ។
    « ហេតុមកទីនេះតែឯងដឹងទេថាវាមានគ្រោះថ្នាក់ពេលយើងសួរបដិសេធធ្វើអី? ស្គាល់ស្រះនេះយូរប៉ុណ្ណាបណ្តោយខ្លួនមកចឹងពេលមានគ្រោះថ្នាក់អ្វីនរណានៅការពារ » គេអោបក្រសោបចង្កេះមិនលែងស្តីថាតាមចិត្តខឹង ។
    « លែងខ្ញុំសិនទៅ » មាណឌតូចព្យាយាមទាញដៃចេញពីចង្កេះរើផងបម្រាស់ផងនៅតែមិនអាចដដែល
   « យើងសួរ! » មាឌស្រឡះស្រែកកំហកខ្លាំងទ្រង់ខ្ងាល់លើសពីខ្ងាស់មិនចេះស្តាប់សម្តីសោះ មនុស្សបារម្ភទើបស្តីឲណែនាំឲល្អតែវាគ្មានសូម្បីការយកចិត្តទុកដាក់
ស្តាប់ ។ ធ្វើការអ្វីមិនកើតនឹកបារម្ភមនុស្សទ្រង់ទុកចោលនៅតែឯងទិសតំបន់ដូចម្តេចក៏មិនធ្លាប់ស្គាល់ទ្រង់ទម្លាក់ការងារ
ចោលទាំងអស់រហ័សត្រឡប់មកវិញជាបន្ទាប់ចូលទៅរកក្នុងបន្ទប់អត់ឃើញទៀតទ្រង់ចង់ស្ទះទ្រូងរុករកទម្រាំរក
នូវមកប្រើសម្តីទើសទាស់ដាក់ទៀត មនុស្សណាមិនខឹង?
    « ទ្រង់យល់ពីខ្លួនឯងម្នាក់ប៉ុណ្ណោះ ខ្ញុំលែងនៅទីនេះទៀតហើយខ្ញុំចង់ទៅវិញ » កែវភ្នែកជ្រាបដោយទឹកសន្សើមសម្លឹងទ្រង់មិនដាក់ ។
     « ទៅណា? ! »
     « ទៅណាក៏ដោយឲតែនៅឆ្ងាយពីទ្រង់ខ្ញុំពុំចង់នៅក្បែរខ្លួនទ្រង់ទៀតទេពិសេសមុខរបស់ទ្រង់ »
     « ទង្វើរបស់យើងនៅតែមិនទាន់អាចបញ្ជាក់ពីទំហំចិត្តរបស់យើងមានឲឯងទៀតមែនទេជី »
     «....» ស្ងាត់
    « មិនចូលចិត្តយើងពិតប្រាកដឬមានហេតុផលអ្វីដែលជាហេតុធ្វើឲទំនាក់ទំនងយើងលើសពីនេះមិនបាន? » គ្មានចម្លើយតបសំណួរយ៉ាងណាទ្រង់នៅតែដឹងពីទំហំចិត្តជីមីនមានឲទ្រង់គ្រាន់តែចង់មនុស្សនេះសារភាពត្រង់មិនអាស្រ័យលើតែការគិតតែម្ខាងនោះទេ ។
   « ខ្ញុំមិនសាកសមទេ» ជីមីនងាកមុខចេញពេលផ្តល់ចម្លើយមិនយុត្តិធម៌រវាងពួកគេ ដៃមាំរហ័សទាញកាយល្អិតនៅក្រោមទ្រូងទូលាយស្របដៃការអង្អែលថ្នាក់ថ្នម
សរសៃសក់ពណ៌ក្រមៅស្រាល ។
   « យើងអត់ចូលចិត្តសម្លឹងមនុស្សណាដោយឯានៈយលសក្តិអ្វីទេប៉ុណ្ណឹងតើពួកយើងអាចទេ? អាចនៅក្បែរយើងកុំចាកចោលកុំបោះបងដូចសម្តីមុននេះ...!» ត្រឹមសម្តីមិនអាចវាស់វែងពីក្តីស្រលាញ់បានមានតែសម្លេងបេះដូងនិងដង្ហើមដែលផ្តល់ភាពជឿជាក់បំផុតដល់មាណឌតូចបាន
ទទួលដឹងលឺគ្រប់យ៉ាង អ្វីដែលសាងឡើងមកគ្មានការបង្គាប់បញ្ជាទាំងអស់វាជាស្មេហាក្តីបារម្ភ ភាពកក់ក្តៅ ភាព
ស្រស់ស្អាតជាជាងរដូងរងារដែលជីមីនចូលចិត្តទៅទៀត ពេលនេះទើបយល់អស់សឹងនឹងក្លាយជាវេលាកន្លងហួស...
     « អឹមៗ!ហ្ហឹកៗ » ជីមីនងក់ក្បាលគ្រាប់ទឹកតូចៗត្រូវហូរពីក្រឡង់ភ្នែកស្រទន់ភ្ជាប់ក្តីរំភើប
     « យើងមានការរំពឹងខ្ពស់ទៅលើស្មេហាមួយនេះដូច្នេះកុំវាយប្រហារទៅលើវា»
     « ត្រូវគោរពសម្តីរបស់ទ្រង់ណាខ្ញុំមិនចង់ឈឺចាប់ទេវាពិបាកទ្រាំទ្រណាស់ ហុឹក! »
     « មានតែជីម្នាក់យើងគ្រប់គ្រាន់ » ជុងឃុកទាញជីមីនឲប្រសប់មុខបបូរម៉ាត់ទម្លាក់ចុះផ្តល់ស្នាមថើបស្រទន់មាន
មន្តស្មេហ៍ទៅលើកាយតូចគិតតែបង្ហូរទឹកភ្នែកអត់ដាច់ក៏
ទ្រង់ផ្តិតយកស្នាមទឹកភ្នែកចេញពីផែនថ្ពាល់ផូរផង់នោះចេញ ទ្រង់នឹងយកទឹកភ្នែកស្តែងចេញពីភាពរំភើបមិនមែនឈឺចាប់ចំពោះដៃគូម្នាក់នេះឡើយ ។
      « ម្ចាស់បេះដូងរបស់បង! »
.***
  Thanks🤍
   
   

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now