ភាគទី៣៥ : ភាគបញ្ចប់

736 46 4
                                    

ជុងឃុកត្រូវបានគេដោះលែងតែនាយមិនបានទៅណា គេស្មគ្រឲ្យគេឃុំឃាំង បាយទឹកក៏មិនស្រេកអស់ជាច្រើនថ្ងៃដល់ថ្នាក់ជីមីនត្រូវចេញចូលយកមកឲ្យក៏នាយមិនហូបដែរ ។

« មិចក៏ទ្រង់ធ្វើបែបនេះចង់ធ្វើបាបខ្លួនឯងដល់ពេលណា? » ជីមីន ស្តីឡើងដោយរង្វង់ភ្នែកដក់ដោយទឹកសន្សឹម នាយដាកខ្លួនអង្គុយចុងគ្រែទាំងដៃកាន់ថាសអាហារជាប់ ។

« បងគ្រាន់តែមិនឃ្លាន » ជុងឃុក ជ្រើសដោយការសម្លឹងមើលអ្វីផ្សេងជាជាងឃើញទឹកភ្នែករាងស្តើង ។

« ទ្រង់ចង់បានអ្វី? »
« បើអូនមិនព្រមទៅជាមួយបងវិញ បងក៏សុំនៅទីនេះដែរឲ្យបងធ្វើអ្វីក៏បានឲ្យតែបាននៅក្បែរអូន » ដៃមាំលូកក្រសោបកាយតូចតែអ្នកខាងនោះស្ទុះក្រោបឈរហើយឆ្លើយតបវិញទាំងតឹងសសៃ ក ដាក់ ។

« ទ្រង់ចង់បោះបង់អ្វីគ្រប់យ៉ាងមែនទេ?វាមិនសមនឹងតម្លៃនោះទេ ត្រឡប់ទៅវិញទៅ » ជុងឃុករហ័សទាញរាងតូចឲ្យឈរនៅកន្លែងដើមវិញពេលជីមីនបម្រុងនឹងឈានចេញ។

« រឿងអ្វីមិនសមបើអូននៅទីណាបងក៏នៅទីនោះ បើពេលមុនបងគិតឃើញដូចនេះប្រហែលមិនឲ្យអូនឈឺចាប់ទេ » នាយនិយាយទាំងសើចដើម ក ហាក់បង្ហាញពីភាពខ្សោយរបស់ខ្លួនដែលមិនអាចរក្សាសម្តីខ្លួនបាន , គិតតែពីក្តីសុខអ្នករាល់គ្នាពេកដល់ថ្នាក់ភ្លេចខ្វល់ជាមួយមនុស្សដែលខ្លួនស្រលាញ់ ។

« ជីមីន? » សុក ជីន ដើរចូលទាំងហៅប្អូនប្រុសដែលវាបង្កការកាត់សន្ទនារបស់មនុស្សទាំងពីរឲ្យបែរសម្លឹងរកប្រភពសម្លេង ។

« បិតាឯងហៅ រួមទាំងទ្រង់ដែរ » ចុងប្រយោគ នាយងាកទៅរកជុងឃុក ធ្វើឲ្យអ្នកកំលោះនោះជ្រួញចិញ្ចើមព្រោះគេនឹងទៅពាក់ព័ន្ធអ្វីដែរ ។ អ្នកទាំងបីដើរចេញស្របគ្នាឆ្ពោះទៅសាលប្រជុំ ។

« យើងមិនដឹងថាដូនតាយើងមានរឿងជម្លោះជាមួយគ្នាដោយសារមូលហេតុអ្វីទេ យើងគ្រាន់តែមិនចង់ឃើញបុត្រយើងត្រូវមកគ្រាំគ្រាដោយសារជម្លោះកាលពីរាប់រយឆ្នាំនោះទេ ។ យើងមកនេះចង់បញ្ចប់ជម្លោះដោយសន្ថិវិធីដើម្បីឲ្យបុត្រពួកយើងអាចមានក្តីសុខ »

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now