ភាគទី២៨: ហួសហែង

341 38 4
                                    

ពេលព្រឹកឈានចូលមកដល់ពន្លឺរស្មីក៏ស្តែងសារជាថ្មីម្តងទៀតនៅពេលវេលានោះមនុស្សគ្រប់គ្នាក៏ក្រោបបំពេញការងារគ្រប់ៗគ្រប់គ្នាខុសប្លែកតែរាងស្តើងនៅសំងំគេងមិនព្រមក្រោបសោះ ។

  « បងសុីវីន? » ជីមីន ឧទានឈ្មោះមនុស្សដំបូងដែលខ្លួនបានឃើញរាងស្តើងរហ័សទាញភួយមកគ្របដល់ក្បាលក៏គិតថាខ្លួនគ្មានអ្វីបិទបាំងតែផ្ទុយពីការគិតគេស្លៀកពាក់បានត្រឹមត្រូវហើយក៏ធូរទ្រូងបន្ទិច មិនចឹងខ្មាស់សុីវីនស្លាប់ហើយ ។

« ខ្ញុំទើបនឹងចូលមកទេ នេះអាហារស្នំឯក » សុីវីន អស់សំណើចនៅដើមកកាលបើឃើញជីមីនបង្ហាញកាយវិការខ្មាស់អៀនដាក់នាងដូច្នេះ ។

« ខ្ញុំមិនទាន់ឃ្លានទេ » កាយតូចបម្រុងនឹងទាញខ្លួនឲ្យក្រោបចេញពីគ្រែតែដៃសុីវីនបដិសេដមិនឲ្យខ្លួនងើបចេញពីគ្រែឡើយ ។

« ព្រះអង្គមានបន្ទូលថាស្នំឯកត្រូវហូបអាហារនេះឲ្យអស់ទើបអាចចេញពីគ្រែនេះបាន » សុីវីន លើកអាហារមកដល់នៅចំពោះមុខព្រមទាំងលើកការបញ្ជារបស់ព្រះអង្គជាលក្ខខណ្ឌដើម្បីទប់ស្កាត់ការចចេសរបស់ស្នំឯកម្នាក់នេះ ។

  « អត់ទេខ្ញុំចង់ងូតទឹកហើយទើបហូបបងកុំបង្ខំខ្ញុំអី » សម្តីអង្វរកបន្លឺឡើងខណៈសុីវីនភ្លេចខ្លួនរាងតូចក៏ស្ទុះរត់ចូលកន្លែងងូតទឹកបាត់បន្សល់ទុកឲ្យសុីវីនញញឹមហួសចិត្តជាខ្លាំង ។

  « មិចក៏បងនៅទីនេះទៀត? » បន្ទាប់ពីធ្វើធុរៈផ្ទាល់ខ្លួនរួចរាល់នាយតូចចេញមកវិញជាមួយនឹងសម្លៀកបំពាក់ថ្មីតែក៏ប្រទះនឹងសុីវីនដែលនៅអង្គុយចាក់រូបក្នុងបន្ទប់នេះដដែល ដែលខុសពីរាល់ដងពេលលើកអាហារឲ្យខ្លួនហើយសុីវីនក៏ទៅធ្វើកិច្ចការផ្សេងទៀត ។

  « ខ្ញុំចង់អង្គុយកំដរទ្រង់ » កែវភ្នែកជីមីនតាមសម្លឹតមើលមកនាងដាក់កំហិតទើបសុីវីនរហ័សគេចពីក្រសែភ្នែកនោះព្រោះនាងមិនទម្លាប់ពេលនិយាយកុហស ។

« បងកុហសព្រះអង្គឲ្យគេឃុំឃាំងខ្ញុំមែនទេ » ដំណើរញ៉ាប់ដើរសំដៅទៅកាន់ទ្វារកម្លាំងទាំងប៉ុន្មានក៏ខំបញ្ចេញដើម្បីរុញច្រានទ្វារចេញតែខំឥតអំពើទ្វាត្រូវបានខ្ទាស់ពីខាងក្រៅហើយ ។

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now