ភាគទី២៣ : ទុក្ខជាន់ទុក្ខ

259 32 7
                                    

  ដំណើរយោងខ្លួនដោយឥតវិញ្ញានបោះជំហានមួយៗទៅតាមការណែនាំរបស់មានអ្នកមានឯានៈធុនទាប ។ ផ្ទៃមុខផូរផង់ដែលឧស្សាហ៍តែមានស្នាមញញឹមឥឡូវនេះបែរជាស្រពោនដូចជាផ្កាដែលត្រូវពន្លឺថ្ងៃមិនយូរមិនឆាប់គង់តែគេនឹងបំផ្លាញចោល ។ គំនិតនៃការគិតដែលតែងតែចេះតែរកវិធីចេញគ្រប់បញ្ហាពេលនេះគិតអ្វីក៏មិនចេញដោយហេតុថារឿងដែលបានកើតឡើងមុននោះគេមិនបានប្រព្រឹត្តខុសសីលធម៌ប្រការណាមួយឡើងអុីចឹងហើយឲ្យដោះស្រាយយ៉ាងណា មានតែតាមដំណើរ ។

  « ក្នុងអាហារមានជាតិពុលខ្លាំងណាស់ដែលសូម្បីតែភ្លក្សបន្ទិចក៏អាចរលត់ជីវុតបានដែរ សូមព្រះមហេសីថែព្រះកាយក្រាបទូលកុំមានចិត្តមេត្តាករុណាដល់មនុស្សដែលមានខ្សែអាប់កតិ្តយលព្រះមេ » នាងជាអ្នកបម្រើ ពោលឡើង
ដែលបង្ហាញពីការណែនាំដល់ម្ចាស់ខណៈដែលលេចវត្តមានរបស់ជីមីនឡើងមក ។
« ឯងចេញទៅយើងចង់នៅតែពីរនាក់ជាមួយស្នំឯក » យូអុី
« ព្រះមេ! » ភិលៀ
« អង្គុយចុះមកស្នំឯក » យូអុី មានបន្ទូលឡើងព្រមនឹងកិរិយាអង្គុយចុះនៅមុខតុអាហារដែលមានម្ហូបនៅពាសពេញដែលវាសុទ្ធជាស្នាដៃស្នំឯកយកមកឲ្យទ្រង់សោយមុននេះ ។ ជីមីនកាលបើលឺបែបនេះក៏ធ្វើតាម
សំណើរព្រះមហេសី។
« ទ្រង់ជាអ្នកធ្វើមែនទេ ស្នំឯក? ហេតុអ្វីបានជាទ្រង់ចិត្តខ្មៅចំពោះខ្ញុំខ្លាំងម្លេះទ្រង់មិនបានឃើញពីចិត្តដែលខ្ញុំ
បរិសុទ្ធចំពោះទ្រង់ទេយ៉ាងមិច ហុឹក! » យូអុី

  « ខ្ញុំមិនបានប្រព្រឹត្តទេ! » ជីមីន
« ចុះអ្នកណាក្រែងនេះជាម្ហូបដែលទ្រង់ធ្វើទាំងអស់
ភស្ត័តាងនៅនឹងមុខហើយចង់ប្រកែកអីទៀត ទ្រង់នេះ
អាក្រក់ណាស់ » យូអុី ស្រែកទាំងខឹងសម្បារបង្ហាញពីការឈឺចាប់ដែលខ្លួនកំពុងប្រទះនិងការខកចិត្តដែលមាននៅក្នុងខ្លួនរបស់ទ្រង់ទៅកាន់មាឌល្អិត ។
« បើទ្រង់គិតអីចឹងខ្ញុំមិនដឹងបកស្រាយយ៉ាងណាទេ ថ្វាយបង្គំលា »បញ្ចប់ប្រយោគជីមីនក៏ចាកចេញទៅវិញមានគ្មានការអនុញ្ញាតរបស់យូអុី ។ គេក៏មិនដឹងនៅដើម្បីអីបើម្ខាងទៀតគិតអវិជ្ជមានមកលើខ្លួនទៅហើយនោះ ។ តែគេក៏នឹកឆ្ងល់ថាតើយូអុីនេះជាមនុស្សបែរណាល្អឬអាក្រក់? កាយវិការដែលខ្លួនឃើញមុននេះយូអុីពិតជាខកចិត្តចំពោះគេមែនឬជាការសម្តែង ។

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now