EP:16

336 23 0
                                    

   #ម្ចាស់បេះដូង
   កន្លងផុតជាច្រើនថ្ងៃមកពួកគេនៅតែបន្តស្នាក់នៅលំនៅកសិដ្ឋានដដែលដើម្បីរង់ចាំមើលការរលាយសាបសូន្យនៃទឹកកក ។ វេលានេះជារសៀលថ្ងៃត្រង់ពន្លឺព្រះអាទិ្យក៏ភ្លឺចាំសាយភាពក្តៅលើវេហាចំណែកឯអ្នករួមដំណើរក្រោមអាកាសធាតុមិនអំណោយផលចាប់ផ្តើមរអ៊ូរទ្រាំបណ្តើរៗ ។
   « ក្តៅខ្លាំងទេ? » មនុស្សធំសួរឡើងវេលាដែលពួកគេបានឈប់សម្រាកនៅក្រោមដើមឈើធំមួយបែកមែកសាខាជាម្លប់ដល់អ្នកជ្រកកោណឲបានកាត់បន្ថយភាពក្តៅ ខណៈនោះដៃមាំលើកជាវអាវជូតញើសលើថ្ងាសស្រាលៗដល់កំលោះតូចកំពុងអង្គុយបក់ខ្យល់ ។

   « ខ្ញុំមិនអីទេ » គេតបខ្លីៗបែរមុខចេញជាប្រញ៉ាប់ពីការថ្នាក់ថ្នមរបស់អ្នកសង្ហា, ពីយប់ជីមីនព្រមទទួលស្គាល់ថាគេចូលចិត្តរាជទាយាទដូចគ្នា មាឌល្អិតយើងចេះតែគេចតាមទង្វើអាចធ្វើបានអំឡុងស្ថិតនៅលើភ្នំរាល់លើកកសិករដទៃយកចំណីអាហារមកឲជីមីនលើកយករឿងឆ្ងល់នេះឆ្ងល់នោះពីរបៀបចិញ្ចឹមសត្វនិងដាំដុះបន្លែហូរហែរហើយអាងសុំខ្លួនចង់បានបទពិសោធន៍ក្នុងការធ្វើក៏សុំកសិករទៅមើលពីរបៀបដល់ៗកន្លែងទុកឲរាជទាយាទនៅតែអង្គឯងជាដរាប ។
« នៅអៀននឹងយើងទៀតមែនទេ? » ទ្រង់ខ្សឹបបន្លឺក្បែរត្រជាក់ជាកាយវិការបែបឌឺដងព្រោះទ្រង់ក៏យល់ស្របពីចរិកអឹមអៀនច្រើនរបស់ក្មេងម្នាក់នេះទើបចេះតែចង់ញោះរហូត ។

« ពួកយើងចេញដំណើរបានហើយមើលទៅមេឃគ្មានថ្ងៃស្រទុំទេ តោះៗ » កសិករម្នាក់និយាយឡើងឯអ្នកអង្គុយសម្រាកឯទៀតរហ័សរៀបចំប្រដាប់ប្រដាដាក់សម្ពាយចេញដំណើរជាបន្តបន្ទាប់, ឱកាសមកដល់ជីមីនងើបដើរយ៉ាងលឿនគេចពីមនុស្សមាឌធំចូលចិត្តធ្វើបាប ។
     នគរយាន/
      « ឯងជាអ្នកយាមការណ៍យ៉ាងដូចម្តេចទើបមិនដឹងពីដំណើររបស់ម្ចាស់ហ៎ាស? » ក្រមុំតូចសម្កាងខ្លួនដោយភ្លើងប្រាកដឡើងចំពោះអ្នកយាមដំណាក់របស់រាជទាយាទ ក្រសែភ្នែកមុតស្រួចសម្លឹងអ្នកឯានៈតូចទាបជ្រាបនឹងក្តីដាក់ទោសជាខ្លាំង រដូវរងាកន្លងផុតពីរថ្ងៃមកហើយប៉ុន្តែគ្មានវត្តមានម្ចាស់កំលោះស្ថិតក្នុងរាជវាំងសោះឡើយតាមរកគ្រប់ជ្រកល្ហកនៃរាជវាំងក៏មិនឃើញមិនដឹងថាទៅលាក់ខ្លួនពួនអាត្មាដល់ណា ថ្ងៃពិសេសសម្រាប់ម្ចាស់យូអុីកាន់តែកៀកជាហេតុនាំឲនាងព្រួយព្រះទ័យនូវរឿងអភិសេក ។

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now