ភាគទី២៧: 🔞

446 30 3
                                    

« ចេញទៅ » នរៈសង្ហាឈរនៅចំពោះមុខសុីវីនព្រមទាំងបញ្ចេញសម្លេងឡើងត្រជាក់ស្រេបដាក់នាង ទើបសុីវីន
រហ័សចាកចេញពីមុខបន្ទប់ស្នំឯក ។

/ក្រាក សម្លេងទ្វារបើកនិងបិទក្នុងវិនាទីបន្ទាប់ដោយស្នាដៃជុងឃុកដែលវាបង្កជាការភ្ងាក់ផ្អើលដល់រាងតូវដែលកំពុងឈរសញ្ជឹងគិតនៅក្បែរបង្អួចរហ័សងាកមកប្រសព្វកែវភ្នែកខ្មៅនិលមួយគូ កំពុងសម្លឹងមើលមកខ្លួនវិញដោយភាពទទេរស្អាត ។

« ព្រះអង្គមានអ្វីមែនទេ? » ជីមីននិយាយស្តីរកមុនតែតាំងជំហរដដែលមិនដើរទៅរកជុងឃុកដូចកាលគ្រាដែលគេតែងធ្វើរាល់ដង ។

« មានការទើបមកបានមែនទេ? » ជុងឃុកសួរត្បបវិញទាំងសម្លេងខ្លាំងៗស្របនឹងដំណើរបោះជំហានចូលទៅ
ជិតដៃគូសន្ទនាប៉ុន្តែអ្នកខាងនោះដើរថយក្រោយជាដរាប ។

« មិនចង់និយាយជាមួយយើងមែនទេ? » ជុងឃុក បញ្ឈប់ដំណើរនៅត្រង់តុដាក់សៀវភៅកាលបើឃើញកាយវិការរបស់ជីមីនដូច្នេះ ទ្រង់ខឹងឡើងក្រពុលហើយក៏គប់ក្រដាសជីមីនសរសេរឲ្យមុននេះទៅម្ចាស់ដើមវិញ ។

« ខ្ញុំគ្មានអ្វីនិយាយជាមួយទ្រង់ទេ ខ្ញុំរង់ចាំតែចម្លើយប៉ុណ្ណោះ បើគ្មានការទ្រង់ទៅវិញចុះ » ជីមីន តបទាំងគេច
ក្រសែភ្នែកមុតស្រួចមួយគូរនោះវាឃោឃៅនិងត្រជាក់ជាងពេលណាៗទាំងអស់ចាប់ពីពេលស្គាល់គ្នាមក ។

« ដោយសារតែអាយ៉ុងនោះមែនទេ ទើបទ្រង់ចង់លាចេញពីតំណែងនេះ »

« កុំយកបងយ៉ុងមកពាក់ព័ន្ធទ្រង់គ្មានចំណែកទេ តែមកពីកាយវិការទ្រង់បង្ហាញថាទ្រង់មិនត្រូវការខ្ញុំទៀតទេហើយក៏គ្មានហេតុផលអ្វីដែលត្រូវនៅបន្តដែរពេលខ្លះខ្ញុំក៏ឆ្ងល់ថាខ្ញុំធ្វើអ្វីខុសទើបទ្រង់ព្រងើយកន្តើយចំពោះខ្ញុំ ហុឹក! » កាយតូចសឹងនឹងអស់ជំហរពេលរៀបរាប់រឿងក្នុងចិត្តចេញមកនាយពោលបណ្តើរបង្ហូរទឹកភ្នែកបណ្តើរទាំងគ្មានសម្លេងឯដៃជាញឹកញាប់លើកជូតចេញព្រោះនាយមិនចង់បង្ហាញភាពទន់ខ្សោយឲ្យនរណាឃើញទេ ។

« ព្រោះទ្រង់មិនដែលស្ថិតនៅជម្រើសទី១របស់យើងមានហេតុផលអីយើងត្រូវយកចិត្តទុកដាក់ទ្រង់គ្រប់ពេល » ជុងឃុក

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now