ហ៊ូសុក

402 24 2
                                    

ភាគទី១២
« ឯងដឹងទេ!ខ្លួនប្រាណរបស់ឯងមានក្លិនក្រអូបប៉ុណ្ណាកុំទាន់ងូតទឹកយើងមិនទាន់បានអោបក្លិននោះស្ងប់ចិត្តទេ !»
កែវភ្នែកនិលចាស់សោតសម្រ្គប់លើកាយដែលនៅស្រប
នឹងភក្រ្ត វោហាបញ្ចេញឡើងនឹងការសារភាពប្រាប់ត្រង់នៃដូងចិត្តជាអ្នកបញ្ជា ក៏ទោះបីជាមិនធ្លាប់មានស្លាកស្នាម
នឹងរឿងវ៉ាវក្តីស្មេហ៍ទ្រង់នូវតែអាចប្រាកដចិត្តថា បេះដូងដ៏
សោះកក្រោះព្រមបើកទទួលក្មេងដែលគ្មានប្រវត្តិច្បាស់លាស់ម្នាក់នេះឲចូលមកស្ថិតនៅ...វានឹងក្លាយជាអភិនិហារ
ឬមួយជានិស្ស័យចងភ្ជាប់ដោយក្តីប្រាថ្នារយៈពេលខ្លី...?

« រាជទាយាទកំពុងមានបន្ទូលពីអ្វីដឹងដែលទេ?» គេគ្មានប្រតិកម្មនៃក្តីរំភើបអ្វីបន្ទិចជាមួយនឹងពាក្យសម្តីលេបខាយ តែគេទើសចិត្តទៅវិញដែលខ្លួនក្លាយទៅជាជម្រើស
រើសឲមកខណ្ឌរារាំងក្តីស្រលាញ់របស់ដំណើរអ្នកចាកចេញទៅមុខនេះ ទឹកមុខដែលស្តែងចេញនូវភាពមិនសមចិត្តប្រាកដឡើងលើកាយតូចភាពមន្ទិលនៃការសង្ស័យលោត
ចេញឡើងដោយសញ្ញាសួរនឹងពាក្យថា<ខ្លួនប្រាណ>,
ពេលមួយរាត្រីដែលត្រូវគេប៉ះពាល់ចំណែកឯខ្លួនមិនសូម្បីតែដឹងបើម្ចាស់ដើមហេតុមិនប្រាប់!!
« អ្វីៗដែលយើងមានបន្ទូលសុទ្ធតែត្រង់គ្មានការលាក់
នៅក្នុងចិត្តនោះទេ » ជំហានឈោងដំណើរនិងសម្តី
ឆ្ពោះទៅរកអ្នកខាងមុខខណៈស្នាមញញឹមស្រាលៗក៏បញ្ចេញឡើងនឹងប្រតិកម្មម្ចាស់កាយតូចកំពុងជៀសខ្លួនថយក្រោយតាមជំហានម្ចាស់ក្រាស់បោះទៅរក ម្ចាស់
មាឌធំលើកបាតដៃមាំក្រសោបស្មាអ្នកមានការប្រុងប្រយ័ត្ន
ឲបញ្ឈប់ដំណើរមុននឹងបន្តសម្តី
« បើកំណាញ់ខ្លួនយើងអោបយប់មិញក៏អោបកាយ
យើងវិញដើម្បីជាការរួចគ្នា? » ចិត្តក៏មើលធ្លុះពីសកម្មភាព
ដែលបង្ហាញមកថាមិនចូលចិត្ត ខ្លួនទ្រង់ផ្ទាល់មិនពិបាក
ស្មានថាក្មេងល្អិតចោទថាទ្រង់ធ្វើខុសតាមរយៈទឹកមុខ
សំណើរដែលលើកឡើងនឹងដឹងច្បាស់ថាមិនអាចទទួលយកបានប៉ុន្តែទ្រង់នូវតែនិយាយដើម្បីញោះជាការ
សប្បាយចិត្ត ,ចិញ្ចើមម្ខាងត្រូវធ្វើចលនានឹងទម្លាក់ចុះមកវិញ
ភ្លាមៗជាចម្ងល់ បបូរម៉ាត់រីកដូចផ្កាត្រូវសោះរង្គើមកសភាពដើមវិញ រាងតូចមិនហ៎ាស្តីបែរជាសម្លក់ទ្រង់មកវិញ
តើទ្រង់នេះខុសអីបានជាទទួលបានបែបនះ?

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now