ភាគទី៣២: បំពេញសន្យា

355 33 6
                                    

សម្រឹងជើងស្រាលបោះពួយសន្សឹមៗមករកអ្នកកំលោះដែលដេកលើគ្រែស្តូកស្តឹង នាយវ័យចំណាស់ស្រណោះកូនក្រៃលែងចំពោះហេតុការណ៍ប៉ុន្មានថ្ងៃមិនដឹងផ្លូវចិត្តយ៉ាងណាដែលត្រូវបាត់បង់កូនតាំងមិនទាន់ឃើញពន្លឺថ្ងៃ គិតដល់ត្រឹមនេះគាត់ក៏នឹកដល់ក្មេងបញ្ហានោះ ។

  « បិតា? » ភ្នែកមមៃបើកភ្នែកឡើងក៏ប្រទះនឹងមនុស្សដែលខ្លួនមិនចង់ជួបខណៈរាងកាយខំតោងឡើងអង្គុយទាំងធីងធោង ។ ប៉ុន្មានថ្ងៃមកនេះក៏ត្រូវគេងនៅលើគ្រែសន្លប់ជាច្រើនថ្ងៃដោយសារ សារធាតុថ្នាំធ្វើឲ្យគេមិនអាចសូម្បីតែឈរបាន ។

   « បិតាធ្វើនេះព្រោះចង់ឲ្យទ្រង់ល្អហើយទៅអាល័យអ្វីនឹងអ្នកដែលធ្វើឲ្យទ្រង់បាត់បង់បុត្រនោះក្មេងចង្រៃនោះមិនបានផ្តល់ក្តីសុខឲ្យទ្រង់ទេ » គេតាមការមើលឃើញ កាលដឹងថាវត្តមានក្មេងនោះផ្តល់ភាពទុក្ខព្រួយយ៉ាងណានោះ ។

   « ខ្ញុំគ្មានបុត្រទេរវាងខ្ញុំនិងយូអុីគ្មានអ្វីនឹងគ្នាទេ ហើយកាលដែលខ្ញុំមិនប្រាប់បិតាព្រោះខ្ញុំគិតដល់នរគជាធំមិនចង់ឲ្យរឿងវែងឆ្ងាយទាំងគ្រប់រឿងដែលជីមីនត្រូវទទួលទោសសុទ្ធតែជារឿងគេមិនបានធ្វើ ។ ខ្ញុំមិនជឿទេថាបិតាមិនស្គាល់ចរឹកយូអុីដែលហ៊ានធ្វើគ្រប់យ៉ាងដើម្បីកម្ចាត់ជីមីនចេញនោះ » ជុងឃុក លែងលាក់បន្តគេនឿយណាយនឹងរឿងដដែលទាំងនេះណាស់ដែលត្រូវឈរមើលមនុស្សដែលខ្លួនស្រលាញ់រងទុក្ខនៅចំពោះដោយមិនបានធ្វើអ្វីទាំងអស់ ដែលតាំងពីដើមគេធ្លាប់សន្យាថាមិនធ្វើឲ្យដៃគូរងទុក្ខតែក៏ព្រោះភារកិច្ចគេត្រូវបង្ខំចិត្តក្បត់សន្យា ។

     « យូអុីមានបុត្រជាមួយនរណា? » វ័យចំណាស់ ស្រឡាំងសឹងមិនជឿនឹងសម្តីបុត្រខ្លួនឯង ។

    « ខ្ញុំមិនដឹងទេបិតារកចម្លើយដោយខ្លួនឯងចុះព្រោះចាប់ពីពេលនេះខ្ញុំមិននៅទីនេះទៀតទេ » នាយសង្កត់សម្លេងធ្ងន់បញ្ជាក់ពីភាពពិតដោយឈោងខ្លួនក្រោបពីគ្រែ ស្របនឹងស៊ុងហូចូលមកជួយគ្រា ។ 

    « ចុះនរគនេះ? បោះបង់អ្វីគ្រប់យ៉ាងដោយសារតែក្មេងនោះ ឯងដឹងទេថាអ្នកដែលនាំវាទៅជាយ៉ុងជីដែលបន្លំខ្លួន ពួកនោះជាឈាមរបស់ត្រកូលសត្រូវដូនតារបស់យើង ? » មុខឡើងក្រហមភ្ជាប់ដោយកំហឹងជ្រាបពេញខ្លួនវ័យចំណាស់ដើរតាំងៗពីក្រោយបុត្រដែលមិនស្តាប់សម្តីទាញរាងកាយមាំឲ្យឈប់ ។

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now