EP18:true love

419 37 0
                                    

#ម្ចាស់បេះដូង
ព្រះអាទិត្យរះបញ្ចេញពន្លឺរស្មីខ្ពស់ចុងមេឃឈើលាត
ត្រដាងរំពេចនោះខ្យល់បោកបក់ល្វើយៗមកពីទិសនិរត៍នាំឲដើមឈើសំយោគទោទន់ទៅតាមកម្លាំងចលនារបស់វា អាកាសធាតុត្រជាក់ស្រស់បំពងនាពេលព្រលឹមដ៏បរិសុទ្ធ
ម្ចាស់កាយដែលលង់លក់នឹងនិន្ទ្រារីករាយពេលមួយយប់នោះហាក់ដូចជាមិនដាច់អាល័យសោះទាំងមានខ្នើយកើយទន់និងរង្វង់ដៃកក់ក្តៅកាន់តែសន្តំវិញ្ញានមិនឲចាប់យកថ្ងៃថ្មីសោះ ។
« អរុណសួស្តី មនុស្សពិសេស » បបូរម៉ាត់ក្រាស់បញ្ចេញសម្លេងស្រទន់ស្វាគមន៍ថ្មីថ្ងៃជាមួយនឹងមនុស្សទ្រង់ពេញព្រះទ័យ ព្រឹកនេះអារម្មណ៍ល្អខុសពីរាល់ដង.ខុសត្រង់រាល់ដងដែលគ្មានវត្តមានក្មេងល្អិតនេះមកថ្នាក់ថ្នមក្បែរដូច
វេលានេះ ។
« រលោងណាស់» ដៃមឹកបោសអង្អែលលើថ្ពាល់ប៉ោងៗដូចនំម៉ូឈីបន្តធ្វើចលនាប្រលែងលេងទម្រង់មុខអ្នកគេងលក់ទាំងស្នាមញញឹមផុសឡើងឥតដាច់នឹងការរំខាន
របស់ទ្រង់ ។
     « ធុញណាស់! »គេរអ៊ូតិចបញ្ចេញសម្លេងង៉ុលៗស្តាប់មិនច្បាស់ម្រាមដៃតូចលើកវាយអ្នករំខានដោយគិតថាជា
សត្វចង្រៃតាមមករញ៉ៃដំណេករបស់ខ្លួនប៉ុន្តែមើលចុះគ្មានបានផលសោះទើបរង្វង់ភ្នែកតូចស្រវាបើកឡើងមិនចង់សូម្បីបន្ទិច ។
« ភ្ងាក់ហើយឬ! » ទ្រង់បើកការសន្ទនាមុនខណៈ
អ្នកនៅក្រោមទ្រូងសម្លឹងមើលមកគេដោយគំនិតគិត
ពិចារណារកហេតុការណ៍
« មិចក៏ទ្រង់មកគេងទីនេះ? » ជីមីនកោងចិញ្ចើមចូលគ្នា រសៀលខ្លួនចេញឆ្ងាយពីអ្នកមាឌធំសន្សឹមៗជាការដកគម្លាតរហូតដល់ចុងគ្រែ គេឆ្ងល់ណាស់កាលពីយប់ព្រមគ្នាហើយទ្រង់អ្នកស្មគ្រ័ចិត្តគេងខាងក្រោមសន្យាប្តូរផ្តាច់ថាមិនបំពានឡើងមកខាងលើទេចុះនេះជាអ្វី?គេងចំណេញឲច្បាស់
ត្រដែតរាជទាយាទម្នាក់នេះ ។ គេមិនទុកចិត្តតាំងពីដើម
តែទ្រង់ឯនោះទេជាអ្នកអង្វរប្រកបទឹកមុខស្មោះត្រង់បើដឹងក្រឡាស់សម្តីមិនឲរួមបន្ទប់ជាមួយទេ ខូចខាតអស់។
« មានបញ្ហា » ទ្រង់ឥតចាប់អារម្មណ៍រហ័សត្រកងកាយតូចឲស្ថិតក្រោមទ្រូងដដែល បាតដៃមនុស្សធំអោបរួមរឹតមនុស្សរាងស្តើងកាន់តែខ្លាំងទ្វេរដង ជាងយប់មិញទៅទៀត ។ ទ្រង់ជ្រាបពីរឿងទ្រង់ក្បត់សន្យាតែធ្វើយ៉ាងណាបើរំលឹក
នឹកស្រម៉ៃចង់ក្បែរកាយមនុស្សនេះខ្លាំងថ្នាក់នេះ មិចអាចឃាត់ឃាំងខ្លួនឯងបានទៅ?
« សម្លាប់ខ្ញុំដោយវិធីនេះល្អណាស់សម្រាប់ខ្ញុំយកទៅប្រើប្រាស់បន្ត »គេងដោយស្ងប់ចិត្តមិនរើបម្រាស់អ្វីឡើយតែសម្តីបែរជាបញ្ជួសទៅវិញជាថ្នូរនៃការដោះសែងប៉ុន្តែវាមិនបានសម្រេច។
« យើងខុសសន្យាយ៉ាងណាក៏មិនអាចខុសនឹងបេះដូង
ខ្លួនឯងដែលស្រែករកតែឯងបានដែរ » សម្តីផ្អែមប្រដូចទឹកឃ្មុំធម្មជាតិនានិទារដូវប៉ុន្តែទឹកមុខសោះកក្រោះមិនអំណោយផលនឹងសម្តីក៏អាចមានឥទ្ធិពលដល់អ្នកស្តាប់ឡើងរង្គោះរង្គើដួងចិត្តអស់រលីង ។
« ទ្រង់ធ្វើដាក....»
« អ្វី?! មនុស្សគេចូលចិត្តគ្នាត្រឹមរឿងប៉ុណ្ណោះមិនថ្វីទេមានវិធីលើសនឹងផងដែលយើងមិនធ្វើ » ទ្រង់ចាប់ចង្ការ
ជីមីនបង្វែរសម្លឹងមកទ្រង់ចំក្នុងន័យបញ្ជុះបញ្ជូលកុំមានគំនិតគិតអវិជ្ជមានមកលើខ្លួន ជាមនុស្សសម្តីខុសចិត្តបន្ទិចក៏ពិតតែទង្វើដែលស្តែងឡើងគ្រប់ពេលបញ្ជាក់ពីទំហំចិត្តល្អៗមានឲគ្នារហូត ។
    « សូមកុំមើលខ្ញុំដោយបែបនេះ » ជីមីន រហ័សគេចជ្រុបមុខដើមទ្រូងមនុស្សធំលាក់ភាពរីករាយនិងស្នាមញញឹមដើម្បីរួចចេញពីភាពខ្មាស់អៀន គេអាយុច្រើនហើយមិនថាមិនអាចដឹងនូវអ្វីដែលរាជទាយាទនិយាមុននេះទេថាវាស្ថិតក្នុងន័យសុីជម្រៅបែបណានោះ !
« សម្លេងអ្វីលោតលឺខ្លាំងម្លេសណ៎?! » ជុងឃុក ចោទសួរស្រវាអោនមុខរកកំលោះតូចនៅពីក្រោមខ្លួនលាក់
បំពួនមិនហ៊ានប្រសព្វនឹងទ្រង់សោះ ។
« » មិនតប
« បើនៅធ្វើចរិកចឹងទៀតយើងថើបហើយ ងើបមុខឡើងជីមីន » អស់ជម្រើសប្រើកម្លាំងបាយយកឈ្នះភាពរឹងរូសរបស់ក្មេងនេះមានតែវិធីគេចចំណេញចឹងទេបានល្អ
« លែងខ្ញុំសិនទៅរាជទាយាទ » គេបន្លឺឡើងខ្សឹបៗក្បែរត្រចៀកអ្នកសង្ហា ធ្វើមុខញិកញ៉ក់ជាការអង្វរកភ្នែកតូចៗបើកភ្លឹសៗសម្លឹងដោយស្រទន់ងើយសឹងតែក្រិចករកមនុស្សចិត្តដាច់ជាការដោះលែងលែងម្តងទៀត ។
របៀបដែលមនុស្សស្តើងធ្វើមិនមែនជាជម្រើសល្អសម្រាប់ខ្លួនតែជាទង្វើដែលដាស់អារម្មណ៍អ្នកសង្ហាឲពុះកញ្ជោលខ្លាំងឡើងទៅវិញ ជុងគុកមិនបង្អង់ឡើងទ្រោបពីលើជីមីនញុំាញីស្បែកទន់រលោងផ្នែកកញ្ចឹងកទៅតាមចំណងរកតែអ្នកចាញ់ប្រៀបតស៊ូសឹងមិនទាន់ ។
« ឈឺ! រាជទាយាទ....ហិហិរសើបណាស់! » ជីមីន ប្រកាច់ប្រកិនព្យាយាមរើបម្រាស់ចេញពីជុងឃុកសើចផងលាយភាពឈឺចាប់រាជទាយាទផ្តល់ដល់ខ្លួនភ្លាមៗគេពិបាកសម្របខ្លួនតាមណាស់ ដៃស្តើងខ្ញំាជាយស្មាអ្នកខាងលើស្ទើរបែកជាគ្រាប់ឈាមទៅហើយរហូតជុងជុកព្រមបញ្ឈប់ព្រោះមិនចង់ឲហេតុការណ៍លើសពីនេះកើតឡើង ទ្រង់មិនមែនមិនចង់ឯណាតែស្ថានភាពវាអត់ល្អ ។
« យើងលេងសើចទេ! ប្រយ័ត្នអ្នកខាងក្រៅលឺ » ជុងឃុក ងើបចេញឈរទៅម្ខាងនៃគ្រែមុនបន្លឺឡើង
« ទ្រង់លេងល្បែងអីបែបនេះខ្ញុំភ័យណាស់ » ជីមីន តបទាំងមុខក្រង៉ូវ
« បើឯងនៅតែធ្វើខ្លួនបញ្ឆេះយើងទៀតច្បាស់ជាអត់រួចខ្លួនទេ »
« ខ្ញុំនៅតែខ្ញុំទេតើមានបានពាក់ព័ន្ធទ្រង់ឯណា? » មកចោទប្រកាន់ទម្លាក់កំហុសគេស្រស់ៗចឹងមិនសុខចិត្តទេណាសកម្មភាពត្រង់ណាថាគេជាអ្នកនាំភ្លើងទាំងពីដើមគឺជាទ្រង់នឹងហើយជាអ្នកខុសពាក្យសន្យាកេងចំណេញលើគេគ្រប់យ៉ាងនៅមានមុខមកថាឲគេចឹងទៀត វ៉ៃឲស្លាប់ល្អណាស់!!
« អ្នកណាគេបង្រៀនមើលមកយើងទាំងភ្នែកផ្តល់អារម្មណ៍មុននេះ »
« គេសុំអង្វរគ្មានន័យអ្វីទេ! ឈប់និយាយរកទ្រង់ហើយ » នាយមាណឌតូចលោតវឹងពីលើគ្រែដើរចេញទៅបាត់ទាំងមិនសិខចិត្ត និយាយគ្នាយូរៗទៅកាន់តែមិនបានអ្វីតែមានតែខ្លួនជាអ្នកខុសទៅវិញ ។
————————
ពេលឈ្លោះប្រកែកគ្នាចប់ក៏នាំគ្នាទៅជម្រះខ្លួនហើយមកជួបនឹងបងស្រីស៊ូអានៅតុអាហារដើម្បីស្រស់ស្រូបអារហារពេលព្រឹកព្រមទាំងមានការងារមួយចំនួនដែលត្រូវធ្វើផង
« ជុងឃុកឯងជួយយកទឹកដោះចៀមលោកមេភូមិផង
គាត់ត្រូវការតាំងពីម្សិលបងភ្លេចឲឈឹង » ស៊ូអាលើក
ទឹកដោះចៀមពីរធុងមកដាក់ខាងមុខបង្ហាញដែលទើបតែយកមកពីខាងក្រោយផ្ទះ
« ខ្ញុំសុំទៅជាមួយផង បងជុងឃុក » ទោះខឹងមិនទាន់បាត់យ៉ាងណាគេនៅតែសុំដោយសម្លេងគួរឲអាណិតដាក់ រឿងខឹងលាក់ទុកសិនគេចង់ដើរហើរខ្លះបានស្គាល់ពីពិភពខាងក្រៅថាស្រស់ស្អាតប៉ុណ្ណានោះ ស្គាល់តែផ្លូវពីរាជវាំងមកផ្ទះជីវិតគ្មានន័យឡើយបានមកដល់ទីដ្ឋានធម្មជាតិហើយគយគន់សម្រស់ដ៏បរវម្តង ។
« អឹម! យើងក៏ដល់ពេលត្រឡប់ទៅវិញដែរ »
« ប្រញ៉ាប់ម្លេស! » ជីមីន ឧទានឡើងទាំងអារម្មណ៍មិនពេញចិត្ត
« យើងមានកិច្ចការត្រូវធ្វើ »
« អ៎រ! » ជីមីនអោនមុខញុំាបាយ ។
« រវល់ក៏មិនអ្វីដែរចាំបងយកទៅខ្លួនផងពួកឯងនាំគ្នាត្រៀមរបស់ចុះ » ស៊ូអា
« ខ្ញុំយករបស់ដល់មេភូមិហើយទើបទៅ ! តោះជីមីន » គ្រាន់លឺការអញ្ជើញភ្លាមមាណឌតូចងើបដើរទៅតាមជុងឃុកទាំងមិនភ្លេចអោនគោរពវ័យចំណាស់ដែរ , ពួកគេគ្មានរបស់អ្វីត្រូវរៀបចំមកខ្លួនទទេរទើបជួយយកអាសារបងស្រីមុនទៅវិញម្យ៉ាងក៏លឺម៉ូហុីប្រាប់កាលពីព្រឹកមិញថាឪពុកនាងមកផ្ទះថ្ងៃស្អែកអ្នកកំលោះយើងអស់បារម្ភមកលើគ្រួសារនេះទៀតព្រោះកិច្ចការម៉ាគំនររង់ចាំទ្រង់ដោះស្រាយ ។
ទៅតាមផ្លូវស្ងប់ស្ងាត់ជុងឃុកពាំងមុខយក្សដាក់កំលោះតូចតាំងពីចេញពីផ្ទះទើបនាយល្អិយជីមីនមិនហ៊ានបង្ករការរំខានឬនិយាយស្តីគ្មានបានការដល់កំលោះមាណឌសោះ ជីមីនបានតែមើលទិដ្ឋិភាពនៅក្នុងភូមិទាំងលួចសរសើរនៃស្នាដៃរៀបចំរបស់មេភូមិ ហេតុតែវាជាតំបន់ព្រៃព្រឹក្សាក៏ពិតតែសម្រស់ស្រស់ស្អាតមិនចាញ់រាជធានីសោះឡើយ ផ្ទះប្រជាជនមួយណាក៏មានការតុបតែល្អប្រណីតបែបអ្នកជនបទ អកាសធាតុអំណោយផលមជ្ឈដ្ឋានជុំវិញហុំព័ន្ធដោយធម្មជាតិខៀវស្រងាត់ពិតជាមិនចង់ចាកចេញពីតំបន់នេះមែន ។
« ឯងស្គាល់ម្នាក់ឈ្មោះថេយ៉ុងទេ? » ទ្រង់បំបែក
ភាពសៀមស្ងាត់ដោយការលើកសំណួរសួរ
« ហេតុអ្វីរាជទាយាទស្គាល់គេ? » ជីមីនអស់អារម្មណ៍នឹងអ្វីទាំងអស់ផ្តោតទៅលើរាងខ្ពស់ម្នាក់ គេឆ្ងល់អើយសែនឆ្ងល់សុខៗមកសួរសំណួរនេះហើយអ្វីសំខាន់ថេយ៉ុង
ម្នាក់នោះគេមិនបានស្គាល់ប្រវត្ថិច្បាស់សោះសូម្បីតែ
មីណានៅជាមួយនឹងបងប្រុសខ្លួនរាល់ថ្ងៃស្ទើរតែឥតបានជួបមុខចុះទ្រង់នេះនៅដល់រាជវាំងមិចនឹងអាចស្គាល់?
« យើងសួរក៏ឆ្លើយមក »
« គេប្រហែលជាមិត្តរបស់បងប្រុស គេនោះចូលចិត្តនៅជាមួយបងប្រុសណាស់ ប៉ុន្តែខ្ញុំអត់ចូលចិត្តគេទេ » នឹកឃើញដល់ថេយ៉ុងពេលណាក៏កើតចិត្តខឹងមួយរំពេចគេនៅចាំថ្ងៃចុងក្រោយជួបគ្នាហ៊ានឈ្លោះជាមួយនឹងខ្លួនហើយមានបងប្រុសអត់កាន់ជើងទៀត ។
« ចរិកខូចដូចឯងត្រូវគ្នានឹងនរណាបានខ្លះទៅ ! តែថាសម្ព័ន្ធភាពរវាងគេនិងបងប្រុសឯងយ៉ាងមិចដែរ? »
« តោងស្អិតដូចតុកកែចឹង! រាជទាយាទមិនទាន់តបសំណួរខ្ញុំទេ »
« រឿងពាក់ព័ន្ធនឹងឯងយើងដឹងទាំងអស់ នោះដល់ហើយ ! » ទ្រង់បានជ្រាបរឿងគ្រួសារជីមីនកាលពីជួបគ្នានៅរាជធានីម្លេស កាលទ្រង់មកសើបមើលម្ចាស់ចិត្តរបស់ថេយ៉ុងដែលធ្វើឲម្ចាស់ប្អូនទ្រង់នៅមិនសុខកាយចេះតែចង់មករាជធានីតាមពិតជាប់ស្មេហ៍បងប្រុសជីមីនសោះ ។
« ទុកឲខ្ញុំទៅគោះទ្វា » មិនចង់សួរនាំច្រើនក៏សម្រេចចិត្តប្តូររឿងនិយាយ រយៈកាលកន្លងនៅក្បែរគ្នាស្គាល់ចរិកខ្លះរបស់ទ្រង់បើអ្វីទ្រង់មិនបង្ហាញហើយសួរនាំដល់ណាក៏នៅតែដដែល ។
« អ៎ាវ! ជីមីន...» សម្លេងទ្វារបានបើកខណៈអ្នកកំលោះតូចបង្ហាញខ្លួនឡើងនាយមានអាការៈភ្ងាក់ផ្អើលព្រោះតែវត្តមានអ្នកជាមិត្តលេចខ្លួននៅពីមុខ អ៊ុនហូស្រវាអោបរាងកាយតូចទាំងក្តីរំភើបនឹងការនឹករំលឹកគ្នាអស់ជាច្រើនខែ ។
« ដកដង្ហើមពិបាកណាស់អ៊ុនហូ! » ជីមីនទះខ្នងមិត្តស្រាលជាការប្រាប់ ការរឹតរួមសឹងស្លាប់ទៅហើយ ។
អ៊ុនហូស្រឡាំងកាយនឹងកំលោះជុងឃុកឈរនៅពីក្រោយខ្នងជីមីនដែលកំពុងមើលមកគេក្នុងន័យស្មានមិនដល់ដូចជាមានគំនុំគ្នាតាំងពីពេលណាទើបនាយរហ័សព្រលែងកាយតូចចេញពីរង្វង់ដៃ ។
« ខ្ញុំនឹកឯងពេក មោះចូលអង្គុយ » ដោយឃើញជុងឃុកឈរកាន់ធុញទឹកដោះពពែមាមាំងនាយក៏អូសដៃមិត្ត
សម្លាញ់ចូលទៅក្នុងគ្មានការអញ្ជើញចំពោះរាជទាយាទ
នឹកឃើញជាអ្នកស្គាល់គ្នាជិតស្និទ្ធិដូច្នេះមិនចាំបាច់គួរសមអ្វីណាស់ណា ។
ពន្លឺផ្លែកសម្លឹងពួកគេដោយការនឹកគិតមុននឹងដើរចូលទៅតាមក្រោយដាក់របស់ផ្ងើរនៅលើតុក្បែរកាយតូចរួចខ្លួន
ដើរទៅឈរផ្នែកម្ខាងនៃជ្រុងទ្វារផ្ទះ ។ ឃើញពួកគេសើចសប្បាយនឹងគ្នាទាក់ទងកាលរៀននៅរាជវាំងទ្រង់មិនបាន
ដាក់កំហុសអ្វីឡើងតែកាយវិការជិតស្និទ្ធកំលោះអ៊ុនហូធ្វើឲទ្រង់ក្តៅឆេវរកទប់កំហឹងមិនបាន ទាំងអង្អែលក្បាលប៉ះពាល់គ្នាស្អិតរមួលចិញ្ចើមក្រាស់ត្រូវលើកចង នាយកំលោះជុងឃុកត្រូវបង្ខំចិត្តលេបទឹកម៉ាត់បន្សើមបំពង់កសម្រួល
អារម្មណ៍ប្រញ៉ាប់ដើរចេញក្រៅជាបន្ទាន់ ។
« បើឯងជាសះវិញពួកយើងប្រាកដជាបានលេងជាមួយគ្នាទៀត » ម្ចាស់តូចជីមីនបន្តការសន្ទនាញញឹមពព្រាយយ៉ាងណាមិនអាចភ្លេចវត្តមានអ្នកដើរចេញទៅខ្លួនគេផ្ទាល់មានអារម្មណ៍អត់ស្រួលរំពៃរកវិធីបញ្ចប់ការសន្ទនាឆាប់រហ័ស ។
« បងជុងឃុកចាំឯងយូរហើយទៅវិញចុះណា » តាមជីមីនប្រាប់ពួកគេជាមិត្តនឹងគ្នាដែលមកដើរលេងនៅទីព្រោះម្នាក់ៗសុទ្ធតែធ្លាប់ប្រាប់ថារស់នៅរាជធានី ។
« ទៅវិញ! » ប្រអប់ដៃមាំទាញមនុស្សតូចក្រោបឈរពេញកម្ពស់អូសតាមកម្លាំងនាំកាយល្អិតចាកចេញពីទីនេះគ្មានបន្សល់ទុកឧកាសបានលាគ្នាសមស្របមាណឌបន្តកាន់ដៃមនុស្សទ្រង់ហួសហែងដល់ផ្ទះឬស្សីរៀបចំរបស់ជិះចាកចេញ ។
     « ទ្រង់ខឹងខ្ញុំរឿងអ្វី? » បើនៅបន្តទុកសំណួរគេច្បាស់ជាស្ទះទ្រូងស្លាប់មិនខានទេ អាក្រក់ល្អអ្វីក៏និយាយគ្នាឪដាច់សាចឭកុំនៅខឹងគ្នាដោយគ្មានមូលហេតុត្រឹមត្រូវ ស្រណុកអាចកែកុនបាននូវអចេតនាដែលខ្លួនបានប្រព្រឹត្តខុសឆ្គង ។
    « មនុស្សដែលយើងស្រលាញ់ទៅរវល់ជាមួយអ្នកដទៃគួរខឹងទេ? » ទ្រង់ឥតបានតបដោយករិយាធម្មតាវានៅតែឌិតដាមកំហឹងជ្រុះមិនទាន់អស់ទាំងរយៈពេលវាយូរសមគួរឲរសាបកំហឹងទៅហើយប៉ុន្តែនឹកឃើញកាលណាឆេះភ្លាមតែម្តងរកហាមចិត្តច្លួមឯងក៏ពុំកើត ។
    « ទ្រង់ប្រច័ណ្ឌខ្ញុំ?! » ពេលសួរចំៗទ្រង់រឹងម៉ាត់
តបមិនចឹងបានត្រឹមក្រហឹមក្នុងបំពង់កឆ្លើយជំនួសសម្តី មាណឌតូចបានចិត្តសើចខិះៗរួចបន្ត
   « បើអុីចឹងខ្ញុំមិនរវល់ជាមួយអ្នកផ្សេងទេ » ពន្លកស្មេហ៍ទើបរីកដុះឡើងគេមិនចង់ភាពប្រច័ណ្ឌហួសហែងមកបំបែកក្តីស្មេហ៍រវាងគ្នានោះទេកាន់តែមិនចង់បាត់បង់បុរសដូចជុងឃុក បើអ្វីដែលជាចំណែកខណ្ឌបន្ទាត់ស្មេហ៍ជីមីនក៏ព្រមនឹងលុបចោលដោយគ្មានការបង្ខំាងចិត្ត ។
    « កំហឹងរបស់យើងអាចបន្សាបបានចង់ជិតស្និទ្ធអ្នកណាក៏មិនថាអ្វីឲតែគិតពីចិត្តយើងខ្លះបានហើយប៉ុន្តែកុំធ្វើដូចមុន
នេះយើងមិនធានាទេ » ប្រយោគបញ្ចប់ស្របនឹងម្ចាស់តូចផ្នែកក្បាលក្រោមទ្រូងរបស់ទ្រង់លើសពីពាក្យអរគុណអនុញ្ញាតឲគេមានសិទ្ធិសេរីភាពជាខ្លួនឯងបានខ្លះ ។ ជុងឃុក
ដកដង្ហើមធំបណ្តេញក្តីខ្វល់ខ្វាយចំពោះរឿងមិនទាន់មកដល់ ទ្រង់ខឹងពេលជីមីននៅក្បែរអ្នកផ្សេងចុះជីមីនអាចទទួលយកបានទេប្រសិនបើទ្រង់ត្រូវរៀបអភិសេកប្រើ
ជីវិតរួមរស់ជាមួយអ្នកផ្សេងតាំងពីពាក្យសម្តីទ្រង់បានផ្តល់ឲនោះក្លាយជាខ្យល់ ភាពឈឺចាប់មនុស្សទ្រង់ស្រលាញ់ស្មើរជីវិតធ្លាក់ដុនដាបដល់កម្រិតណា??
      Thanks

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now