ភាគទី២៩: ដំណឹងពិសេស

318 32 9
                                    

« ព្រះអង្គ! តំណាក់ស្នំឯកបើកមិចចេញទេគិតៗយ៉ាងមិចទៅព្រះអង្គ » សម្លេងញ៉ាប់ៗដង្ហើមដកសឹងមិនទាន់របស់សុីវីនធ្វើឲ្យជុងឃុកដែលកំពុងធ្វើកិច្ចការនោះស្ទុះចូលទៅរកនាងយ៉ាងលឿន ។

« ទៅតាមរាជពេទ្យមក » ជុងឃុក ងាកមកបញ្ជាដល់ស៊ុងហូហើយនាយក៏រូតរះទៅរកបន្ទប់ស្នំឯកព្រោះដឹងក្នុងចិត្តទៅហើយថាវាកំពុងមានរឿងអ្វីកើតឡើងទាំងដែល
កាលពីយប់មិញជីមីនបានគំរាមទ្រង់ហើយថានឹងប្រើគ្រប់វិធីដើម្បីចេញពីទ្រង់ទាល់តែបាន ។

« ជីមីន? » ខណៈពេលដែលរាងកាយក្រាស់ឈរចំកណ្តាលបន្ទប់ដើម្បីសម្លឹងមើលម្ចាស់បន្ទប់ដោយកំហិតនាយក៏ស្ទុះចូលក្នុងកន្លែងងូតទឹកក៏ប្រទះនឹងរាងកាយតូចដែលកំពុងលិចចូលក្នុងទឹក ។

« ហើុយ! » ជុងឃុក ដកដង្ហើមធំជាច្រើនដងពេលរាងតូចកំពុងត្រូវបានគ្រូពេទ្យជួយសង្រ្គោះអស់ជាច្រើនម៉ោង ។ អារម្មណ៍របស់គេច្របូកច្រឡប់គិតអ្វីមិនចង់បានត្រឹម
ធ្វើសកម្មភាពអន្ទះសារដើរចុះឡើងនៅមុខបន្ទប់ ។

« ព្រះអង្គ ស្នំឯកបែបនេះវាជាកំហុសរបស់ខ្ញុំ » ឃើញកាយវិការមិនស្ងប់ចិត្តរបស់នាយកម្លោះសង្ហានាងក៏គិតថារឿងរ៉ាវទាំងអស់ជាកំហុសដែលនាងមិនអាចមើលថែស្នំឯកឲ្យបានល្អជាងនេះ បើនាងមិនទុកស្នំឯកឲ្យនៅម្នាក់ឯងក៏វាគ្មានរឿងកើតឡើងដែរ ។

« មិនអីទេ » ជុងឃុកតបធម្មតា នាយអាចដឹងពីភក្តីភាពដែលមានចំពោះជីមីនថាបារម្ភខ្វាយខ្វល់ខ្លាំងប៉ុណ្ណាចំពោះអាល្អិតនោះទើបនាយមិនយកទោសពេចន៍អ្វី។

  « ទ្រង់អាចចូលបានព្រះអង្គ » រាជពេទ្យបើកសិទ្ធទើបនាយរហ័សដើរចូលទៅដោយមានសុីវីនតាមពីក្រោយ ។

  « ទ្រង់កុំបារម្ភអ្វីស្នំឯកមិនមានអ្វីធ្ងន់ទេ » កាលបើឃើញទឹកមុខកង្វក់របស់ម្ចាស់ មនុស្សវ័យចំណាស់ក៏បន្លឺសម្លេងឡើង ។

  « នែ៎ចេញយើងត្រូវការជួបព្រះអង្គ! » សម្លេងឈ្លោះប្រកែកបន្លឺឡើងចូលមកដល់ក្នុងតំណាក់នារីដៃស្តាំរបស់ព្រះមហេសីស្ទុះចូលមកទោះមានការឃាត់ពីទាហ៊ានទៅក៏ហើយក្តីដែលបង្កឲ្យជុងឃុកងាកសម្លឹងទៅនាងដោយ
កំហឹង ។

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now