ជួបចោរលើកទី២

449 27 0
                                    

  ភាគទី១០
សភាពនៃបន្ទាប់ចាស់ទ្រុឌទ្រោមដូចត្រូវបានគេទុកចោលមកយូរខែឆ្នាំយ៉ាងអីចឹង~ នាយតូចច្រឡឹងសម្លឹងបរិវេនបន្ទប់នៃតំណាក់សៀវភៅនេះជាមួយនឹងសំណួរនៃអង្គគំនិត នេះនៅក្នុងរាជវាំងមានអ្នកបម្រើរាប់រយសូម្បីតែបន្ទប់មួយហេតុអ្វីក៏ទុកឲក្លាយជាបែបនឹង?... ដែលតាំងពីឈានចូលចូលមកទិដ្ឋភាពខាងក្រៅស្រស់ស្អាតគ្មានកន្លែងទាស់បាន, ធ្នើរដាក់សៀវភៅត្រូវរៀបចំឡើងជាពីរជួរអមខាងគ្នាដែលហុំព័ន្ធដោយសម្បុកពីងពាងនិងធូលីពាល-
ពេញធ្នើរនិងបរិវេនបន្ទប់ នៅចន្លោះកណ្តាលមានតុសម្រាប់ធ្វើរាជកិច្ចដែលធ្វើឡើងពីឈើដ៏កម្រក៏ទោះបីវាត្រូវ
បិទបាំងដោយពណ៌ស្រអាប់ពីធូលីយ៉ាងដ៏ក៏ដោយនៅខាងស្តាំដៃនៅលើតុមានប្រអប់ជ្រលក់ទឹកថ្នាំ និងជក់ដាក់យ៉ាងមានរបៀបសមនឹងឯានៈនៃម្ចាស់បន្ទប់ ៕
« សម្អាតពេលប៉ុន្មានថ្ងៃទើបរួចបើកង្វក់ខ្លាំងយ៉ាង
នេះ» នាយតូចច្រឡឹម ដើរទៅយកអំបោសដែលនៅក្បែរទ្វានៃបន្ទប់នឹងចាប់ផ្តើមបោសសម្អាតបន្ទប់ដោយការយក
ចិត្តទុកដាក់ នេះគេមិនមែនជាកូនអ្នកមានទ្រព្យសម្បត្តិក្រៃ
លែងប៉ុន្តែជីវិតរស់នៅដោយភាពសុខស្រួល មានបងប្រុសបង្កើតដែលស្រលាញ់គេថ្នាក់ថ្នមគេមិនឲទើសចិត្តម្តងណា
បញ្ជូនគេឲមករៀននៅរាជវាំងទាំងដែរកូនអ្នកមានមុខម៉ាត
មួយចំនួនគ្មានលទ្ធភាពអាចមកបានដូចគេ ហើយចុះពេលនេះស្អី?ពេលនេះបែរជាស្ថិតនៅជាអ្នកបម្រើគេឬ ។មកធ្វើការងារដែលមិនគិតថានឹងធ្លាក់មកខ្លួន ទោះលោកគ្រូប្រើតែក៏មិនដល់ម្លឹងដែរ!!!

ម្ចាស់តូចជីមីនបណ្តេញគំនិតអវិជ្ជមានចេញពីខ្លួន
រហ័សសម្រេចការងារឲរួចរាល់មុខពេលរាជទាយាទមកដល់ ក្រោយពេលបាសសម្អាតរួចរាល់នាយក៏យក
ក្រណាត់ជ្រលក់ទឹកមកជូនជាបន្តបន្ទាប់...
« ឧស្សាហ៍គ្រាន់បើ អាល្អិតឯងនេះ! » ប្រយោគដែលបន្លឺឡើងនៃពាក្យសម្តីក្នុងចិត្តរបស់ម្ចាស់កាយជុង ដែលស្ថិតក្រោមការសង្កេតរបស់ទ្រង់មិនដឹងពីពេលណា
ទ្រង់យាងមកទីនេះ ស្នាមញញឹមស្រាលនៃផ្ទៃមុខដ៏ផូរផង់
បញ្ចេញឡើងខណៈដំណើរយាងត្រឡប់ទៅកាន់រាជ
តំណាក់វិញ ។
រាជកាយម្ចាស់ខ្ពស់សង្ហាប្រាកដឡើងជាមួយនឹងដំណើរនៃអង្គចក្ខុប្រសាទដែលខ្មៅងងឹតមិនអាចឆ្លុះ
បញ្ជាំងឲឃើញពីសភាពនៃរូបរាងខាងក្នុងពណ៌ស្រអាប់ដូចទៅនឹងឈុតដែលគ្រងឡើងខណៈដំណើរមួយៗបោះ
ជំហានចូលមកក្នុងរាជតំណាក់ដោយភាពពិរ្ខុនៃចិត្ត
« ខ្ញុំមកដល់ហើយម្ចាស់បង! » ឃ្លាប្រយោគដាស់អារម្មណ៍ម្ចាស់តំណាក់ឲប្រសព្វនឹងវត្តមាននៃអ្នកចំពោះមុខ
ឯអ្នកខាងនោះមិនសូម្បីតែតបឃ្លាដោយការគួរសមឬអញ្ជើញ ។
« មានអ្វីមែនទេអនាគតស្តេចនៃនគរយាន!! »នាយមិនទទួលបានការឲតម្លៃ ដាក់ប្រាណចុះជាមួយនឹងសំណួរនៃប្រយោគដល់អ្នកជាបងដែលបញ្ជូនសារឲខ្លួន
យាងមកជួបតាំងពីម្សិលមិញ ដោយហេតុរវល់ទើបមិនបាន
មកតាមការកំណត់ ចរិកបញ្ចេញមកយ៉ាងនេះច្បាស់ណាស់ថាម្ចាស់បងម្នាក់នេះនៅខ្ងាល់មិនបាត់ ។
« លេងក្មេងឆ្អែតហើយឬ?ទើបនឹងមក!សម្តីយើងឯងមានទុកក្នុងចិត្តដែរទេ ស្គាល់ទេថាមានកិច្ចការត្រូវធ្វើ ហឹម! » សម្តីដ៏ត្រជាក់ស្រេបបែបដាក់កំហិតដល់អ្នកមានខ្សែលោហិតរួមគ្នាស្របនឹងក្រសែភ្នែកចាស់ត្នោតដែលសឹងនឹងសង្គ្របអ្នកក្រោមបង្គប់ឲខ្លាចញញើត ប៉ុន្តែស្តាយនាយម្នាក់នេះមិនសូម្បីតែខ្លាចរអា នាយមិនប្រឆាំងតវ៉ានឹងសម្តីថារបស់អ្នកមានឯានៈខ្ពស់ជាងព្រោះមិនចង់ឲមានរឿងវែងឆ្ងាយយ៉ាងណាកំហុសក៏ជាគេដែលអ្នកសាងមិនបានមកតាមកាលណាត់ ។
« ទ្រង់កុំមករវល់ជាមួយនឹងមនុស្សរបស់ខ្ញុំ ! កិច្ចការអីខ្លះបានជាទៅរំខានខ្ញុំដល់រាជធានីក្រែងប្រាប់ហើយឬថាខ្ញុំនឹងមកវិញនៅរដូវស្លឹកឈើជ្រុះ » ម្ចាស់ប្អូនដែលមានម្តាយទី
ទៃគ្នារហ័សក្រសោបទឹកមុខនឹងថ្កល់ជាមួយនឹងសម្តីរឹងកំព្រឹសសម្លឹងភក្រ្តម្ចាស់បងមិនជិននាយ , តាំងពីគេឈានជើងចេញពីរាំងវាំងក៏បាននិយាយគ្នារួចស្រេច
នាយបានដាក់បម្រាមហាមមិនឲមានអ្នកទៅសើុបពីរឿងផ្ទាល់ខ្លួនរបស់គេប៉ុន្តែនេះជាស្អីសម្តីជាខ្យល់ឬ?
«ថេយ៍!យើងមិនចង់ឈ្លោះជាមួយនឹងឯងដូចសព្វមួយដងទេ ឯងមិនគិតនិយាយល្អជាមួយនឹងយើងខ្លះទេឬ??ទាល់តែមានកិច្ចការទើបយើងអាចនិយាយគ្នាបាន?! »
រាងកាយកោងកាចជំនួសមកវិញនូវសភាពជាម្ចាស់បងដ៏ធម្មតាមួយរូប គ្រប់កិច្ចការទ្រង់តែងតែពាក់មុខយក្សភ្ជាប់មិនរដាច់ក៏ព្រោះតែជារឿងរ៉ាវប្រទេសជាតិ ទ្រង់មិនចង់យកខ្សែសាច់ឈាមមកពាក់ព័ន្ធខ្លាចនឹងពិបាកដូចកាលគ្រាមុនទៀត ។
ខណៈពេលនៃការសន្ទនាគ្នារវាងបងប្អូនទាំងពីរមិនចាំបាច់ប្រើពាក្យឲសាកសមនៃកិត្តិយល វង្សត្រកូលក្សត្រ ណាមួយអង្គទាំងពីរមិនបានស្ថិតនៅជំនុំសាលនៃរាជវាំង
«ទ្រង់!នេះឯងដែលសម្តែងមកខ្ញុំម្ចាស់មុន គ្រប់ពេល
ទ្រង់តែងតែកោងកាចបែបនេះមានមនុស្សប៉ុន្មាននាក់ដែលចង់ក្បែរព្រះកាយទ្រង់នោះ »
« យើងមិននិយាយរឿងផ្ទាល់ខ្លួនពេលនេះទេ» ដៃមាំ
ស្រវាលើកប៉ាន់តែចាក់ឲម្ចាស់ប្អូនរួចបន្តីសម្តី
« កិច្ចការខាងឯងយ៉ាងមិចហើយ មានដំណឹងអ្វីខ្លះពីច្រកព្រំដែន? »
« ប៉ុន្មានអាទិត្យនេះខ្ញុំបានទៅមើលដោយផ្ទាល់គ្មានឃើញឈ្មួយពីនគរផ្សេងមកនាំចូលទំនិញមកលក់នៅរាជធានីទេហើយក៏បានឲទាយាមរាយការណ៍ដែលបើសិនជាមានឈ្មួយមក ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់ហេតុអ្វីសុខៗព័ន្ធអង្ករឡើងថ្លៃម្លេស ប្រជាកសិកររអ៊ូគ្រប់គ្នាថាព័ន្ធអង្ករឲថ្លៃគុណនឹង៣ដូច្នេះការនាំយកទៅលក់ឲប្រជាជននៅតាមទីផ្សារ
មិនដាច់ទាល់តែសល់ » ប្រយោគរៀបរាប់យ៉ាងវែងអន្លាយប្រាប់ម្ចាស់សំណួរ ផលដំណាំដែលដាំដុះដោយប្រជាកិសិកម្មនៅក្នុងស្រុកទ្រង់នេះហើយជាអ្នកកាន់កាប់ ទិន្ធិផលរាល់ឆ្នាំ បើឆ្នាំនេះខាងអង្ករលក់មិនដាច់បែបនេះច្បាស់ជាធ្លាក់ចុះ សេដ្ឋកិច្ចកសិកម្មនឹងអន់ថយជាពុំខាន ។
« យើងនឹងរហ័សដោះស្រាយរឿងនេះឲឆាប់បំផុត អ្នក
នៅពីក្រោយមិនខុសពីមន្រ្តីចាងទេ!! »
« ដៃស្តាំបិតាមិនងាយចាប់កំហុសគាត់បានទេម្ចាស់បងដឹងក្នុងចិត្តរួចស្រាប់ហើយត្រូវទេ»
« ឯានៈធំប៉ុន្មាន ខ្សែស្រឡាយ មនុស្សដែលយើងស្រលាញ់ក៏ដោយឲតែជារឿងប្រទេសជាតិយើងមិនទុកទេ សូម្បីឯង! »
« ខ្ញុំដឹង....» ប្រយោគមិនទាន់បញ្ចប់ត្រូវកាត់ផ្តាច់ដោយសម្លេងតូចបន្លឺឡើងចេញមកពីខាងក្នុងសួន
« ហ្អាយ!! »
« ឯងទៅវិញទៅថេយ៍!!យើងមានកិច្ចការត្រូវធ្វើ »សម្តីខ្លីត្រឹមប៉ុណ្ណឹងនាំយកកាយសង្ហាក្រោបឈរពេញកម្ពស់សម្តៅទៅរកប្រភពសម្លេង អង្គនៃភាពកង្វល់ស្ថិតឡើងលើរាងកាយជារាជទាយាទជាមួយនឹងភាពមិនស្រួលក្នុងចិត្ត ។
« ម្ចាស់បងនាំយកនរណាមកតំណាក់ » នាយបានត្រឹមចោទសួរដោយគ្មានចម្លើយនូវពេលកាយជាបងត្រូវបានរសាត់ចេញពីមុខខ្លួនមួយរំពេន៍មិនសូម្បីផ្តល់ឧកាសឆ្លើយតបមកវិញ, មិនឲខាតពេលអ្នកកម្លោះខ្ពស់ជម្លៀសខ្លួនយាងចេញពីតំណាក់ម្ចាស់បងខ្លាចថាមានអ្នកផ្សេងឃើញខ្លួនគង់នៅទីនេះរឿងធំមិនខានទេ!
« មានរឿងអី?អាល្អិតម្នាក់នេះហេតុអ្វីបានជាមកដល់ទីនេះ? » ម្ចាស់កាយក្រាស់រហ័សត្រកងបីកាយតូចដែលសន្លប់បាត់ស្មារតីនៃបរិវេនសួន ចម្រិតសួរចម្លើយទាហានយានដំណាក់កំពុងតែដើរចូលមក
« ខ្ញុំម្ចាស់មិនទទួលជ្រាបទេរាជទាយាទ មុននេះបុរស
ម្នាក់នេះសុំអនុញ្ញាតខ្ញុំថាមកស្រោចទឹកផ្កាខ្ញុំក៏អនុញ្ញាតប៉ុន្តែមិនដឹងហេតុអ្វីបានទៅជាបែបនេះទេ »ទាហាននោះអោនគំនាបរាជទាយាទមុននឹងបកស្រាយតាមដំណើរដើមទង
«ទៅតាមរាជពេទ្យមក »
« បាទ រាជទាយាទ»
________________________________
« ក្រាក! » ទ្វានៃបន្ទបរបស់អគ្គមហេសីនៃនគរហ្វូណានត្រូវរបើកឡើងខាណៈដំណើរនៃរាជបុត្រានៃនគរនេះក៏ប្រាកដខ្លួនឡើងមក
« yoonបុត្រ! » បាតដៃលាតសន្ធឹងត្រដាងឡើងជាមួយនឹងផ្ទៃមុខញញឹមស្រស់សម្រាប់បុត្រជាទីនឹករំលឹក
«មាតា! » នាយទទួលការអោបយ៉ាងកក់ក្តៅសម្ងំក្រោមទ្រូងកក់ក្តៅរបស់ម្តាយដែលជាសាច់ឈាមដទៃយ៉ាងណាទ្រង់នូវតែទទួលបានការអោបក្រសោបដោយក្តីស្រលាញ់ពីវ័យចំណាស់ម្នាក់នេះលើសពីម្តាយបង្កើតមិនសូម្បីតែធ្លាប់ស្គាល់មុខ
« មាតា!នឹកម្ចាស់ប្អូនទៀតហើយឬ? » yoonព្រលែងពីការអោបនឹងបន្តីសម្តីដោយព្រះភក្រ្តខ្វល់ពីមាតាពន់ពេក ខាណៈដៃមានសសៃលើកអង្អែលស្រាលៗទៅលើក្តោបបាតដៃជរា
« បានអោបបុត្រyoonបែបនេះមាតាមិនសូវរលឹកម្ចាស់ប្អូនបុត្រទេ នៅនឹកគ្នាឲយូរៗនឹងមាតាណាបុត្រ»
« បាទមាតា! បុត្រឃើញបិតាសំងំនៅក្នុងតំណាក់រាជកិច្ចប៉ុន្មានថ្ងៃមកហើយ បិតាមានរឿងអ្វីនឹងទ្រង់មែនទេ? »
«ប្រហែលខឹងមាតាហើយ »
«មានអ្វីឲបុត្រជួយបានប្រាប់បុត្រមកណាមាតា» yoongiលោតជង្គន់អោបមាតាជាប់នឹងក្តីអាណិតក្រៃលែងកែវភ្នែកចាស់សម្លឹងទៅអ្នកមានកម្ពស់ខ្ពស់ក្នុងន័យជួយចែករំលែកក្តីឈឺចាប់ដែលមាននៅក្នុងព្រះកាយ។

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now