ក្លិន?!

422 29 1
                                    

  ភាគទី១១
     កណ្តាលរាត្រីដ៏សែនស្ងប់ស្ងាត់មានតែជំនោរនៃខ្យល់បោកបក់ផើយផាត់នៅលើវេហាដែលគ្រាន់ជាគូរ
កំដរប្រាណមិនឲសោកការនៃដួងចន្រ្ទាដែលរះតែឯងមិនសូម្បីមានដួងផ្កាយរះកំដរក្បែរកាយដូចសព្វមួយដង ថេរវេលារំកិលមិនអាក៎ខានសូម្បីមួយវិនាទីកំពុងធ្វើចលានយ៉ាងសស្រាក់ទៅតាមច្បាប់ធម្មជាតិ ។

      កាយសង្ហាសំងំអោបកម្លោះតូចដោយភក្តីនៃដួងចិត្តប៉ងប្រាថ្នាក្រៃលែង នាយជាម្ចាស់មិនដឹងថារូបអារម្មណ៍មួយនេះធ្លាក់ចូលជ្រុះនៃអន្លង់សេចក្តីស្រលាញ់តាំងពីពេលណា
ភ្ងាក់ខ្លួនឡើងក៏កាយដែលតែងតែមិនចង់ប្រទាក់ប្រទាយនឹងសេចក្តីស្នេហាពេលនេះក៏ជ្រុលហួសបាត់ហើយជាមួយនឹងក្តីពេញចិត្តថ្លើមគ្មាននរណាបង្ខិតបង្ខំឡើយ ទោះឈោង
ដៃងើបតោងក៏កាយហាក់បញ្ជាក់ថាចង់សំងំនៅទីនេះជានិរន៍!!
      រង្វង់ដៃក្រាស់ក្រសោបកាយក្រោមបង្គប់ដោយភាពកក់ក្តៅត្របកភ្នែករបើកឡើងស្រាលៗខណៈដែលទ្រង់
មានអារម្មណ៍ថាម្ចាស់កាយតូចត្រូវបានលង់លក់ដោយ
ការស្កល់ស្កាល់ ពន្លឺទទួលបានពីអ្នកផ្តល់ឲមានចម្ងាយរាប់~
ពានយោជវាស្រអាប់មិនស្រស់ស្អាតដូចដួងចិត្តរបស់ទ្រង់
ដែលកំពុងទតវង់ភក្រ្តមួយនេះដោយពន្លឺនៃចំណង់ កែវភ្នែក
តូចមូលក្រឡង់ប្រៀបដូចនឹងព្រះអាទិត្យដែលបំភ្លឺរូបកាយខាងក្នុងរបស់ទ្រង់ឲដក់ចិត្ត បបូរម៉ាត់តូចមានពណ៌ស្រស់ដូចរដូវផ្ការីកច្រមុះមិនខ្ពសប្រដូចទៅរូបរាងវ័ង~
ភក្រ្តមួយទម្រង់នេះហើយដែលផ្គាប់ចិត្តទ្រង់ឥតទាល់ កាន់
តែក្បែរកាន់តែវង្វេងនៃដងខ្លួនដែលភាយចេញនូវក្លិនផ្កាដ៏
ល្អលើលគាប់ ។

    « ដេកឲលង់លក់ណាក្មេងតូច! » ពាក្យសម្តីមិនអាចបង្ហើបចេញមកបាន បានត្រឹមបញ្ចេញក្នុងចិត្តព្រោះខ្លាចថា
នឹងរំខានអ្នករួមដំណេក រាងសង្ហាជម្លៀកខ្លួនឲឆ្ងាយ
ពីកាយតូចទំាងមិនចង់ក៏ដោយសារតែភារកិច្ចកំពុងរង់ចាំ ។

   ដំណើរចាកចេញដោយភាពអាថ៌កំបាំងរូបរាងកាយដែលគ្រងក្នុងឈុតពណ៏ខ្មៅ ស្បៃបិទបាំងមុខលាក់បង្កប់នូវការសង្ងាត់នៃឯានៈបុណ្យសក្តិជាខ្សែរាជវង្ស បន្តដំណើរអង្គឯងឆ្ពោះទៅទីសាលបានកំណត់ទុក...
    « ពួកឯង!ថ្ងៃនេះគិតថាមានរឿងអ្វីប្លែកទេ? » បុរសមាន
វ័យចំណាស់ជាងគេនៃការប្រជុំលើកនេះ បើកកិច្ចនិយាយមុនគេខណៈដែលមនុស្សរង់ចាំកំពុងដើរចូលមក។
     « ម្ចាស់បង!ខ្ញុំម្ចាស់ទើបមកយឺតលើកទី១ទេតើ មិនចាំបាច់លើកជាការចាប់ផ្តើមទេ » អ្នកអង្គម្ចាស់ ដាក់កាយចុះនៅលើតុមូលដែលមានមនុស្ស៣នាក់អង្គុយចាំ ទ្រង់បើកស្បៃបាំងមុខទើបនិយាយឡើង

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now