ភាគទី២៦:កំហឹង

273 37 8
                                    

« ពួកគេទៅហើយពេលណាទើបទ្រង់ដាច់ចិត្តចេញពីទីនេះ » ហូប៊ី ចោទសួរទាំងទើសទាំងចិត្តកាលដែលកាយវិការយកចិត្តទុកដាក់ជាមួយរបស់ជីមីនរបស់យ៉ុងជីនេះពិតជារំខានប្រសាទគេណាស់ ។

« ចេញដំណើរ! »យ៉ុងជី មិនអើពើនឹងសម្តីមនុស្សរាងស្តើងតែបែរបញ្ជាឲ្យកូនចៅបររទេះទៅកាន់ផ្ទះសំណាក់ដែលខ្លួនបានបញ្ជាឲ្យកក់នៅរាជធានីតាំងពីរសៀលម្លេះ។

« ឯងកើតអី? » កំលោះសង្ហាចោទសួរទាំងជ្រួញចិញ្ចឹម
ខណៈប្រទះនឹងផ្ទៃមុខឡើងក្រហមបាំងរបស់រាងតូច តែអ្នកខាងនោះក៏ធ្វើរឹកពារដាក់ដើរចេញយ៉ាងញ៉ាប់ជើងមិនព្រមស្តីរកមួយម៉ាត់។

« ចាប់ពីថ្ងៃនេះតទៅទ្រង់កុំមកនិយាយជាមួយខ្ញុំទៀត! » គេទច់ដំណើរងាកមកប្រាប់ទាំងក្រពុលជាខ្លាំង មុខឡើងង៉ូវមើលមិនយល់សោះ ។

« មិនដឹងលួងយ៉ាងមិចទេនេះបើសភាពបែបនេះទៅហើយ » នរៈទាល់ប្រដាប់គិត គ្រាន់តែខ្លួនមិនបានឆ្លើយសោះក៏ក្លាយជាចឹងខឹងដូចខ្លួននឹងទៅបំពានដូចលើកមុនអុីចឹង។
———
« បងប្រុស! » ជីមីមស្រវាអោបបងប្រុសឡើងពេញៗដៃក្រោយរបងទ្វារបងបើកឡើងដោយដៃសុកជីន ឯសុីវីន
ដែលឈរក្បែរនោះបានត្រឹមញញឹមញញែមពេលជួបនឹងទិដ្ឋភាពដ៏កក់ក្តៅ ។

« អ៎ាវ! ជីមីនឯងមកយ៉ាងមិច ? » សុកជីន គេមិនបានសប្បាយចិត្តអីណាស់ណាទេពេលឃើញប្អូនមកទាំងយប់
ព្រលប់បើមានបញ្ហាអ្វីកើតឡើងទៅយ៉ាងមិច ក្មេងនេះមិនចេះគិតសោះ ។

« បងប្រុសកុំបារម្ភអីខ្ញុំមកជាមួយបងសុីវីនគ្មាននរណាធ្វើអីពួកខ្ញុំបានទេ » ជីមីនស្រាយចម្ងល់អ្នកជាបងដែលកំពុងបង្ហាញទឹកមុខព្រួយបារម្ភមកកាន់គេក្នុងគ្រានោះដែរនាយក៏ឈ្លាតណែនាំឲ្យអ្នកទាំងពីរស្គាល់គ្នាបន្ទាប់មកគេបណ្តើរគ្នាចូលទៅក្នុងផ្ទះ ។

« ពួកឯងហូបអីហើយឬនៅ? »
« នៅទេបងខ្ញុំចង់ហូបស៊ុបគាវបងធ្វើឲ្យបន្ទិចផងណា » ជីមីនញញឹមស្ងេញទៅក្នុងបំណងចង់បញ្ចុះបញ្ចូលឲ្យបងព្រមតាមសំណើរខ្លួន ។

« មិនបាច់ធ្វើខ្លួនចឹងទេ ជីមីនឯងធំហើយ! » សុកជីន សើច
នៅដើមកជ្រេញនឹងចរិកឡិកឡក់របស់ប្អូនដែលមកធ្វើខ្លួន
ដូចក្មេងទាំងខ្លួនឯងពេញវ័យហើយ ។
« ខ្ញុំមិនចាស់ដល់បងទេ បងប្រុស! » ថាហើយក៏ដើរអូសដៃសុីវីនទៅបន្ទប់របស់ខ្លួនដើម្បីទុកឱកាសឲ្យបងប្រុសធ្វើម្ហូប តាមតែទម្លាប់បងប្រុសរបស់គេចូលចិត្តធ្វើម្ហូបតែឯងៗចឹងហើយមិនបាច់ជួយព្រោះនាយនេះកំពុងខ្ជិលស្រាប់ផង ។

ម្ចាស់គ្រងបេះដូង complete Where stories live. Discover now