EP: 14 about lover

299 28 0
                                    

តុក*
កាយរឹងមាំឈរក្នុងសភាពមិនប្រក្រតីនៃការមិនទទួលដឹងលឺពីម្ចាស់ផ្ទះដែលគ្មានការឆ្លើយតបនឹងសម្លេងគោះទ្វារ
មួយសន្ទុះធំ ថេយ៉ុងដកដង្ហើមវែងសម្រួលភាពខឹងក្រេធឲស្ថិតនៅកម្រិតទាបជាអតិបរិមា នាយស្បថនេះជាលើក
ចុងក្រោយបើមិនបើកទ្វារឲទៀតជើងនឹងទម្លុះជំនួសឲ
ការស្វាគមន៍មិនខាន ។

" អេ៎!រកអ្នកណា? " ក្រមុំតូចមីណា ហាស្តីឡើងដោយគ្មានករិយាតាមចរិយាឆ្មើងឆ្មៃរបស់នាង រាងកាយនាងតូចរហ័សដើរមករកអ្នកប្លែកមុខដែលនៅឈរមុខទ្វារផ្ទះ នាងស្រងាកចិត្តបន្ទិចមើលលើមើលក្រោមបង្ហាញចរិកមិនសមប្រកបដាក់អ្នកចំពោះមុខខណះកែវភ្នែកនៅតែសម្លឹងនាយរាងសង្ហាដោយការដាក់កំហិត ។

" ម្ចាស់ផ្ទះនៅដែរទេ? " រាងខ្ពស់វៀងចុងភ្នែកនាងក្រមុំដោយការមិនយកចិត្តទុកដាក់ គេមិនខ្វល់នឹងក្រសែភ្មែក
ពិរុក្ខរបស់នាងសូម្បីតែសម្លឹងឲប្រសព្វនឹងកាយស្រដៀងមនុស្សប្រុសឲចំ រំពេចនោះនាយបម្រុងលើកដៃគោះទ្វាទៀតតែសម្លេងនាងតូចរហ័សស្រដីស្រែកឃាត់ ។

" គ្មានសុជីវធម៌សោះ!ខ្ញុំនេះហើយម្ចាស់ផ្ទះចង់រកអ្នកណាទៀត " មីណា រួតរះរំលេចខ្លួននៅមុខទ្វាបម្រាមមិនឲអ្នកកំលោះរំខានដំណេកអ្នកក្នុងផ្ទះ
" ម្ចាស់ផ្ទះ?ចុះសុកជីន! " ថេយ៉ុង ដកកម្លាតពីនាងបន្ទិចទើបចម្រិតសួរ ដោយលើកចិញ្ចើមនឹងសម្តីមុននេះ ទោះបីនៅរាជធានាីមានផ្ទះដូចៗគ្នាច្រើនយ៉ាងណានៅតែចាំមិនខុសថានេះជាផ្ទះមនុស្សសំណព្វចិត្តគេ
" ខ្ញុំជាប្អូនជីដូនមួយគាត់ បងគាត់នៅខាងក្នុងកំពុងសម្រាកមិនចង់ឲសម្លេងរំខានដំណេក " មីណា បកស្រាយតាមដំណើរដល់អ្នកកំលោះព្រោះអស់ភាពមន្ទិលសង្ស័យលើអ្នកសង្ហាទៀត បងប្រុសរបស់នាងមិនសូវជាណែនាំមិត្តភក្តិស្គាល់ចឹងហើយនាងក៏កំណត់ម្នាក់នេះប្រហែលជាមិត្តជិតសិ្នទ្ធហើយ ។
" គេមិនស្រួលខ្លួនមែនទេមានកើតអ្វីធ្ងន់ធ្ងរឬអត់?ខ្ញុំចង់ចូលមើលអនុញ្ញាតទេ!? " ថេយ៍
" ខ្ញុំមិនដឹងដែរបាត់ទៅប៉ុន្មានថ្ងៃត្រឡប់មកវិញក៏
បែបនេះសួរអ្វីមិនឆ្លើយទេ គាត់ប្រាប់ថាចង់សម្រាកចឹងហើយចាំលើកក្រោយទៅខ្ញុំឃើញដូចជាល្វើងណាស់ " មីណា

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now