Ep:19 You are a king

303 30 0
                                    

ខណៈពេលដែលខំរូតរះចេញដំណើរពីភូមិទាំងព្រលឹងក៏បានមកទីលានសេះនាពេលរសៀលហួងហែង។ម្ចាស់កាយជុងឃុកអោនសម្លឹងអ្នកខាងក្រោមទ្រង់ឃើញថាសំងំគេងលក់បាត់មិនដឹងពីពលណាមកនាយហួសចិត្តព្រោះផ្លូវធ្វើដំណើរមកវាពិបាកគួរសមស្ងើចសរសើរនៅតែអាចគេងលក់បានយ៉ាងដូច្នេះ អ្នកកំលោះរហ័សដាស់មានរឿងជាច្រើននៅចាំទ្រង់ដោះស្រាយទាំងកាលពីយប់បានទុក
ជីមីនចោលនោះត្រូវអ្នកនាំសាររាយការណ៍ពីរឿងក្នុងវាំងបើមិនសំខាន់ដល់អនាគតនគរក៏ប្រហែលជាសោយ
សុខមិនទាន់ត្រឡប់មកវិញនោះទេ ។
« ជីមីន! » ជុងឃុកដង្ហើយហៅក្បែរត្រចៀកស្របនឹងដៃមាំអង្អែលស្មាស្រាលៗដាស់ឲងើបមុននឹងមាននរណា
ម្នាក់ឃើញទ្រង់ស្ងិតក្នុងសភាពបែបនេះ ។
« អឹម! »វាជារឿងរីករាយដែលបើកភ្នែកឡើងឃើញមនុស្សដំបូងជាគូស្មេហ៍ថ្មីថ្មោង មាណឌកំលោះតូចហាក់ដូចដឹងចិត្តរបស់រាជទាយាទស្រវាយោងខ្លួនលោតចុះពីលើសេះទាំងធីងធើងសំណាងល្អបានទាយាទជាមនុស្សដៃជើងរហ័សចាប់ដៃជាប់កុំអីឈឺខ្លួនទទេរដោយសារតែភាពទ្វេសប្រហែលមិនខាន ។ ចិត្តអ្នកខាងនេះបារម្ភមិនតិចតែក៏មិនអាចចញ្ចេញគ្រប់សកម្មភាពទាំងអស់បានខណៈទាហានដៃស្តាំដើរចូលមកយ៉ាងរហ័ស ទើបប្តូរឥរិយាបទឲសមរម្យក្នុងឯានៈជាស្តេចបន្ទិច ។
« ជូនគេត្រឡប់ទៅវិញចុះ » ជុងបែរមកសន្ទនាជាមួយដៃស្តាំឯដំណើរបោះជំហានចេញបណ្តើរៗ ។
« ទ្រង់! ពេលណាយើងជួបគ្នាទៀត? » គេមិនដាច់ចិត្តទាល់តែសោះដែលមកបែកគ្នាងាយៗអីបែបនេះមិនសូម្បីមានពាក្យលាជាពាក្យចុងក្រោយ ។ កន្លែងដែលស្នាក់អាស្រ័យមិនឆ្ងាយណាស់ណាពីគ្នាទេតែ...តើគេអាច
មានហេតុផលអ្វីជាសម្អាងដែលអាចស្នើរសុំចូលរាជវាំង
បាននោះ ពិតជាមិនអាចទេ...។
« .... » មនុស្សចិត្តដាច់ទល់ដំណើរបានត្រឹមងាកក្រោយសម្លឹងមុខតូចច្រមិចដែលប្រឡាក់ដោយ
ភាពសោកសៅសម្លឹងមកទ្រង់ក្នុងន័យឃាត់ទ្រង់ គេបានត្រឹមញញឹមបន្ទិចរួចឆ្ពោះដំណើរទៅមុខបន្ត ។
« អ្នកប្រុស.! តោះ » ស្ថានការណ៍ដូចល្អក់ក នាយសម្រេចចិត្តលើករឿងបញ្ជាមកបន្តដំណើរសាច់រឿងព្រោះអ្នកប្រុសតូចម្នាក់នេះប្រៀបដូចជាឆ្មាដែលគេទុកឲនៅក្នុងព្រៃតែឯងអុីចឹង ម្យ៉ាងក៏អាណិតចិត្តថ្លើមមនុស្សស្រលាញ់គ្នា នាយយល់ច្បាស់ ។
« ខ្ញុំទៅខ្លួនឯងបាន » ជីមីន មិនផ្តល់ការគោរពដោយសុខ
ចិត្តនិយាយបែរខ្នងដាក់ នាយអាចប្រែជាចឹងក៏ព្រោះរឿងស្មេហាក្នុងវេលានេះពិតជាចង់នៅម្នាក់ឯងដើម្បីស្ទាបស្ទង់ពីជម្រៅចិត្តដៃគូម្ខាងទៀតហេតុអ្វីសោះកក្រោះដាក់គ្នាបែបនេះ តាំងពីពេលកន្លងមកមើលថែខុសត្រូវសព្វបែបយ៉ាង ហើយជាមនុស្សមានហេតុផលច្បាស់លាស់ណាសមិនដូចជាពេលនេះទេ ។
« ប៉ុន្តែរាជទាយាទបានប្រាប់ច្បាស់ណាស់ » តាម
តែបញ្ជារគេជាមនុស្សជំនិតបែបនេះរឿងខ្លះក៏អាចប្រឆាំងតវ៉ាបានដែរ មកពីគេខ្លួនឯងដែលខ្វល់ខ្វាយចំពោះមាឌតូចខ្លាចមានបញ្ហាអ្វីកើនឡើង ។
« បាន! »
« ខ្ញុំឈ្មោះ ស៊ុងហ៊ូ ត្រកូលហាន » ដើរបានបន្ទិចនាយក៏ណែនាំឈ្មោះចង់បង្កើតភាពអ៊ូអរ ។
« បាទ » អារម្មណ៍ហោះហើរសែនឆ្ងាយនាយគ្មានការស្វាគម៍នឹងអ្នកណាទេពេលនេះ ក៏គិតថាថ្ងៃណាអារម្មណ៍
ប្រសើរឡើងវិញប្រាកដជាមកសុំទោសដល់កំលោះមាឌ
ខ្ពស់ម្នាក់នេះវិញ ។
________
   « អ្នកប្រុសបន្លា! » ឃើញថាផ្លូវដើរចូលទៅតំណាក់ដែលគេដាំដុះផ្កាចម្រុះពណ៌ជាលម្អងបែកមែកសាខា
ពន្លាតដល់ម៉ាត់ផ្លូវដោយសារជីមីនមិនប្រយ័ត្នត្រូវបន្លាមុតទម្លាក់ស្បែកបែរជាម្ចាស់សាមីខ្លួនមិនដឹង គេអាងជាអ្នកការពាររហ័សទាញជីមីនឲថយក្រោយបិះប៉ះរាងកាយខ្លួនឯជីមីនមានជំហរឡើងវិញទប់ខ្លួនជាប់ ។
   « អ្នកប្រុសកើតអ្វីទេ » ស៊ុងហូ ព្រលែងដែតូចចេញវិញឈ្ងោកមុខមើលដៃដែលមានរបួសទាំងក្តីព្រួយ ណាស់វាជារបួសបង្ករដោយបន្លាក៏ពិតតែឈាមហូរច្រើនក្រៃជោគ
ដៃអាវសើចជ្រាបដោយតំណក់ទឹកពណ៌ក្រហមស្រក់ពេញដី ។
     « ខ្ញុំមិនអីទេអរគុណលោកហានណាស់ វាដល់
សាលាល្មមខ្ញុំចាត់ការខ្លួនឯងបាន » ជីមីន បៀមការឈឺចាប់លើដៃម្ខាងខ្ទប់ឈាមកុំឲបន្តស្រកខណៈទឹកមុខស្លេកស្លាំងខុសគ្រាមុននេះ ។
    « អ្នកប្រុសមិនស្រួលខ្លួនទេ ទឹកមុខមនុស្សល្អប្រសើរមិនដូច្នេះទេយល់ល្អខ្ញុំជួយយកអាសារអ្នកប្រុសឲដល់ត្រើយទៅចុះ » គេតាំងចិត្តជួយដោយបរិសុទ្ធ ។
    « មិនអីទេៗ! អរគុណម្តងទៀត »ជីមីនលើកដៃបដិសេធ
ទាំងក្រវីក្បាលមិនឈប់ទើបយោងដំណើរយ៉ាប់ៗដើរចេញទៅ ។
    « ខ្ញុំគួរតែផ្តល់ដំណឹងដល់រាជទាយាទ » ស៊ុងហូ
      ជីមីនដើរទាំងមិនត្រង់ផ្លូវឆ្ពោះទៅបន្ទប់ដោយខ្លួនឯងឲខានតែបាន តាំងពីព្រឹកគេឈឺក្បាលខ្ជិលប្រាប់រាជទាយាទ
ព្រោះអាការៈដូចមិនខ្លាំង កាន់តែយូរក្បាលរបស់គេឈឺស្ទើរបែកអស់កម្លាំងហើយថប់ដង្ហើមទៀតប្រហែលជាមកពីយប់មិញត្រាំទឹកយូរពេក ។
   « សិស្សប្អូនឯងត្រឡប់មកវិញហើយ? » អ្នកជាសិស្សច្បងដើរហួសទៅសួរនាំកម្លោះតូចឈរមុខបន្ទប់ មុននឹងគេទើបងូតទឹករួចរៀបនឹងចូលគេងចេញក្រៅក៏ឃើញជីមីនឆ្លាតមកសួរនាំ មួយរយៈគ្មានជីមីនហ្វាត់ហាត់ជាមួយកន្លែងពិតជាស្ងប់ស្ងាត់ណាស់ ។
   « បាទ » មាណឌតូចខំលាក់ស្នាមរបួសដោយលាក់នៅខាងក្រោយស្មា ទោះនាយហត់បន្ទិចក៏នៅតែអាច
បញ្ចេញស្នាមញញឹមយ៉ាងស្រស់ទៅកាន់ដៃគូសន្ទនាបាន ។
   « ឈឺឬសិស្សប្អូន? » យល់ចិត្តជាសិស្សរួមគ្រូណាមួយក៏ស្និទ្អស្នាលទើបសួរនាំដោយខ្វល់ចិត្តគេដើរខិតចូលចំណែកជីមីនបែរជាដើរថយក្រោយហាក់មិនចង់ឲសិស្សច្បងបានឃើញរូបភាពច្បាស់ជាងនេះ ។
   « ខ្ញុំធម្មតាទេ ចុះសិស្សច្បងអត់នៅជំរុំហាត់ចឹង
ប្រយ័ត្នលោកគ្រូស្តីឲ »
   « អ្ហឹកៗ! សិស្សច្បងប្រាប់ លោកគ្រូឲសិស្សឈប់សម្រាកចំនួនពីរថ្ងៃ » នាយសើចរលាក់ទ្រូង
កាលបើនឹករលឹកដល់បញ្ជាដែលគ្រូបានប្រកាសពីព្រឹកមិញ
ចាប់ពីចូលរៀនមកគ្មានថ្ងៃណាបានសម្រាកលំហែកាយដូចពេលនេះទេបានជួបជុំសិស្សច្បងគ្រប់ជំនាន់សុីផឹកយ៉ាងសប្បាយជាការអបអរពិធីក្នុងព្រះរាជវាំង ។
    « មានរឿងអ្វីមែនទេ? »
    « ស្អែកពិធីអភិសេករបស់រាជទាយាទចាប់ផ្តើមហើយ
សិស្សប្អូនមិនបានសម្លឹងផ្លូវទៅរាជវាំងទេឬបានជាគ្មានឃើញអ្វីប្លែកនោះ »
     « អ...អត់ផង! »
     « បែកគ្នាត្រឹមនឹងចុះអុីចឹង »
#ក្រាក
  ទ្វារបើកឡើងដោយដៃតូចនាំយករាយកាយឥតវិញ្ញានឈានជើងស្ទើររលំឥតជំហរ ជីមីនដាក់ប្រាណថ្នមអង្គុយនឹងពូកក្រណាត់ដោយគ្មានសម្លេង កែវភ្នែកឌិតដោយដំណក់ទឹកពេញរង្វង់ថ្លាមាណឌមិនដឹងថាត្រូវបន្តដោយរបៀបណារវាងក្តីស្រលាញ់មួយនេះវាទៅជាយ៉ាងណា
ប្រព័ន្ធប្រសាទរុំព័ទ្ធដោយបញ្ហាដោះស្រាយយ៉ាងណាបានអាចដាច់ស្រាច់បាន ដង្ហើមដកកាន់តែលំបាកខណៈឯគេលើកដៃគោះទ្រូងខ្លួនសម្លេងខ្សឹកខ្សួលបញ្ចេញយ៉ាងស្ងាត់បំផុតត្រូវតែគ្មាននរណាម្នាក់ស្តាប់លឺបាន។ គេបម្រាស់ខ្លួនគេងដៃអោបជាប់ទ្រូងត្រូវការអ្នកលួងលោង
ចាំបាច់បើគេនៅរាជធានីគង់បានបងប្រុសនៅក្បែរកាយតែស្តាយណាស់រស់នៅឆ្ងាយពីគ្នា ខំប្រឹងតាំងស្មារតីឲរឹងមាំសង្ឃឹមស្អែកនឹងល្អជាងនេះ ។
    ងាកមកមើលជុងឃុកវិញកំពុងខ្ងាល់ជាខ្លាំងនឹងរឿង
អភិសេកទ្រង់បានផ្តល់ដំណឹងដល់បិតាយូរយារហើយថា
ទ្រង់បដិសេដមិនព្រមយកយូអុីធ្វើជាអគ្គមហេសី ថែមទាំង
បានរៀបចំពិធីដោយគ្មានការអនុញ្ញាតពីទ្រង់ទៀត ។
   « ព្រះបិតាទ្រង់កំពុងប្រព្រឹត្តអ្វី? »
   « យើងធ្វើអីដែលគិតជាការគួរ សមល្មមហើយដែលយូអុីរង់ចាំទ្រង់ »
    « ខ្ញុំមិនបានស្រលាញ់អ្នកម្នាងទេ »
   « បិតាមិនដឹង!ឬទ្រង់ចង់យកអាកម្លោះគ្មានញាតិសន្តាន
នោះទ្រង់មិនខ្មាស់ដូនតា ?»
    «បិ..តាជ្រាបរឿងនេះពីពេលណា » ទ្រង់ភ្ងាក់ផ្អើលសម្លេងខ្លាំងៗមុននេះក៏ថមថយមកជាធម្មតាវិញក្រោយពេលបិតារបស់ទ្រង់ដឹងពីទំនាក់ទំនងដ៏អាថ៌កំបាំងមួយនេះ ។
    « បុត្រធ្វើអីយើងក៏ដឹងកន្លងមកយើងទុកពេលឲមកច្រើនហើយ គួរតែគិតដល់ទឹកដីជាធំបើទ្រង់ជ្រើសគេនាំទុក្ខធំដល់នគរ »
     « ហេតុអ្វី? ម្ចាស់បងរឹងមាំជាងខ្ញុំហេតុអ្វីបិតាផ្តល់បន្ទុកធំយ៉ាងនេះដល់ខ្ញុំ » នរណាទៅដឹងមនុស្សរស់នៅជាមួយឯានខ្ពស់សុទ្ធតែបានសុខក្សាន្តនោះបែរជាមករាប់រងទុក្ខដ៏ធំធ្លាប់តែជាមនុស្សយកទឹកដីដាក់ចំពោះមុខពេលនេះក៏រារែកព្រោះគេក៏ជាអ្នកទទយលខុសត្រូវយ៉ាងសំខាន់ក្នុងរឿងស្នេហាដែលជារឿងចាំបាច់ ។
    « ទ្រង់កកើតមកក្នុងនាមជាស្តេចដូច្នេះត្រូវបំពេញវា បើទ្រង់ប្រឆាំងលទ្ធផលនឹងបង្ហាញឡើង » ដំណើរយាងចាកចេញរបស់វ័យចំណាស់មិនអាល័យនឹងបុត្របន្ទិចសោះត្រូវជ្រើសរើសជម្រើសពីរក្នុងមួយ ។
    « ថ្វាយបង្គំរាជទាយាទ អ្នកប្រុសជីមានបញ្ហាហើយ » ដៃស្តាំហាន អោមគំនាបស្ទើរដល់ដី
     « យើងហត់ចង់សម្រាក ឯងចេញទៅ »
    « រាជទាយាទ! »

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now